អានតួអត្ថបទ
ម៉ាលី-ជីហាត-បារាំង

បារាំងសម្តែងការបារម្ភ ក្រោយដឹងថាម៉ាលី បានចរចាជាមួយក្រុមទាហានស៊ីឈ្នួល​ Wagner របស់​រុស្ស៊ី

យោងតាមការចុះផ្សាយ របស់បណ្តាញព័ត៌មាន​ Reuters គឺ​រដ្ឋាភិបាល​ប្រទេសម៉ាលី កំពុងតែចរចា ជាមួយ​នឹងក្រុមហ៊ុន​ទាហានស៊ីឈ្នួលរបស់​រុស្ស៊ី ឈ្មោះ វ៉ាកនែរ (Wagner) ដើម្បី​ឲ្យ​ក្រុមទាហានស៊ីឈ្នួលនេះ មកប្រយុទ្ធបោសសំអាត​ក្រុមភេរវកម្ម។​ ដំណឹងនេះ បាន​បង្កឲ្យ​មាន​ការព្រួយ​បារម្ភជាខ្លាំង ពីសំណាក់រដ្ឋាភិបាល​បារាំង ខណៈ​ដែលបច្ចុប្បន្ន បារាំងមាន​តួនាទីដឹកនាំកងទ័ពសម្ព័ន្ធមិត្ត​ ក្នុងប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ក្រុមជីហាតភេរវកម្ម នៅម៉ាលី ក៏ដូចជានៅ​តំបន់​សាហ៊ែល​ទាំងមូល។

ទាហានបារាំងក្នុងប្រតិបត្តិការ​ Barkhane ទៅដល់​មូលដ្ឋានទ័ពនៅ តំបន់ Gao ប្រទេសម៉ាលី ថ្ងៃទី ៩ មិថុនា ២០២១ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងបណ្តាញភេរវកម្ម តំបន់សាហ៊ែល។
ទាហានបារាំងក្នុងប្រតិបត្តិការ​ Barkhane ទៅដល់​មូលដ្ឋានទ័ពនៅ តំបន់ Gao ប្រទេសម៉ាលី ថ្ងៃទី ៩ មិថុនា ២០២១ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងបណ្តាញភេរវកម្ម តំបន់សាហ៊ែល។ AP
ផ្សាយពាណិជ្ជកម្ម

 

លោក ហ្សង់អ៊ីវ ឡឺ ឌ្រីយ៉ង់ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង បាន​លើកឡើង ថា៖ 

« Wagner គឺជាក្រុម​កម្លាំងប្រដាប់អាវុធឯកជន ដែលប្រមូលផ្តុំ​ទៅដោយ​ទាហានស៊ីឈ្នួល។ ក្រុមនេះ បាន​បញ្ចេញថ្វីដៃ ដូចដែលយើងបាន​ឃើញ​នៅស៊ីរីស្រាប់ហើយ ជាមួយ​នឹង​សកម្ម​ភាព​យ៉ាងសាហាវ ដូចជា​ការបាញ់សម្លាប់ តាមប្រម៉ាញ់​ និងអំពើរំលោភបំពាន​ផ្សេងទៀត គ្រប់ទំរង់។ សកម្មភាព​ដ៏​សាហាវបែបនេះ គឺវាមិនអាចជាមធ្យោបាយ ​ស្វែងរកដំណោះស្រាយ​ណាមួយបានទេ។

ពោលគឺវាមិន​អាច មកសហការរួមគ្នា ជាមួយ​នឹងវត្តមានរបស់ពួកយើង បានជាដាច់ខាត។ ជាក់ស្តែងករណីនៅអាហ្វ្រិកកណ្តាល វត្តមានរបស់ក្រុមនេះ បាន​បង្កឲ្យ​មាន​បញ្ហាវិបត្តិ​សន្តិសុខ កាន់តែធ្ងន់ឡើង។ ដូច្នេះ អន្តរាគមន៍របស់ ក្រុមទាហាន​ស៊ីឈ្នួលរបៀបនេះ គឺ​វាផ្ទុះ​ស្រលះទាំងស្រុង ជាមួយ​នឹង​កម្មវត្ថុ​ ក៏ដូចជា​ប្រតិបត្តិការ​ របស់សម្ព័ន្ធមិត្ត​តំបន់សាហ៊ែល និងអន្តរជាតិ នៅក្នុងប្រទេសម៉ាលី។ »

សម្រង់ប្រសាសន៍ លោក ហ្សង់អ៊ីវ ឡឺ ឌ្រីយ៉ង់ រដ្ឋមន្ត្រីការបរទេសបារាំង
01:07

សម្រង់ប្រសាសន៍ លោក ហ្សង់អ៊ីវ ឡឺ ឌ្រីយ៉ង់ រដ្ឋមន្ត្រីការបរទេសបារាំង

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ