អានតួអត្ថបទ
បារាំង កម្ពុជា

ទីភ្នាក់ងារ​AFD ផ្តល់១០លាន​អឺរ៉ូសម្រាប់​គម្រោង AfriCamដែល​ដៅ​ទប់ស្កាត់​ការឆ្លងជំងឺ​ពីសត្វ​ទៅមនុស្ស

កម្ពុជា​ស្ថិតក្នុងចំណោមប្រទេស​៥​ដែល​ត្រូវទទួលបាន​ប្រព័ន្ធចាប់តាមដាន​ជំងឺ​ដែល​អាច​ឆ្លងពី​សត្វ​ទៅ​មនុស្ស នៅក្នុង​ក្របខ័ណ្ឌ​គម្រោង​AfriCam ដែលជា​គម្រោង​របស់​អង្គការ​PREZODE( Preventive ZOonotic Disease Emergence)។ គម្រោង ​AfriCam ដែលត្រូវ​អនុវត្តនៅ ប្រទេស​អាហ្វ្រិកចំនួន ៤ និងនៅប្រទេស​កម្ពុជា ត្រូវ​ប្រកាស​ចាប់ផ្តើម​ជាផ្លូវការ ​នៅថ្ងៃ​ចន្ទ​ម្សិលមិញ នៅក្នុង​ពិធីចុះហត្ថលេខា របស់​ទីភ្នាក់ងារ​អភិវឌ្ឍបារាំង AFD ជាមួយ​អង្គការ​ដៃគូ ដែលមាន​Cirad និង​អង្គការ​IRD។ តាម​សេចក្តីប្រកាសព័ត៌មាន​របស់​ទីភ្នាក់ងារ​អភិវឌ្ឍបារាំង អង្គការដៃគូ ទាំងពីរ គឺ​Cirad និង​អង្គការ​IRDនឹង​ទទួលបាន​ថវិកា​ម្នាក់ៗ ៥លានអឺរ៉ូ​សម្រាប់​អនុវត្តគម្រោង​AfriCam ក្នុង​រយៈពេល ៣ឆ្នាំ នៅក្នុងប្រទេស​កម្ពុជា ហ្គីណេ សេណេហ្កាល់ ម៉ាដាហ្កាស្ការ និង​កាមឺរូន។ សម្រាប់លោក​ Matthieu Le Grix អ្នកទទួលខុសត្រូវ​ផ្នែក​កសិកម្ម ​អភិវឌ្ឍជនបទ និង​ប្រព័ន្ធជីវចម្រុះ របស់ទីភ្នាក់ងារអភិវឌ្ឍបារាំង គម្រោង​​AfriCam នឹង​ជួយ​ឲ្យ​គេ​អាច​សិក្សាស្រាវជ្រាវ និងរកវិធី​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺសត្វ​អាច​ឆ្លង​ទៅមនុស្ស។

នៅថ្ងៃចន្ទទី ២៧ កុម្ភៈ នៅក្នុង​ពិព័រណ៌កសិកម្ម​អន្តរជាតិ​នៅទីក្រុង​ប៉ារីស អ្នកតំណាងទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង ចុះហត្ថលេខា​ដើម្បីប្រកាស​ជាផ្លូវការ​ ការចាប់់ផ្តើមម​គម្រោង​AfriCam ដែលផ្តោតលើការស្រាវជ្រាវ ទប់ស្កាត់​ការឆ្លងជំងឺពីសត្វ​ទៅមនុស្ស នៅក្នុងប្រទេស​ចំនួន ៥ ដែលមានកម្ពុជា និងប្រទេស​ចំនួន​៤នៅអាហ្វ្រិក។ ​
នៅថ្ងៃចន្ទទី ២៧ កុម្ភៈ នៅក្នុង​ពិព័រណ៌កសិកម្ម​អន្តរជាតិ​នៅទីក្រុង​ប៉ារីស អ្នកតំណាងទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង ចុះហត្ថលេខា​ដើម្បីប្រកាស​ជាផ្លូវការ​ ការចាប់់ផ្តើមម​គម្រោង​AfriCam ដែលផ្តោតលើការស្រាវជ្រាវ ទប់ស្កាត់​ការឆ្លងជំងឺពីសត្វ​ទៅមនុស្ស នៅក្នុងប្រទេស​ចំនួន ៥ ដែលមានកម្ពុជា និងប្រទេស​ចំនួន​៤នៅអាហ្វ្រិក។ ​ © AFD
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ