អានតួអត្ថបទ
FAO-អាហ្រ្វិក

អង្គការ FAO ទាញសញ្ញាអាសន្នពីតម្រូវការជំនួយបន្ទាន់ដើម្បីបញ្ជៀសវិបត្តិស្បៀងអាហារនៅអាហ្រ្វិក

អង្គការ​កសិកម្ម និង​ស្បៀង​របស់​អង្គការ​សហប្រជាជាតិ​ហៅ​កាត់ FAO បាន​ទាញ​សញ្ញា​អាសន្ន​ថា តំបន់​អាហ្រ្វិកខាងកើត​អាច​ប្រឈម​នឹង​វិបត្តិ​ខ្វះ​ស្បៀង​ដ៏​ធ្ងន់ធ្ងរ​មួយ​លើ​លោក។ ក្រៅ​ពី​វិបត្តិ​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩ និង​ការ​រ៉ៅឆាន​ពី​ហ្វូង​សត្វ​ចង្រិត ប្រជាជន​នៅ​តាម​តំបន់​ជនបទ​កំពុង​ប្រឈម​នឹង​គ្រោះរាំងស្ងួត។ នៅ​ក្នុង​ប្រទេស​អេត្យូពី កេនយ៉ា និង​នៅ​សូម៉ាលី មាន​ប្រជាជន​ជាង ២៥លាននាក់​អាច​ប្រឈម​នឹង​វិបត្តិ​ខ្វះ​ស្បៀង​ខ្លាំង​ពី​ពេល​នេះ​ទៅ​ពាក់​កណ្តាល​ឆ្នាំ ២០២២។ លោក​រ៉ូឌ្រីហហ្គេ វីនេ អ្នក​នាំ​ពាក្យ​អង្គការ FAO បាន​ពន្យល់​ថា អ្នក​ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​ដោយ​ភាព​រាំងស្ងួត​ខ្លាំង​ជាង​គេ គឺ​អ្នក​ចិញ្ចឹមសត្វ និង​កសិករ​ចំនួន ១លាន ៥សែន​នាក់។

La Somalie face à une sécheresse qui perdure (image d'illustration).
La Somalie face à une sécheresse qui perdure (image d'illustration). © AP Photo/Elias Meseret
ផ្សាយពាណិជ្ជកម្ម

« តំបន់​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​អេត្យូពី ប្រទេស​សូម៉ាលី និង​តំបន់​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​កេនយ៉ា​ជា​តំបន់​ដែល​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត​ខ្លាំង​ជាង​គេ។ គេ​ត្រូវ​ដឹង​ថា នៅ​ពេល​ដែល​មាន​សត្វ​គោ​មួយ​ងាប់ គឺ​មាន​ន័យ​ស្មើ​នឹង​កូនក្មេង​ចំនួន ២នាក់​លែង​មាន​ទឹកដោះគោ​ញាំ​ប្រចាំ​ថ្ងៃ។ ដូច្នេះ​ពិត​ណាស់ គេ​ត្រូវ​តែ​ជួយ​គាំទ្រ​ដល់​អ្នក​ចិញ្ចឹម​សត្វ​ដើម្បី​ការពារ​សត្វ​របស់​ពួក​គាត់​ដោយ​ត្រូវ​ផ្តល់​ចំណី​ឲ្យ​សត្វ ត្រូវ​មាន​ក្រុម​ពេទ្យសត្វ និង​រថយន្ត​គ្លីនិក​ចល័ត​ដើម្បី​ពិនិត្យ តាម​ដាន​សុខភាព​សត្វ​របស់​ពួក​គាត់។

បន្ថែម​ពី​នេះ គេ​ត្រូវ​ដឹកជញ្ជូន​ទឹក​ទៅ​កាន់​តំបន់​ដាច់​ស្រយាល និង​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អណ្តូងទឹក​ដែល​មាន​ស្រាប់​តាម​រយៈ​ការ​បំពាក់​នូវ​ថាមពល​ព្រះអាទិត្យ​ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ទឹក​ដល់​សត្វ​ទាំង​អស់។ ចំពោះ​ក្រុម​កសិករ​វិញ ពួក​គាត់​ត្រូវ​ការ​គ្រាប់ពូជ​សម្រាប់​រដូវ​ភ្លៀង​ខាង​មុខ​ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​ក្នុង​ខែ​មីនា និង​មេសា​ឆ្នាំ​នេះ។

បន្ទាប់​មក ក្រុម​កសិករ​ក៏​ត្រូវ​ការ និង​ត្រូវ​ការ​ភ្លាមៗ​នូវ​ជំនួយ​ជា​លុយកាក់​ដើម្បី​យក​ទៅ​ទិញ​ម្ហូបអាហារ​ដែល​ពួក​គេ​មិន​អាច​រក​បាន​ខ្លួន​ឯង​ទៀត​ឡើយ។ គេ​ត្រូវ​តែ​ជួយ​ជា​ចាំ​បាច់ និង​ភ្លាមៗ​នៅ​ក្នុង​ខែ​មករា កុម្ភៈ និង​ខែ​មីនា។ បើ​ពុំ​នោះ​សោត​ទេ គឺ​វា​យឺត​ពេល​ហើយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ