អានតួអត្ថបទ
បារាំង-រើសអើងភេទ

របាយការណ៍​ថា ក្មេង​ជំនាន់​ក្រោយ​​បារាំងក៏​​​រើសអើង​ភេទខ្លាំង​ដែរ

ទោះ​បី​មាន​ការ​បញ្ជ្រាប​ព័ត៌មាន​​​ឱ្យ​យល់​ដឹង​អំពី​សិទ្ធិស្ត្រី​ និងការ​​បំផុសចលនា​ប្រឆាំង​នឹងការ​មាក់ងាយ​លើ​ស្ត្រី #Metooយ៉ាងណា​ក្តី ក៏ការ​​រើង​អើង​ភេទ​​បន្តកប់​​នៅក្នុង​ផ្នត់​គំនិត​របស់​យុវជន​​បារាំង​ ជា​​ជំនាន់​ក្រោយ​។ នេះ​បើ​តាម​របាយការណ៍​របស់​ឧត្តម​ប្រឹក្សាផ្នែក​​​សមភាព​បារាំង ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ ដោយ​បាន​ស្នើ​សុំ​ឱ្យ​មាន​ចំណាត់ការ​លើ​ខ្លឹមសារ​បង្ហោះផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល។

របាយការណ៍​ថា ក្មេង​ជំនាន់​ក្រោយ​​បារាំងក៏​​​រើសអើង​ភេទខ្លាំង​ដែរ
របាយការណ៍​ថា ក្មេង​ជំនាន់​ក្រោយ​​បារាំងក៏​​​រើសអើង​ភេទខ្លាំង​ដែរ Getty Images - Pyrosky
ផ្សាយពាណិជ្ជកម្ម

គំនិត​មាក់ងាយ​ស្ត្រីភេទ​មិន​បាន​ថមថយ​ទេ​នៅ​ប្រទេសបារាំង។ ផ្ទុយ​វិញ ការ​រើងអើងខ្លះ​មាន​បូក​ផ្សំ​ដោយ​ភាព​ហិង្សា​​ងជា​មុន​ផង​សម្រាប់​​ក្មេង​ជំនាន់​ក្រោយ។ និយាយ​ជា​រួម របាយការណ៍​របស់​ឧត្តមប្រឹក្សា​​សមភាពជាតិ បាន​សម្គាល់​ឃើញ​ថា សង្គម​បារាំង​នៅ​តែ​រើសអើង​ភេទ​ ក្នុង​គ្រប់​សណ្ឋាន​ទាំងអស់​ មិនថា​នៅក្នុង​ស្ថាប័ន​សាធារណៈ ឯកជន អាជីព ឬ​ឃោសនា​ព័ត៌មាន​ទេ ...

មនុស្ស​ទូទៅ​សុទ្ធ​តែ​យល់​ដឹង​និង​ទទួល​ស្គាល់​ថា​មាន​ការ​មាក់ងាយ​ប្រកាន់​ភេទ​ តែដោយ​ជាក់​ស្តែង ​​​ពួកគេ​ពិសេស​បុរស​តែ​ម្តង​មិន​ខ្វល់ឡើយ។ នេះ​បើតាម​របាយការណ៍​ដដែល ​​ដែល​មាន​តួលេខ​ផ្លូវការ​ជា​បង្អែក បញ្ជាក់ថា​ស្ត្រី​ចំនួន​៨០%​បាន​អះអាងមាន​អារម្មណ៍​​រង​ការ​មាក់ងាយ​ព្រោះ​ខ្លួន​ជាស្រី​។ ១៤%​បាន​រង​បៀតបៀន​ផ្លូវភេទ​ ៣៧%​បាន​រង​ការ​បង្ខំ​ឱ្យ​រួម​រក្ស ​​ដោយ​គ្មានការ​ការពារ ​ដោយ​ឥទ្ធិពល​ស្រាឬគ្រឿង​ញៀន។ ដោយហេតុ​ខ្លាច​គេមើលងាយ ​ស្រ្តី​ភាគ​ច្រើន (៩លើ​១០) បង្ខំ​ចិត្ត​បោះបង់​សិទ្ធិ​របស់​ខ្លួន​ ដូច​ជា​ពាក់កណ្តាល​មិនហ៊ាន​ចេញក្រៅ ឬ​​ធ្វើ​សកម្មភាពម្នាក់ឯង ឬ ​​ស្លៀកពាក់​តាម​ចិត្ត​ចង់។ ៨លើ​១០នាក់​មិនហ៊ាន​ចូល​ផ្ទះម្នាក់ឯងនៅពេល​យប់។​

ចំណែក​ខាង​បុរស​វិញ ពួកគេ​មិន​គិត​ថា​ខ្លួន​ជា​ដើម​ហេតុ​នៃ​​ការ​មើលស្រាល​ស្ត្រីភេទ​ទេ ។ ថា​​បុរស​ចំណាស់​លើស​ពី​៦៥ឆ្នាំចុះ នៅសល់​កំអែល​​គំនិត​អភិរក្ស​និយម​ខ្លាំង​ចំពោះ​តួនាទីខ្លួន​ជា​ប្រុស​ តែ​ក្មេង​ជំនាន់​ក្រោយអាយុក្រោម​​៣៥​ឆ្នាំ​ ដល់​ទៅ​មួយភាគបួន យល់​ថា​ពេល​ខ្លះ​ប្រុស​ត្រូវ​ប្រើ​អំពើហិង្សា​ទើប​គេ​ខ្លាច។ នៅក្នុង​របាយការណ៍ ឧត្តម​ប្រឹក្សា​សមភាព​បារាំង ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ចំពោះ​បាតុភូត​វាយប្រហារ​បែប​​បុរស​និយមអនឡាញ លើ​បណ្តាញ​​សង្គម​ដើម្បី​បំបិទ​មាត់​ស្ត្រី ឬ​បំបាក់ស្ត្រី តាម​រយៈ​អំពើ​ហិង្សា អំពើអាសអាភាស​ផ្លូវភេទ​... ការ​រើសអើង​ស្រ្តី​ធម្មតា ទៅ​ជា​ការរើសអើងយ៉ាងហិង្សា ដែល​អាជ្ញាធរ​ត្រូវមាន​សកម្មភាព​​ អប់រំ​ទ្រង់ទ្រាយ​ធំ​តាំងពី​ក្មេង និងចាត់​​វិធានការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធ័រនែត។ នេះ​បើតាម​សំណើ​របស់​លោក​ស្រី​ ស៊ីលវី ព្យ៉ែរប្រូសូឡែត ប្រធាន​ឧត្តមប្រឹក្សា​សមភាព​បារាំង ដែល​ត្រូវ​ចូល​ជួប​លោក​ប្រធានាធិបតី​អេម៉ាណុយអែល ម៉ាក្រុង នៅថ្ងៃពុធ ទី​២៥មករា​ ទិវា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រកាន់​​ភេទ ដើម្បីផ្តល់​អនុសាសន៍​ឱ្យ​បង្កើត​ អាជ្ញាធរ​ឯករាជ្យ​ជាន់​ខ្ពស់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ប្រកាន់​ភេទ​ក្នុង​ជួរ​នយោបាយ ព្រមទាំង​ផ្តល់​មធ្យោបាយ​ហិរញ្ញវត្ថុ​និង​កម្លាំង​មនុស្ស​​សម្រាប់ទទួល​បន្ទុក​ដោះស្រាយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ