អានតួអត្ថបទ
អាល្លឺម៉ង់-ឥណ្ឌូប៉ាស៊ីហ្វិក

អាល្លឺម៉ង់បញ្ជូនយន្តហោះ​ចម្បាំង ទៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ជា​លើក​ទីមួយ

ក្នុង​បរិបទ​នៃភាពតាន​តឹង​រវាង​ចិន​និង​តៃវ៉ាន់ អាល្លឺម៉ង់ បាន​បញ្ជូន​យន្តហោះ​ចម្បាំងប្រភេទ Eurofighter ចំនួន​៦​គ្រឿង ទៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ជា​លើក​ទីមួយ ដើម្បី​ចូល​រួម​ធ្វើ​សមយុទ្ធពហុជាតិ​ ​មានជាអាទិ៍​សមយុទ្ធ​​រវាង​​ឥណ្ឌូណេស៊ី និង​សហភាពអឺរ៉ុប។ នេះ​​​សបញ្ជាក់​ឱ្យ​ឃើញ​អំពី​ឆន្ទៈ​ចង់​មាន​បង្ហាញ​វត្តមាន​កាន់​តែ​ខ្លាំង​ឡើងៗរបស់​អាល្លឺម៉ង់ ​ នៅក្នុង​តំបន់​ ដែល​ចិនពង្រីក​​ឥទ្ធិពល​គួរ​ឱ្យព្រួយ​បារម្ភ។

យន្តហោះ​ចម្បាំង​អាល្លឺម៉ង់​ Eurofighterដែល​អាច​ទៅដល់​តំបន់​ប៉ាស៊ីហ្វិក (១២៨០០គីឡូម៉ែត្រ) ក្នុង​ពេល​តែ​២៤ម៉ោង
យន្តហោះ​ចម្បាំង​អាល្លឺម៉ង់​ Eurofighterដែល​អាច​ទៅដល់​តំបន់​ប៉ាស៊ីហ្វិក (១២៨០០គីឡូម៉ែត្រ) ក្នុង​ពេល​តែ​២៤ម៉ោង AP - Daniel Karmann
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​​សេចក្តី​ថ្លែងការណ៍ ​យោធា​អាល្លឺម៉ង់ Bundeswehrបាន​​បញ្ជាក់ថា​ នេះ​ជា​ប្រតិបត្តិការ​ដ៏​ធំ និង​ប្រកប​ដោយ​មហិច្ឆតា​បំផុត​ ដែល​មិនធ្លាប់​មាន​ធ្វើ​ទេ ក្នុង​​​​ប្រវត្តិ​កងទ័ព​អាកាសអាល្លឺម៉ង់។ “​មិនមែន​ជាការ​បង្ហាញ​សាច់ដុំ​ដាក់​ចិនឡើយ” ប៉ុន្តែអាល្លឺម៉ង់​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា កងទ័ព​ជើង​អាកាស​ ​អាច​ចេញ​ធ្វើ​បេសកកម្ម​​បាន​យ៉ាង​ឆាប់រហ័ស​និង​នៅទីតាំង​ជា​ច្រើន ទូទាំងពិភពលោក ក្នុង​ពេល​តែ​មួយ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល។

ដោយ​ជាក់ស្តែង ប្រតិបត្តិការ​យោធាអាល្លឺម៉ង់នេះ មាន​ការ​ចូល​រួម​ពី​សំណាក់​កងទ័ព​ចំនួន ២៥០នាក់ និង​​យន្តចម្បាំង​Eurofighterចំនួន​៦​គ្រឿង អម​ដោយ​យន្តហោះ​ដឹកជញ្ជូន​យោធា​A400Mចំនួនបួន​គ្រឿង និង​A330ចំនួន​បីគ្រឿង សម្រាប់​​ធានាផ្គត់ផ្គង់ការ​ចាក់​​ប្រេង​លើ​អាកាសឱ្យ​យន្តហោះចម្បាំង ពេល​កំពុង​ហោះហើរ​ធ្វើ​ប្រតិបត្តិការ។

នេះជា​លើក​ទីមួយ​ហើយ ដែល​អាល្លឺម៉ង់​បញ្ជូន​កងទ័ព​ទៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ក្នុង​ក្របខ័ណ្ឌ​នៃ​​​​សមយុទ្ធ​ពហុជាតិ ​​ឥណ្ឌូណេស៊ី-សហភាព​អឺរ៉ុប និង​បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការជាមួយ​កងទ័ព​ជើង​អាកាសអាល្លឺម៉ង់ ​​ពី​សំណាក់​ឥណ្ឌា ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។

បន្ត​ស្ថិតនៅក្នុង​តំបន់ឥណ្ឌូប៉ាស៊ីហ្វិក​​រហូត​ដល់​ដើម​ខែ​តុលា​ យន្តហោះ​ចម្បាំង​អាល្លឺម៉ង់ ត្រូវ​ចូល​រួម​ធ្វើ​សមយុទ្ធ​ពីរ​ផ្សេង​ទៀតគឺ​សមយុទ្ធ "ការ​ប្រយុទ្ធលើ​អាកាស​ PitchBlack និង​ Kakadu២០២២​​"នៅអូស្ត្រាលី​ ក្នុង​ខែ​នេះ និង​ខែ​កញ្ញា​ បន្ទាប់​មក​កង​យន្តហោះ​ចម្បាំង​នេះ ត្រូវ​​ចូល​ទៅ​ជប៉ុន​និង​កូរ៉េខាង​ត្បូង​មួយភ្លែត​សិន ទើប​ត្រលប់​ចូល​បន្ទាយ​វិញ។

តាំងពី​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​នៅថ្ងៃទី ២៤កុម្ភៈ​២០២២មក អាល្លឺម៉ង់​បាន​លេច​គំនិត​រៀប​ចំ​គម្រោង​ធ្វើ​ទំនើបកម្ម​វិស័យ​យោធា​របស់​ខ្លួន​ដ៏​ធំធេង ដោយបម្រុង​មូលនិធិ​​ពិសេសចំនួន​១០០​លាន​អឺរ៉ូ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ