អានតួអត្ថបទ
បទសម្ភាស

លោកស្រី ជូ ប៊ុនអេង៖ ចេតនារបាយការណ៍ជួញដូរមនុស្សរបស់អាមេរិកគឺមិនចង់ឲ្យកម្ពុជាងើបមុខរួច

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​ការបរទេស​អាមេរិក​ ទើបតែ​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​២០២៣​ ស្តី​អំពី​ការ​ជួញដូរ​មនុស្ស​ជា​សកល​ ដោយ​បាន​បង្ហាញ​ថា ​កម្ពុជា​បាន​បន្ត​ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​ ដែល​ជា​ប្រទេស​មិន​បាន​ប្រឹងប្រែង​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស​ឲ្យ​មាន​ប្រសិទ្ធិភាព។​ ឆ្លើយតប​ទៅ​នឹង​របាយការណ៍​ដែល​ដាក់​កម្ពុជា​នៅ​ក្នុង​បញ្ជី​ក្រហម​ស្ទួន២​ឆ្នាំ​ជាប់​គ្នា​នេះ​​ លោកស្រី​ ជូ ប៊ុនអេង​ អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​លើក​ឡើង​ថា ​លោកស្រី​មិនចង់​បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំង​អស់​ ព្រោះ​ចេតនា​របាយកាណ៍​អាមេរិក​មិន​ចង់​ឲ្យ​កម្ពុជា​អាច​ងើប​មុខ​រួច។​ តាម​លោកស្រី ​ជូ ប៊ុនអេង​ កម្ពុជា​គួរ​ទទួល​បាន​លទ្ធផល​ល្អ​ជាង​ឆ្នាំ២០២២ ​ដ្បិតថា​ រដ្ឋាភិបាល​បាន​បង្រ្កាប​បទល្មើស​ជួញដូរ​មនុស្ស​ជា​ច្រើន​ ក្រោយ​បាន​ធ្លាក់​ទៅ​ក្នុង​បញ្ជី​ក្រហម​ កាល​ពី​ឆ្នាំ​កន្លង​ទៅ។ ​

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ