អានតួអត្ថបទ
អារ្យធម៌ខ្មែរ

ប្រជុំ​ចារឹកវិទ្យានៅស្រុកខ្មែរ នាដើម​សម័យ​អាណាព្យាបាល​បារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

​​​សព្វថ្ងៃនេះ  ប្រជុំចារឹកនៅស្រុកខ្មែរ ដែល​ក្រុមអ្នក​ស្រាវជ្រាវ​រក​ឃើញ គឺមានប្រហែល ចំនួន ១ ៦០០​។ ​កាលណា គេនិយាយពី ប្រជុំចារឹកវិទ្យា គឺមិនមែនមានត្រឹមតែ សិលាចារឹក ឬ អក្សរឆ្លាក់លើផ្ទាំងថ្ម មួយមុខ​ទេ គឺក្នុងនោះ ក៏​មាន​ដែរ​​ អក្សរឆ្លាក់លើ លោហៈ ​មាស ប្រាក់ និង ឥដ្ឋ ​ជាដើមដែរ។ គួរជ្រាបថា  ​នៅចុងបញ្ចប់ បេសកកម្ម ៣ឆ្នាំ របស់ លោក Étienne Aymonier ឆ្នាំ១៨៨៥ គឺមាន ប្រជុំសិលាចារឹក ចំនួន ជាង ៣០០ បានផ្តិតរួច និងបានផ្ញើមកប្រទេសបារាំង។

កញ្ញា ក្លូអេ ស្ហូឡេ ( Chloé Chollet)  និស្សិតថ្នាក់បណ្ឌិតបុរាណវិទ្យា និងចារឹកវិទ្យា នៅសាលា École Pratique des Hautes Études នារដ្ឋធានីប៉ារីស និងជានិស្សិតបណ្ឌិត នៃ គម្រោងស្រាវជ្រាវអឺរ៉ុប DHARMA ដែលសិក្សាផ្តោតសំខាន់ពី ប្រជុំចារឹកវិទ្យានៅអាស៊ីខាងត្បូង និងនៅអាស៊ីអាគ្នេយ៍។
កញ្ញា ក្លូអេ ស្ហូឡេ ( Chloé Chollet) និស្សិតថ្នាក់បណ្ឌិតបុរាណវិទ្យា និងចារឹកវិទ្យា នៅសាលា École Pratique des Hautes Études នារដ្ឋធានីប៉ារីស និងជានិស្សិតបណ្ឌិត នៃ គម្រោងស្រាវជ្រាវអឺរ៉ុប DHARMA ដែលសិក្សាផ្តោតសំខាន់ពី ប្រជុំចារឹកវិទ្យានៅអាស៊ីខាងត្បូង និងនៅអាស៊ីអាគ្នេយ៍។ © Heng Oudom
ផ្សាយពាណិជ្ជកម្ម

ប្រសិនបើ គេ​ប្រៀបធៀបជាមួយ ប្រជុំ​ចារឹកវិទ្យា នៅប្រទេសផ្សេងៗទៀត ឧទាហរណ៍ ប្រទេសក្រិចសម័យបុរាណ ជាដើម គឺ ប្រជុំចារឹកស្រុកខ្មែរ ហាក់​ដូចជាតិចតួច និងដូចជាទើបតែចាប់ផ្តើមសិក្សាថ្មីៗតែប៉ុណ្ណោះ។ ទោះបីជា ចារឹកវិទ្យាស្រុកខ្មែរ មានតាំងពីដើម​សម័យអាណាព្យាបាលបារាំង ​គឺ ១សតវត្សរ៍កន្លះ មកក្តី ក៏ដូចជានៅថ្មីៗនៅឡើយ។ ទោះបីជាយ៉ាងនេះ គេឃើញថា អ្នកប្រាជ្ញធំៗ បានសិក្សា ​អានអក្សរចាស់ៗទាំងនោះ បកស្រាយ និង បកប្រែច្រើនណាស់ដែរមកហើយ​។

​នាទីអារ្យធម៌ខ្មែរ ពេល​នេះ ដ្បិត​តែ​មានខ្លី យើងសុំចែកជាពីរបីភាគ បើអាចទៅរួច។ ជាដំបូងយើងចាប់ផ្តើមពី ការសិក្សាប្រជុំ​ចារឹក​នៅដើម​និង​ក្នុងសម័យអាណាព្យាបាលបារាំងនៅស្រុកខ្មែរសិន។ យើង​​សូម​សម្ភាស កញ្ញា ក្លូអេ ស្ហូឡេ ( Chloé Chollet) ដែល​​ជានិស្សិតថ្នាក់បណ្ឌិតបុរាណវិទ្យា និងចារឹកវិទ្យា នៅសាលា École Pratique des Hautes Études នារដ្ឋធានី​ប៉ារីស។ កញ្ញា ក្លូអេ ស្ហូឡេ ជាជនជាតិបារាំង និងមានឈ្មោះខ្មែរថា បុប្ផា។ កញ្ញា បុប្ផា ក៏ជានិស្សិតបណ្ឌិត នៃ គម្រោងស្រាវជ្រាវអឺរ៉ុប DHARMA ដែលសិក្សាផ្តោត​សំខាន់​ពី ប្រជុំចារឹកវិទ្យានៅអាស៊ីខាងត្បូង និងនៅ​អាស៊ីអាគ្នេយ៍។

ដើម្បី​នឹង​ឈ្វេងយល់​​បន្ថែម​ពី​ប្រធានបទ​នេះ សូម​អញ្ចើញ​អានឯកសារ​ផ្សេងទៀត តួយ៉ាង ដូច​ខាងក្រោម​នេះ ។ សូម​បញ្ជាក់ដែរថា កញ្ញា​វាគ្មិន ក៏​​បាន​ស្រង់​យក​ខ្លឹមសារ​ពី​ឯកសារ​ស្នាដៃ​ខាងក្រោម​នេះ ដើម្បី​​និយាយ​នៅក្នុង​នាទី«​អារ្យធម៌​​ខ្មែរ»​ដែរ​។​

Bibliographie :

១-MOUHOT Henri, 1868, Voyage dans les royaumes de Siam, de Cambodge, de Laos et autres parties centrales de l’Indo-Chine. Relation extraite du journal et de la correspondance de l’auteur par Ferdinand de Lanoye, Paris : Hachette.

២-DOUDART DE LAGRÉE Ernest et GARNIER, Francis, 1873, Voyage d'exploration en Indo-Chine : effectué pendant les années 1866, 1867 et 1868 [...], Paris : Hachette et Cie.

៣-KERN Hendrik, 1880, « Inscriptions cambodgiennes : inscription de Prea-Khan (Kompong Soai)», dans Annales de l'Extrême-Orient, vol. 2, p. 333–4

៤-KERN Hendrik, 1882, « Inscriptions cambodgiennes – Article II : Inscription de Bassac », dans Annales de l'Extrême-Orient, vol. 3, p. 65-76.

៥-ANTELME Michel, 2014, « Les estampeurs khmers d’Aymonier et leur production épigraphique connue (K. 1089.1, K. 1089.2, K. 1134, K. 1135, K. 1136 et K. 1137) », dans Bulletin de l’École française d’Extrême-Orient, vol. 100, p. 231252.

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ