អានតួអត្ថបទ
បទសម្ភាស

លោក ​អេង​ ហ៊ី​៖​ បទ​ល្មើស​ព្រៃ​ឈើ​ទ្រង់​ទ្រាយ​ធំ​បាន​ស្ងប់​ស្ងាត់​ តែ​បទ​ល្មើស​តូច​តាច​នៅ​បន្ត​កើត​មាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈ​កម្មការ​ជាតិ ដើម្បី​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ បាន​ចេញ​សេចក្តី​​ប្រកាស​ព័ត៌​មាន​នៅ​ថ្ងៃ​អាទិត្យ​នេះ អំពី​លទ្ធផល នៃ​ការ​ទប់​ស្កាត់ និង​បង្រ្កាប​បទ​ល្មើស​ព្រៃឈើ​ទូទាំង​ប្រទេស​។​ រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០១៩​កន្លង​មក គណៈកម្មការ​ជាតិ បាន​ឃាត់​ខ្លួន​និង​បញ្ជូន​ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​ចំនួន​៥៩​នាក់ ចាប់​យក​ឈើ​ចម្រុះ​ចំនួន​ជិត​មួយ​ម៉ឺន​ម៉ែត្រ​គូប​(៩.២១៥,៨៧៦ ) និង​ចាប់​យក​មធ្យោ​បាយ​​សរុប​ចំនួន​៤៩១​គ្រឿង​។ លោក​ឧត្តមសេនីយ៍​ត្រី ​អេង ហ៊ី ​អ្នក​នាំពាក្យ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែងថា បទ​ល្មើស​ព្រៃឈើ​ទ្រង់​ទ្រាយ​ធំ​បាន​ស្ងប់​ស្ងាត់​ហើយ តែ​បទ​ល្មើស​តូច​តាច​នៅ​បន្ត​កើត​មាន​។​

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ