អានតួអត្ថបទ
បទសម្ភាស

ឧកញ៉ា ហៃ លីអ៊ាង៖ ការទទួលស្គាល់កម្មសិទ្ធិបញ្ញាតែសុខភាព«គីរម្យ» នៅលើពិភពលោក និងនៅកម្ពុជា គឺជាការលើកតម្លៃដល់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី២៦ ខែមេសានេះ គឺជាទិវាកម្មសិទ្ធិបញ្ញាពិភពលោក ដែលទិវានេះប្រទេសកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មក៏បានរៀបចំប្រារព្ធពិធីអបអរផងដែរ។ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកនៃក្រុមហ៊ុនខនហ្វីរេលលើកឡើងថា លោកមានការត្រេកអរចំពោះការទទួលស្គាល់ និងការផ្តល់តម្លៃដល់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលចំពោះផលិតផលខ្មែរ ខណៈដែលតែសុខភាព«គីរម្យ»របស់ក្រុមហ៊ុនខនហ្វីរេល ទទួលបានការចុះកម្មសិទ្ធិបញ្ញានៅកម្ពុជា និងទទួលបានកម្មសិទ្ធិបញ្ញាជាលើកដំបូងផងដែរនៅលើពិភពលោក។ លោកប្រធានអគ្គនាយកបញ្ជាក់ថានៅពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនខនហ្វីរេល ក៏ដូចជាប្រទេសកម្ពុជា នឹងដាក់ផលិតផលមួយមុខទៀតជាផលិតផលទី២ ដែលជាការកែច្នៃផលិតផលដូនតាខ្មែរនៅប្រទេសបារាំង ដើម្បីស្នើសុំការទទួលស្គាល់កម្មសិទ្ធិបញ្ញាជាអន្តរជាតិ។

លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកនៃក្រុមហ៊ុនខនហ្វីរេល។
លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកនៃក្រុមហ៊ុនខនហ្វីរេល។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ