អានតួអត្ថបទ

អាំងទែរប៉ូលចេញនេវេទន៍ក្រហម សម្រាប់តាមចាប់ខ្លួន ចៅមហាសេដ្ឋីថៃ ម្ចាស់ក្រុមហ៊ុនRed Bull

ប៉ូលិសអាំងទែរប៉ូល ដែលមានទីតាំង នៅទីក្រុងលីយ៉ុង ប្រទេសបារាំង បានចេញនិវេទន៍ក្រហម ដើម្បីឲ្យគេជួយតាមចាប់ខ្លួនVorayuth Yoovidhya ចៅប្រុសរបស់ថៅកែក្រុមហ៊ុនRed Bull ដែលបានរត់គេចខ្លួន នៅក្រោយ បើកឡាន បុកសម្លាប់ប៉ូលិស។ និវេទន៍ក្រហមរបស់ប៉ូលិសអាំងទែរប៉ូល ធ្វើឡើងទៅតាមការស្នើសុំរបស់ភាគីថៃដែលរដ្ឋសមាជិក។ អ្នកនាំពាក្យរបស់ប៉ូលិសថៃ បានបញ្ជាក់ដំណឹងនេះ កាលពីថ្ងៃអាទិត្យ ទី​៤ តុលា និងបានអំពាវនាវឲ្យប្រទេសសមាជិកដទៃទៀត ជួយផ្តល់ព័ត៌មានដើម្បីឈានទៅចាប់ខ្លួន អ្នកស្នងត្រកូលរបស់មហាសេដ្ឋី ក្រុមហ៊ុនRed Bull។ 

ររយុទ្ធ ហៅ Boss" ចៅប្រុស​របស់​មហាសេដ្ឋីថៃ ម្ចាស់​ក្រុមហ៊ុន​ភេសជ្ជៈ​Red Bull ចេញពីផ្ទះ​នៅទីក្រុង​ឡុងដ៍ កាលពីខែ​មេសា ២០១៧ នៅក្រោយ​លួចរត់ចេញពីប្រទេស​ថៃ នៅក្រោយ​បើកឡាន​បុកសម្លាប់​ប៉ូលិសម្នាក់ នៅឆ្នាំ ២០១២។ វរយុទ្ធ ត្រូវ​រាជអាជ្ញាថៃ ចោទប្រកាន់​ជាផ្លូវការ​ពីបទធ្វេសប្រហែស ក្នុង​ការបើកបរ រហូត​សម្លាប់មនុស្ស និង​មានប្រើប្រាស់​ថ្នាំញៀន
ររយុទ្ធ ហៅ Boss" ចៅប្រុស​របស់​មហាសេដ្ឋីថៃ ម្ចាស់​ក្រុមហ៊ុន​ភេសជ្ជៈ​Red Bull ចេញពីផ្ទះ​នៅទីក្រុង​ឡុងដ៍ កាលពីខែ​មេសា ២០១៧ នៅក្រោយ​លួចរត់ចេញពីប្រទេស​ថៃ នៅក្រោយ​បើកឡាន​បុកសម្លាប់​ប៉ូលិសម្នាក់ នៅឆ្នាំ ២០១២។ វរយុទ្ធ ត្រូវ​រាជអាជ្ញាថៃ ចោទប្រកាន់​ជាផ្លូវការ​ពីបទធ្វេសប្រហែស ក្នុង​ការបើកបរ រហូត​សម្លាប់មនុស្ស និង​មានប្រើប្រាស់​ថ្នាំញៀន AP - Matt Dunham
ផ្សាយពាណិជ្ជកម្ម

វីរសេនីយឯក គ្រីស្នា ប៉ាថាណាចារឺន អ្នកនាំពាក្យរបស់ប៉ូលិសជាតិថៃ បានបញ្ជាក់ថា ប៉ូលិសអន្តរជាតិ អាំងទែរប៉ូលបានចេញនិវេទន៍ក្រហម នៅសប្តាហ៍នេះ សម្រាប់ការតាមចាប់ខ្លួន វរយុទ្ធ វោធិយ៉ា Vorayuth Yoovidhya ដែលបានរត់គេចខ្លួន នៅក្រោយបើកឡានបុកសម្លាប់ ប៉ូលិស ថៃម្នាក់ កាលពីឆ្នាំ ២០១២។

តាមអ្នកនាំពាក្យដដែល នៅក្រោយ ប៉ូលិសអាំងទែរប៉ូលចេញនិវេទន៍ក្រហម ប៉ូលិសថៃ បានស្នើសុំជំនួយ ពីប្រទេសសមាជិកទាំង១៩៤របស់អាំងទែរប៉ូល ដើម្បី ជួយឲ្យអាជ្ញាធរថៃ អាចនាំខ្លួន វរយុទ្ធ វោធិយ៉ា Vorayuth Yoovidhya ចូលប្រទេសឲ្យខាងតែបាន ព្រោះថា វាទាក់ទងនឹងបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ។

នៅលើវិបសៃតិ៍របស់ប៉ូលិសអាំងទែរប៉ូល នៅថ្ងៃអាទិត្យ គេរកមិនឃើញមាននិវេទន៍ក្រហម សម្រាប់វរយុទ្ធ វោធិយ៉ានោះទេ។ សូមបញ្ជាក់ថា ប៉ូលិសអាំងទែរប៉ូលធ្លាប់បានចេញនិវេទន៍ក្រហម សម្រាប់ការតាមចាប់ ចៅប្រុសរបស់មហាសេដ្ឋីក្រុមហ៊ុនRed Bull ម្តងហើយ កាលពីខែកញ្ញា ឆ្នាំ ២០១៧។ នៅប៉ុន្មានខែមុន អាំងទែរប៉ូល ចេញនិវេទន៍ក្រហម នោះ គេឃើញ វរយុទ្ធ កំពុងដើរហើរដោយសេរី នៅទីក្រុងឡុងដ៍ បន្ទាប់ពីរត់គេចខ្លួនពីប្រទេសថៃ នៅឆ្នាំ ដដែល។

វរយុទ្ធ វោធិយ៉ា អាយុ ៣១ឆ្នាំ ចៅប្រុសរបស់សហស្ថាបនិកក្រុមហ៊ុនភេសជ្ជៈ Red Bull បានបើកឡាន បុកសម្លាប់ប៉ូលិសថៃម្នាក់ មុននឹងបើករត់គេច ពីកន្លែងកើតហេតុនៅឆ្នាំ ២០១២។ នៅក្រោយ ការស៊ើបអង្កេត អស់ជាច្រើនឆ្នាំ ប៉ូលិសថៃ នៅទីបំផុត បានសម្រេច កាលពីខែកក្កដាកន្លងទៅ មិនចោទប្រកាន់ ចៅប្រុសរបស់មហាសេដ្ឋី ដែលជាហេតុធ្វើឲ្យមហាជនជនផ្ទុះកំហឹង ថ្កោលទោស មន្រ្តីពុករលួយ ថៃ ដែលស៊ុំគ្រលំបិទបាំង អំពើឧក្រិដ្ឋរបស់ក្រុមគ្រួសារអ្នកមាន។ សូមបញ្ជាក់ថា គ្រួសាររបស់ មហាសេដ្ឋី ម្ចាស់ក្រុមហ៊ុនRed Bullត្រូវទស្សនាវដ្តី Forbesចាត់ចូលជា អ្នកមានលំដាប់លេខ២ នៅប្រទេសថៃ ជាមួយទ្រព្យសម្បត្តិជាង ២ពាន់លានដុល្លារ។

នៅក្រោយការទម្លាក់ការចោទប្រកាន់របស់ប៉ូលិស ដោយសារតែមានការប្រឆាំងទាមទារយុត្តិធម៌ ពីប្រជាជន លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ដែលកំពុងប្រឈមនឹងមហាបាតុកម្មរបស់ចលនាយុវជនដើម្បីប្រជាធិបតេយ្យ ក្នុងប្រទេស បានបញ្ជាឲ្យបង្កើតគណៈកម្មការពិសេស សម្រាប់ ស៊ើបអង្កេតសាជាថ្មី។ ជាលទ្ធផល ប៉ូលិសថៃ ២១នាក់ ត្រូវជាប់សង្ស័យថា បានឃុបឃិត បិទបាំងទោសកំហុសរបស់ចៅប្រុសរបស់មហាសេដ្ឋី Red Bull។ នៅខែ សីហា អាយ្យការថៃបានសម្រេចចោទប្រកាន់វរយុទ្ធ វោធិយ៉ា ពីបទ ប្រើប្រាស់ថ្នាំញៀន កូកាអ៊ីន និងធ្វេសប្រហែសក្នុងការបើកបរ រហូតដល់សម្លាប់មនុស្ស៕

ReplyForward

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ