អានតួអត្ថបទ
បទសម្ភាស

វេជ្ជបណ្ឌិត នុត សម្បត្តិ៖ «នៅរដូវក្តៅគួរញ៉ាំទឹកឲ្យច្រើន ជាជាងគ្រឿងស្រវឹង និងភេសជ្ជៈប៉ូវកម្លាំង»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ​ គឺ​លោក​វេជ្ជបណ្ឌិត​ នុត សម្បត្តិ ​ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ ជីវសាស្ត្រ​ និង​កសិកម្ម​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា។​ ស្រប​ពេល​អាកាស​ធាតុ​កំពុង​តែ​កើន​ឡើង​កម្តៅ​ ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ។ ​ជា​មួយ​គ្នា​នេះ​ លោក​វេជ្ជបណ្ឌិត​ នុត សម្បត្តិ ​យល់​ថា​ បញ្ហា​កម្តៅ​កើន​ឡើង​ពេល​នេះ ​គឺ​ប្រជាពលរដ្ឋ​នៅ​អាច​ទ្រាំទ្រ​បាន​ តែ​ក៏​ត្រូវ​បាន​ការពារ​ខ្លួន​ផង​ដែរ។​ បើ​តាម​លោក​វេជ្ជបណ្ឌិត​ នុត សម្បត្តិ ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ គឺ​ជា​ជម្រើស​ល្អ​បំផុត​នៅ​ក្នុង​រដូវ​ក្តៅ ​ហើយ​ប្រជាពលរដ្ឋ​ក៏​គួរ​កុំ​ពិសា​គ្រឿង​ស្រវឹង ​និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ នៅ​អំឡុង​ពេល​នេះ។​ 

លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិតសភាកម្ពុជា
លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិតសភាកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ