អានតួអត្ថបទ

ការប្រយុទ្ធប្រឆាំង​នឹង​ពលកម្មកុមារ​ត្រូវ​យឺតយ៉ាវ​ដោយសារតែ​ជំងឺ​កូវីដ​១៩

យ៉ាងហោចណាស់ មា​ន​កុមារ​ម្នាក់ ​នៅក្នុង​ចំណោម​១០នាក់ ត្រូវ​បង្ខំ​ឱ្យ​ធ្វើការងាររក​ប្រាក់​កម្រៃ។ នេះបើតាម​ការ​លើកឡើង​ក្នុង​របាយការណ៍​របស់ អង្គការ​ពលកម្ម​អន្តរជាតិ នៅក្នុង​សន្នីសី​ទ​ពិភពលោក​លើកទី៥​ ស្តីពីការ​លុប​បំបាត់​ពលកម្ម​កុមារ​ ដែល​រៀបចំ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​។  អង្គការ​ពលកម្ម​អន្តរជាតិ ក៏​បាន​បញ្ជាក់​ដែរថា វិបត្តិ​ជំងឺ​កូវីដ​១៩ បាន​កាន់តែ​បង្ខំ​ឱ្យ​ក្មេងៗ​ធ្វើ​ការរកលុយ​ជួយ​គ្រួសារ​ ហើយ​វិបត្តិ​នេះ​គំរាមកំហែង​ និង​ ពន្យឺត​ ដល់​​ការព្យាយាម​លុបបំបាត់ពលកម្មកុមារ។​ សូម​ជ្រាបថា អង្គការ​សហប្រជាតិ មាន​ទិសដៅ​លុប​បំបាត់​ពលកម្មកុមារ​នៅឆ្នាំ​២០២៥ ហើយ​និង លុប​បំបាត់​ការ​ធ្វើការងារ​ដោយ​បង្ខំ​ នៅឆ្នាំ​២០៣០។​

ព្រោះតែកូវីដ ត្រូវ​បង្ខំ​ឲ្យ​ក្មេងៗធ្វើការ។
ព្រោះតែកូវីដ ត្រូវ​បង្ខំ​ឲ្យ​ក្មេងៗធ្វើការ។ © Reuters
ផ្សាយពាណិជ្ជកម្ម

អគ្គលេខាធិការ​ ​​សន្នីសីទពិភពលោកលើកទី៥ រៀបចំ​ដោយ​អង្គការពលកម្មអន្តរជាតិ បាន​បញ្ជាក់​ក្នុង​សេ​ចក្តីសន្នីដ្ឋាន ​បិទបញ្ជប់​កម្មវិធី​ប្រជុំ​៥ថ្ងៃមក​​នេះ ថា​ ពលកម្ម​លើកុមារ​ គឺ​រង​គ្រោះ​កាន់តែ​ខ្លាំងឡើងៗ​ពិសេស​នៅក្នុង​ឱកាស​ជួប​វិបត្តិ​កូវីដ​១៩ ហើយ​កុមារចំនួន​ច្រើន​ណាស់ ដែល​ត្រូវ​បោះបង់​ការរៀនសូត្រ​ លាដៃ​ចាកចោល​ដំបូល​សាលា​រៀន ហើយ​ធ្លាក់​ចូល​កន្លែង​ទីផ្សារការងារ។

ក្រៅពី​កូវីដ១៩ គឺនៅមាន​ហេតុផល​ផ្សេងទៀត ដូច​ជា​ជម្លោះ​ប្រដាប់​អាវុធ​ សង្គ្រាម វិបត្តិ​ខ្វះ​ស្បៀង​ចំណីអាហារ វិបត្តិ​មនុស្សធម៌ និង​ការ​ប្រែប្រួល​អាកាសធាតុ ក៏​បាន​ធ្វើ​ឱ្យ​ការ​ខិត​ខំប្រឹង​ប្រែង​លុប​បំបាត់​ពលកម្ម​លើកុមារ ត្រូវ​ជួប​ការ​លំបាក និង​ជួប​ភាព​យឺតយ៉ាវ។​ នេះបើតាម​ អង្គការពលកម្មអន្តរជាតិ ហើយ​និង​ លើកឡើង​ថា នៅក្នុង​ចំណោម​ការងារ​របស់​កុមារ ចំពោះ​ប្រទេស​នៅក្នុង​ទ្វីបអាហ្វ្រិក គឺ​ ៧០% លើវិស័យ​កសិកម្ម​ ហើយ​ភាគ​ច្រើន​ក្នុង​បរិបទ​ដែលពួក​ក្មេងៗ​ត្រូវ​ជំរុញ​ឱ្យ​ជួយ​ការងារម្តាយ​ឪពុក។​

តាមទិដ្ឋន័យ​របស់​អង្គការ​សហប្រជាជាតិ​ គិត​ត្រឹម​ឆ្នាំ២០២០ មាន​ក្មេងៗ​ ចំនួន​ ១៦០លាន​នាក់ ធ្វើ​ការងារ​។ ចំនួន​នេះ គឺកើនឡើន​ ៨,៤លាននាក់ ក្នុងរយៈ​ពេល​៤ឆ្នាំ​ចុងក្រោយ​ ហើយ​ក្នុង​ចំណោម​ក្មេងៗ​ទាំងនោះ គឺ​មានប្រហែល​ជា​ពាក់​កណ្តាល​ត្រូវ​បង្ខំ​ចិត្ត​ធ្វើការ​ងារ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ប្រឈម​គ្រោះថ្នាក់​ដល់​រាងកាយ​និង​ផ្លូវ​ចិត្ត​របស់​ពួក​គេ។ ​

ក្នុង​ចំណោម​កុមារ​ដែល​ចាប់​ផ្តើម​ធ្វើការ​ថ្មីៗ គេ​សង្កេត​ឃើញ​ថា​មាន​ក្មេង​ចន្លោះ​ពី​៥ទៅ​១១​ឆ្នាំ​ មា​នចំនួន​កើន​ឡើង។ លោក Gilbert Houngbo អគ្គលេខាធិការ​ របស់ អង្គការពលកម្មអន្តរជាតិ បាន​និយាយថា ក្មេ​ង​ៗ​ ទាំងប្រុស​ស្រី ចង់ ​និងត្រូវ​ការ​ លេង​កម្សាន្ត​ រៀន​សូត្រ ធំធាត់ និង​ទទួ​លការ​ព្យាបាល​ត្រឹមត្រូវ មុន​នឹង​​​អាចទទួល​ការងារ​ធ្វើ​នៅ​ពេល​ធំពេញវ័យ​។​ ក៏ប៉ុន្តែ គេបាន​បដិសេធ​ចំពោះ​សិទ្ធិ​ទាំងអស់​នេះ។ នេះ​ជារឿង​មិនអាច​ទទួល​យកបាន និង​ខុស​ពី​មនសិការ​ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ