អានតួអត្ថបទ

នូវែលសេឡង់ កាត់ទោសខ្មាន់កាំភ្លើងបាញ់រះលើវិហារអ៊ីស្លាម២កន្លែង ឱ្យជាប់ពន្ធនាគារអស់មួយជីវិត

នៅនូវែលសេឡង់ ឃាតករម្នាក់​ដែលបានបាញ់រះ សម្លាប់មនុស្ស៥១នាក់ នៅវិហារអ៊ីស្លាម ក្រុង Christchurch កាលពីថ្ងៃទី១៥មីនា ឆ្នាំ២០១៩ ត្រូវតុលាការនូវែលសេឡង់ កាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត។ ការកាត់ទោស​ដាក់​គុកមួយ​ជីវិតនេះ គឺ​ជន​ជាប់ឃុំ ​គ្មាន​លទ្ធភាព​សូម្បីតែប្តឹង​ទាស់។ នេះជាការ​សវនាការផ្នែក​ព្រហ្មទណ្ឌ​​ដ៏​ធំជាងគេ ក្នុង​ប្រវត្តិសាស្ត្រ​ នូវែលសេឡង់។ នូវែលសេឡង់ ជាប្រទេសមួយ ដែល​គេល្បីថា​ ​ស្ងប់ស្ងាត់ មិន​សូវ​មា​នករណី​ហិង្សា។ 

Brenton Tarrant se sienta en el banquillo de los acusados en el tercer día de la vista judicial, el 26 de agosto de 2020 en Christchurch, Nueva Zelanda
Brenton Tarrant se sienta en el banquillo de los acusados en el tercer día de la vista judicial, el 26 de agosto de 2020 en Christchurch, Nueva Zelanda POOL/AFP
ផ្សាយពាណិជ្ជកម្ម

ជាសេចក្តីសម្រេច​ស្ថាពរ ​បិទផ្លូវតវ៉ា​ ហើយ​តុលាការ​ក៏​​មិន​ផ្តល់​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍សោះឡើយ​។ ពីអំណើះតទៅ ជន​ជាប់​ចោទ Breton Tarrant គ្មាន​ច្រក​លទ្ធភាព​ដ៏តិតតួច​ណាមួយ អាច​ឱ្យ​គេ​មា​នផ្លូវ​រស់​នៅ​ក្រៅឃុំ​មាន​សេរីភាព​នោះឡើយ។ នេះបើតាម​រដ្ឋអាជ្ញា​ក្រុង​ Christchurch ដោយ​លើកឡើងទៀត​ថា​ ទណ្ឌិតជនជាតិ​អូស្ត្រាលីរូបនេះ​ ត្រូវ​សាលាជម្រះក្តីជាន់​ខ្ពស់​ កាត់ទោស​យ៉ាង​ធ្ងន់​បំផុត និងមិនធ្លាប់​មាន​ទេ​​ ក្នុង​ប្រវត្តិសាស្ត្រ​នូវែលសេឡង់។​

កាលពីពាក់កណ្តាល​មីនា ឆ្នាំ២០១៩ ឆ្នាំមុន ខ្មាន់កាំ​ភ្លើង Breton Tarrant អាយុ​២៩ឆ្នាំ​ ជា​ជន​ស្បែកស ​ដែល​ប្រកាន់​គំនិត​ជ្រុល​និយម​ ស្អប់​ជន​ជាតិ​អ៊ីស្លាម និងរើសអើង​សាសនាអ៊ីស្លាម បាន​បើក​​ការ​វាយ​ប្រហារ​បាញ់រះ នៅវិហារអ៊ីស្លាម ចំនួន ​២ កន្លែង បណ្តាល​ឱ្យ​មនុស្ស​ជាង​៥០នាក់​ស្លាប់ ក្នុងនោះ​មាន​មនុស្ស​ប្រុស​ស្រី និងកូនក្មេង​។

តុលាការ​​និងអ្នក​ច្បាប់​នូវែលសេឡង់ ក៏​បាន​ដណ្តឹងសួរ​ខ្លួន​ឯងដែរ ថា​តើ​គួរ​តែ​បន្តឃុំឃាំង​ទណ្ឌិតនេះ នៅ​ក្នុងគុក​​នូវែលសេឡង់ឬទេ​ ព្រោះវាត្រូវ​ចំណាយ​ខាត​លុយ​រាប់​លាន​ដុល្លារ​។ ឬមួយ​ ក៏​ត្រូវ​ផ្ទេរបញ្ចូន​​ជនឧក្រិដ្ឋ​នេះ ឱ្យទៅ​ទទួល​ទោស​នៅ​អូស្ត្រាលី ជា​ស្រុក​កំណើត​របស់​គេ ឬយ៉ាងណា។

នៅថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្ត្រី​ប្រទេស​នូវែលសេឡង់​ អ្នកស្រី​  Jacinda Ardern បានថ្លែង​សាទរ​ចំពោះ​សាលក្រមកាត់ទោស​ដកហូត​សេរីភាពមួយ​ជីវិតនេះ​​ និង​បាន​​លើកឡើងថា ស្នាម​របួស​ផ្លូវ​ចិត្ត​ ដែល​ពលរដ្ឋ​នូវែលសេឡង់ ទទួល​រង គឺ​លំបាក​នឹង​ជាសះស្បើយ​ណាស់​ តែអ្នកស្រី​សង្ឃឹមថា គេ​នឹង​លែង​បាន​ឮឈ្មោះ​ឧក្រិដ្ឋជន​នេះ ចាប់ពីថ្ងៃនេះតទៅ​។ បើតាម អ្នកស្រី​​នាយករដ្ឋមន្ត្រី, ភេរវជនរូបនេះ សក្តិសម​នឹងរស់នៅ​ដោយស្ងាត់បិទ​មាត់ឈឹង ​ជារៀងរហូត នៅក្នុងពន្ធនាគារ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ