អានតួអត្ថបទ
អឺរ៉ុប-សុខភាព-កុមារ

លេច​ជំងឺ​រលាក​ថ្លើម​​ថ្មី មិនស្គាល់​ប្រភព​​ លើ​កុមារ ​នៅ​អឺរ៉ុប

បើ​តាម​សេចក្តី​ប្រកាស​របស់​មជ្ឈមណ្ឌល​សុខភាព​អឺរ៉ុប នៅ​ថ្ងៃ​អង្គារ​ទី ២០ មេសា ២០២២ មាន​​ករណី​ក្មេងកើត​ជំងឺ​រលាក​ថ្លើម​ថ្មី​ម្យ៉ាង លេច​ឡើងជា​ដំបូង​នៅ​ប្រទេស​អង់គ្លេស និង​បន្ទាប់​មក​ក្នុង​បណ្តាប្រទេស​នៅ​អឺរ៉ុប​ចំនួន​បួន​ផ្សេង​ទៀត។ ជា​ជំងឺ​រលាក​ថ្លើមកុមារ មិន​ស្គាល់​ប្រភព ដែល​អង្គការ​សុខភាព​ពិភពលោក គិត​ថា​នឹងអាច​មាន​កើត​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​ថ្ងៃ ខាង​មុខ។

លេច​ជំងឺ​រលាក​ថ្លើម​​ថ្មី មិនស្គាល់​ប្រភព​​ លើ​កុមារ ​នៅ​អឺរ៉ុប​
លេច​ជំងឺ​រលាក​ថ្លើម​​ថ្មី មិនស្គាល់​ប្រភព​​ លើ​កុមារ ​នៅ​អឺរ៉ុប​ asso-web.com
ផ្សាយពាណិជ្ជកម្ម

ករណី​រលាកថ្លើម​ស្រួចស្រាវ ដោយ​មិន​ដឹង​មូលហេតុ​ ត្រូវ​បានអាជ្ញាធរ​សុខភាព​អង់គ្លេស​​រក​ឃើញ​កើត​លើ​កុមារ​ជា​ដំបូងគេ ចំនួន​១០​ករណី​កាលពី ថ្ងៃទី ១០ ខែ​មេសា។ ហើយ​បីថ្ងៃ​បន្ទាប់ អង់គ្លេស​រាប់ឃើញ​មាន​ឡើង​ដល់ ៧៤​ករណី។ ​​ករណី​សង្ស័យ​មាន​លេច​ឡើង​ជា​ច្រើន​ទៀត នៅ​ប្រទេស​ដាណឺម៉ាក អៀរឡង់ ហូឡង់ និង​អេស្ប៉ាញ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​លម្អិត​របស់​ភ្នាក់ងារការពារ​និង​​ត្រួតពិនិត្យ​ជំងឺនៅ​​អឺរ៉ុប។ ​

នៅ​សហរដ្ឋ​អាមេរិក ភ្នាក់ងារ​សុខាភិបាល​សង្ស័យ​ថា​មានករណី​រលាកថ្លើម​ថ្មី​លើ​កុមារ​ចំនួន ៦​ករណី​នៅ​រដ្ឋ​ អាឡាបាម៉ា និង​កំពុង​​ស្រាវជ្រាវ​រកក្នុង​ពេញ​ផ្ទៃប្រទេសទៀត។

ចំណែក​​​អង្គការ​សុខភាព​ពិភពលោកវិញ​បាន​អះអាង​នៅ​ថ្ងៃ​សុក្រ​ទី ១៥មេសា ថា​ជំងឺរលាក​ថ្លើម​កុមារថ្មី​​មិន​ស្គាល់​ប្រភព​នេះ មានលេច​ឡើង​​យ៉ាង​ហោច​៥ករណី​នៅ​អៀរឡង់ និង​បី​ករណី​នៅអេស្ប៉ាញ ហើយ​អាច​នឹង​មានជា​ច្រើន​ករណី​បន្ថែម​ជា​បន្ត​បន្ទាប់ ក្នុង​ប្រទេស​ផ្សេង​ទៀត នៅ​ថ្ងៃ​និង​​សប្តាហ៍ខាង​មុខ។

តើ​ជំងឺ​រលាក​ថ្លើមថ្មី​លើ​កុមារ​បណ្តាល​មក​ពី​អ្វី ? ភ្នាក់ងារ​អាមេរិក​ក៏​ដូច​ជា​អង្គការ​សុខភាព​ពិភពលោក មិន​ទាន់​អាច​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​បង្ក​ជំងឺនេះ​ទេ ប៉ុន្តែ​​អ្នក​ស្រាវជ្រាវ​​អង់គ្លេស​ យល់​ថាបើយោល​ទៅ​លើ​លក្ខណៈ​គ្លីនិក​និង​រោគ​រាតត្បាត​វិទ្យា ​ជំងឺ​រលាក​ថ្លើម​នេះទំនង​បំផុត​បណ្តាល​មក​ពី​ការ​បង្ករោគ។

ករណី​កើត​ជំងឺរលាកថ្លើម​ស្រួច​ស្រាវ​ ដែលរក​​មូលហេតុ​នៃ​ការ​បង្ក​រោគ​មិន​ឃើញ​ មិនមែន​ជាករណី​កម្រ​ទេ នៅ​ប្រទេស​បារាំង។​ បារាំង​ក៏​រក​ឃើញ​មាន​ពីរ​ករណី​ដែរ ប៉ុន្តែ​មិន​ហួស​ហេតុ​លើ​សព្វមួយ​ដង​ទេ និង​កំពុង​សិក្សា​ស្រាវ​ជ្រាវ​រក​ក្រែង​មាន​ដូចករណី​រលាកថ្លើម​ថ្មី។

សូម​បញ្ជាក់​ថា បើ​តាម​ការ​សិក្សា​ក្នុង​មន្ទីរ​ពិសោធន៍​ កុមារ​កើតជំងឺ​រលាក​ថ្លើម​ថ្មី គ្មា​នមេរោគ​ជំងឺ​រលាកថ្លើម​ប្រភេទ A B C D និង E ដែល​ពិភពលោក​ធ្លាប់​ស្គាល់​កន្លងមក​ទេ។ ​គ្មាន​កុមារ​ឈឺ​ណា​ម្នាក់​បាត់​បង់​ជីវិត​ឡើយ ប៉ុន្តែ​ខ្លះ​ត្រូវ​វះ​កាត់​ប្តូរ​ថ្លើម​។ រោគសញ្ញា​នៃ​ជំងឺ​រលាកថ្លើម​ថ្មី​លើ​កុមារភាគ​ច្រើន​ ​មានជាអាទិ៍ ឡើង​លឿង​ខ្លាំង ហើយ​មាន​អាការៈ​ចុក​ឆ្អល់​ពោះ ឈឺ​ពោះ និង​ រាគ ក្អួត ប៉ុន្មាន​សប្តាហ៍​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ