អានតួអត្ថបទ

ប្រធានាធិបតីតៃវ៉ាន់ប្តេជ្ញាការពារអធិបតេយ្យជាតិ និងរបៀបរស់នៅដោយសេរី និងប្រជាធិបតេយ្យ

ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីងវេន​បាន​ថ្លែង​ព្រមាន​ចិនដីគោក​នា​ឱកាស​បុណ្យជាតិ​ថ្ងៃ​ចន្ទ ទី១០ តុលា​នេះ​ថា តៃវ៉ាន់​នឹង​មិន​បោះបង់​ចោល​ជា​ដាច់​ខាត​នូវ​សេរីភាព និង​របៀប​រស់នៅ​ដោយ​ប្រជាធិបតេយ្យ។ នៅ​ក្នុង​សុន្ទរកថា​ដដែល លោកស្រី​សៃ អ៊ីងវេន​មិន​ភ្លេច​លើក​ឡើង​ពី​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ដែល​បាន​បង្កើន​ឲ្យ​មាន​ការ​ព្រួយបារម្ភ​នៅ​តៃវ៉ាន់​ពី​ការ​ប៉ុនប៉ង​ចូល​លុកលុយ​តៃវ៉ាន់​ពី​សំណាក់​ចិន​ដីគោក។ តាម​លោកស្រី​សៃ អ៊ីងវេន ការ​បំផ្លិចបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​របស់​តៃវ៉ាន់​ជា​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​ក្នុង​លោក។ គួរ​បញ្ជាក់​ថា ពលរដ្ឋ​តៃវ៉ាន់​ទាំង ២៣លាននាក់​កំពុង​រស់នៅ​ដោយ​ការ​គំរាមកំហែង​ជាប់​ជា​ប្រចាំ​ពី​ការ​ចូលឈ្លានពាន​របស់​ចិន​ដីគោក។ តែ​អ្នកជំនាញ​លោក​វ៉ាំងសង់ គ្រ័រហ្សឺឡូ​បាន​យល់​ឃើញ​ថា ប្រតិបត្តិការ​យោធា​របស់​ចិន​លើ​តៃវ៉ាន់​មិនមែន​ជា​រឿង​ងាយស្រួល ព្រោះ​ជា​ប្រតិបត្តិការ​ស្មុគស្មាញ លំបាក និង​ប្រកប​ដោយ​ហានិភ័យ​ខ្ពស់។

ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីងវេន​បាន​ថ្លែង​ព្រមាន​ចិនដីគោក​នា​ឱកាស​បុណ្យជាតិ​ថ្ងៃ​ចន្ទ ទី១០ តុលា​នេះ​ថា តៃវ៉ាន់​នឹង​មិន​បោះបង់​ចោល​ជា​ដាច់​ខាត​នូវ​សេរីភាព និង​របៀប​រស់នៅ​ដោយ​ប្រជាធិបតេយ្យ។
ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីងវេន​បាន​ថ្លែង​ព្រមាន​ចិនដីគោក​នា​ឱកាស​បុណ្យជាតិ​ថ្ងៃ​ចន្ទ ទី១០ តុលា​នេះ​ថា តៃវ៉ាន់​នឹង​មិន​បោះបង់​ចោល​ជា​ដាច់​ខាត​នូវ​សេរីភាព និង​របៀប​រស់នៅ​ដោយ​ប្រជាធិបតេយ្យ។ AP - Chiang Ying-ying
ផ្សាយពាណិជ្ជកម្ម

« គឺ​ពិបាក​ខ្លាំង​ណាស់ និង​ក៏​គ្រោះថ្នាក់​ខ្លាំង​ណាស់​ដែរ ព្រោះ​តាម​ពិត​ទៅ វា​ជា​ប្រតិបត្តិការ​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​បញ្ជូន​តាម​សមុទ្រ​នូវ​កងទ័ព​ក្នុង​ចំនួន​ដ៏​ច្រើន​សម្បើម បញ្ជូន​រថយន្ត​ដ៏​សន្ធឹកសន្ធាប់ និង​ត្រូវ​មាន​ឡូជីស្ទិក​យ៉ាង​សំខាន់។ ដូច្នេះ គេ​ត្រូវ​ការ​នាវា​យ៉ាង​ច្រើន​សម្បើម ពិសេស​នាវា​ជំនាញ​ដែល​អាច​ដឹក​ជញ្ជូន​ទ័ព រួម​ទាំង​គ្រឿង​សព្វាវុធ​គ្រប់​ប្រភេទ​សំដៅ​ទៅ​កាន់​ឆ្នេរ​របស់​តៃវ៉ាន់។

នាវា​ជំនាញ​ប្រភេទ​នេះ​ច្រើន​ជា​នាវា​ដែល​មាន​ល្បឿន​យឺត​ខ្លាំង និង​ងាយ​រងគ្រោះ​ខ្លាំង។ ដើម្បី​អាច​ឲ្យ​ប្រតិបត្តិការ​ដឹកជញ្ជូន​ទ័ព និង​គ្រឿង​សព្វាវុធ​គ្រប់​ប្រភេទ​មាន​ដំណើរការ​ដោយ​សុវត្ថិភាព និង​រលូន​បាន គឺ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ។ លក្ខខណ្ឌ​នោះ គឺ​ចិន​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​នូវ​ដែនសមុទ្រ និង​ដែន​អាកាស​របស់​តៃវ៉ាន់។ ប្រសិន​បើ​ចិន​មិន​អាច​គ្រប់គ្រង​ដែនអាកាស​តៃវ៉ាន់​បាន​ទាំង​ស្រុង​ទេ កងទ័ព​ចិន​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​សមុទ្រ​ងាយ​នឹង​រងគ្រោះ​ដោយ​ការ​វាយប្រហារ​ផ្លូវអាកាស​ខ្លាំង​ណាស់។

ទន្ទឹម​គ្នា​នេះ នៅ​មាន​ប្រព័ន្ធ​ការពារ​តាម​ឆ្នេរ និង​ប្រព័ន្ធ​ការពារ​ផ្លូវសមុទ្រ​របស់​តៃវ៉ាន់។ សរុប​មក​វិញ មុន​នឹង​ចាប់​ផ្តើម​បើក​ការ​វាយប្រហារ​តៃវ៉ាន់​ជា​យថាហេតុ ចិន​គួរ​ណាស់​តែ​ត្រូវ​កំចាត់​កងទ័ពជើងទឹក​តៃវ៉ាន់ កម្ទេច​ប្រព័ន្ធ​ការពារ​តាម​ឆ្នេរ​តៃវ៉ាន់ ហើយ​មុន​គេ គឺ​ត្រូវ​កំចាត់​កងទ័ព​អាកាស​តៃវ៉ាន់​ដើម្បី​អាច​ឲ្យ​កងទ័ព​ចិន​ដាក់​ជើង​លើ​កោះ​តៃវ៉ាន់​បាន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ