អានតួអត្ថបទ
បទសម្ភាស

លោក អ៊ុន ជឹម៖ ​ការបំបាត់​អំពើ​ពុករលួយ ​និង​គ្រឿងញៀន​គឺជា​គោលនយោបាយ​ដែលមាន​ការ​គាំទ្រ​ច្រើន

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​ឯកភាព​ជាតិខ្មែរ ​នៅក្នុង​យុទ្ធនាការ​ស្វែងរក​សម្លេងឆ្នោត ​នៅក្នុង​ឱកាសនៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​នេះ បានដាក់ចេញ​នូវ​គោលនយោបាយ​ចំនួន​៩​ចំណុច ​ដូចជា​ការ​លុបបំបាត់​អំពើ​ពុករលួយ ​បំបាត់​គ្រឿងញៀន​និង​ការ​រំលោភ​ដីធ្លី ​ជួយរកទីផ្សារ​កសិផល ​និង​ការងារ​ជូន​ពលរដ្ឋ ផ្តល់​បណ្ណ​ក្រីក្រ និង​ព្យាបាល​ជំងឺ​ដោយឥត​គិតថ្លៃ ​ពង្រឹង​គុណភាព​អប់រំ ​តម្លើង​ប្រាក់ខែ​ដល់​មន្ត្រី​រាជការ ​និង​កម្មករ ​ពង្រឹង​យុត្តិធម៌​សង្គម ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​ចាស់ជរា ​និង​កុមារ ​និងចុងក្រោយ​ជំរុញ​ឲ្យមាន​ការអនុវត្ត​ឲ្យបាន​ពេញលេញ​នូវ​សន្ធិសញ្ញា ​អនុសញ្ញា ​និងកិច្ចព្រមព្រៀង​ទាំងឡាយ​ដែលមាន​ប្រយោជន៍​ដល់ជាតិ​។ ក្នុងចំណោម​គោលនយោបាយ​ទាំង​៩​ចំណុច​នេះ លោក អ៊ុន ជឹម ​ប្រធាន​គណបក្ស​ឯកភាព​ជាតិខ្មែរ​បានបញ្ជាក់​ថា ការ​លុបបំបាត់​អំពើពុក​រលួយ ​ការ​កំចាត់​គ្រឿងញៀន​ និងការតម្លើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​ទទួល​បាន​​ការ​គាំទ្រ​​ច្រើន​​ជាងគេ​​ពី​​ប្រជាពលរដ្ឋ​​ម្ចាស់​ឆ្នោត​​។

លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ។
លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ