អានតួអត្ថបទ
អេត្យូពី-ទុរ្ភិក្ស

អ.ស.ប អំពាវនាវរកប្រាក់​១ពាន់លានដុល្លារ ដើម្បីជួយអេត្យូពីដែលប្រឈមនឹង​គ្រោះទុរ្ភិក្ស

ប្រទេសអេត្យូពី កំពុងតែឆ្លងកាត់​យ៉ាងលំបាកវេទនាបំផុត នូវ​គ្រោះទុរ្ភិក្ស។ ប្រជាជន​ទាំង​២១លាននាក់នៃប្រទេសនេះ រស់រំពឹងទាំងស្រុង ទៅនឹង​ជំនួយ​ស្បៀងអាហារ ​ពីអង្គការក្រៅរដ្ឋាភិបាល​។ អង្គការសហប្រជាជាតិ បានអំពាវនាវកាលពីថ្ងៃទី​១៦មេសា ប្រមូល​ប្រាក់ឲ្យ​បាន​យ៉ាងហោច​ ​ចំនួន​១ពាន់លានដុល្លារ ដើម្បីបន្តជួយជាជំនួយ​មនុស្សធម៌​ដល់ប្រជាជនអេត្យូពី។

A child walks past a closed makeshift shop in the newly established Awulala refugee camp, near Maganan, 80 km from the Sudanese border in Ethiopia's Amhara region, on February 28, 2024. Having escaped a raging war at home, Sudanese refugees in Ethiopia face more conflict and insecurity as the border region of Amhara is plagued by unrest and clashes that sees the Ethiopian National Defense Force battling an ethnic Amhara militia known as 'Fano'. According to United Nations High Commissioner for Refugees (UNHCR) over 100,000 people have crossed into Ethiopia from Sudan since April 2023. Sudanese and other refugees in the border camps in Amhara lament a lack of security, difficult communication with the outside world - the Ethiopian government has disrupted access to mobile internet in the region since August 2023 - and a general sense of abandonment, raising the question if they fled a dire situation to end up in similar one. (Photo by Michele Spatari / AFP)
A child walks past a closed makeshift shop in the newly established Awulala refugee camp, near Maganan, 80 km from the Sudanese border in Ethiopia's Amhara region, on February 28, 2024. Having escaped a raging war at home, Sudanese refugees in Ethiopia face more conflict and insecurity as the border region of Amhara is plagued by unrest and clashes that sees the Ethiopian National Defense Force battling an ethnic Amhara militia known as 'Fano'. According to United Nations High Commissioner for Refugees (UNHCR) over 100,000 people have crossed into Ethiopia from Sudan since April 2023. Sudanese and other refugees in the border camps in Amhara lament a lack of security, difficult communication with the outside world - the Ethiopian government has disrupted access to mobile internet in the region since August 2023 - and a general sense of abandonment, raising the question if they fled a dire situation to end up in similar one. (Photo by Michele Spatari / AFP) AFP - MICHELE SPATARI
ផ្សាយពាណិជ្ជកម្ម

អង្គការសហប្រជាជាតិ​បានរៀបចំ​សន្និសីទមួយ នៅទីក្រុងហ្សឺណែវ​ កាលពីថ្ងៃទី​១៦មេសាឆ្នាំ២០២៤ ដើម្បី​អំពាវនាវ​រកថវិកាជួយអេត្យូពី​។ ក្នុងរយៈពេល​៣ខែខាងមុខ​នេះ គេត្រូវការ​​ប្រាក់​ចំនួន​យ៉ាងហោច​​បាន​១ពាន់លានដុល្លារ ដើម្បីជួយប្រជាជន​​អេត្យូពីទាំង​២១លាននាក់ ដែលកំពុងតែឆ្លងកាត់គ្រោះ​ទុរ្ភិក្ស។ លោក Ramiz Alakbarov មន្ត្រីសម្របសម្រួល​នៃអង្គការ សហប្រជាជាតិ​ប្រចាំនៅអេត្បូពី បាន​លើកឡើងថា ប្រជាជនអេត្បូពីកំពុងត្រូវការ​ជាបន្ទាន់ នូវការសាមគ្គីជួយពីគ្រប់ៗគ្នា​។

យោងតាមអង្គការ​សហប្រជាជាតិ គឺគេត្រូវការប្រាក់ចំនួន ៣២៤០លានដុល្លារ សម្រាប់ជួយអេត្យូពី ពេញមួយឆ្នាំ​២០២៤នេះ​។ ជាថវិកាជំនួយ​ដែលត្រូវចំណាយ​​ ទៅលើស្បៀងអាហារ ថ្នាំសង្កូវ សម្ភារៈប្រើប្រាស់ និង​ផ្តោត​ជាពិសេសទៅលើជនភៀសខ្លួន​ប្រមាណ​៤លាននាក់​ នៅក្នុងអេត្យូពី។ រហូតមកទល់ពេលនេះ គឺមាន​តែ​៥%ប៉ុណ្ណោះ​នៃតម្រូវការទាំងនេះ​ ដែលគេមានលទ្ធភាពអាចជួយបាន។​

លោក Genève Shiferaw Teklemariam ប្រធានបេសកកម្មគ្រប់គ្រងគ្រោះអាសន្ន​​អេត្យូពី បាន​លើកឡើងថា គេត្រូវតែជួយអេត្បូពីក្នុងពេលនេះ មុននឹងអ្វីៗហួសពេល។ លោក​បាន​អះអាងថា រដ្ឋាភិបាល​អេត្បូពី បាន​បញ្ចេញប្រាក់​ចំនួន​២៥០លានដុល្លារ​ហើយ ដើម្បីជួយ​ផ្នែកស្បៀងអាហារក្នុងរយៈពេល​ប៉ុន្មានខែខាងមុខ។

សូមបញ្ជាក់ដែរថា ផ្អែកតាម​ការិយាល័យ​សម្របសម្រួល​កិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ គឺ​ស្ថានភាព​មនុស្ស​នៅ​អេត្យូពី មានលក្ខណៈធ្ងន់ធ្ងរខ្លាំង។ តែយ៉ាងណា គឺនៅអាចមាន​ផ្លូវជួយ​បាន​ទាន់​ពេលវេលា ប្រសិន​បើ​រូតរះនៅពេលនេះ​។ សន្និសីទប្រមូលថវិកាជួយ​អេត្បូពី ដោយ​មានការ​សហការរៀបចំដោយ​រដ្ឋាភិបាលអេត្យូពីនិ​ងរដ្ឋាភិបាលអង់គ្លេសនេះ គឺត្រូវបានធ្វើឡើងស្របពេលដែល​សន្និសីទមួយទៀត ទើបតែបាន​ធ្វើឡើងនៅ​ទីក្រុងប៉ារីស ដើម្បីជួយប្រទេសស៊ូដង់។ សន្និសីទជួយស៊ូដង់នេះ បានប្រមូល​ប្រាក់បានចំនួន​២ពាន់​លានដុល្លារ កាលពីថ្ងៃចន្ទទី​១៥មេសា ដើម្បីជួយ​ប្រជាជនស៊ូដង់ដែលរងគ្រោះដោយ​សង្គ្រាមស៊ីវីល​។

លោក Andrew Mitchell រដ្ឋលេខាធិការកិច្ចការបរទេសអង់គ្លេស បាន​ថ្លែងការបារម្ភថា សន្និសីទដើម្បីជួយអេត្យូពី ប្រហែល​​គេមិន​អាចប្រមូលថវិកាឲ្យគ្រប់ទៅតាម​ការចង់បានឡើយ ទាំងដែរការពិត​ ស្ថានភាព​ទុរ្ភិក្ស​​នៅអេត្យូពី គឺគួរឲ្យ​បារម្ភខ្លាំងណាស់​។​

គួរ​រំលឹកថា កាលពីឆ្នាំ​២០២៣ អង្គការ​ USAID និង កម្មវិធីស្បៀងអាហារពិភពលោក PAM បានបង្ខំចិត្ត​ផ្អាកសកម្ម​ភាព​​ការងារ​ចែកស្បៀងអាហារនៅ​អេត្យូពី ដោយសារតែ​មានបញ្ហា​លួចបន្លំ​បង្វែស្បៀង​យកទៅទីកន្លែងផ្សេង​។ នៅចុងខែធ្នូ​ អាជ្ញាធរតំបន់​ទីហ្ក្រ បាន​អះអាងថាមានគ្រោះទុរ្ភិក្សធ្ងន់ធ្ងរ​ ដោយសារតែគ្រោះរាំងស្ងួត និង​ដោយសារសង្គ្រាម​ស៊ីវីលរយៈពេល​២ឆ្នាំ​ក្នុងតំបន់នេះ។ តែការលើកឡើងនេះ ត្រូវបានរដ្ឋាភិបាលអេត្យូពីច្រានចោល​។ តំបន់ទីហ្ក្រេ ភាគខាងជើង​អេត្យូពី បានពើបប្រទះនឹងសង្គ្រាម​ស៊ីវីល​រយៈពេល​ជាង​២ឆ្នាំ​ មុននឹងបិទបញ្ចប់ទៅ​​កាលពីខែ​វិច្ឆិកា​ឆ្នាំ​២០២២។ តែយ៉ាងណា​ បច្ចុប្បន្ននេះ ការប្រយុទ្ធគ្នាបានផ្ទុះឡើង នៅតាមតំបន់ផ្សេងទៀត តួយ៉ាងតំបន់ Amhara និង​ Oromia៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ