អានតួអត្ថបទ
បទសម្ភាស

លោក សេង ឡូត៖ ពលរដ្ឋ​សហគមន៍​ប៊ូឌីញ​ ស នាំគ្នាទៅទទួល​យក​កិច្ច​សន្យា​លក់​លំនៅ​ដ្ឋាន​ឲ្យ​ក្រុម​ហ៊ុន​ជប៉ុន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​ត្រឹម​ថ្ងៃ​ទី​ ១៣ ឧសភា នេះ មាន​ប្រជាពលរដ្ឋ​សហគមន៍​ប៊ូ​ឌីញ ស ប្រមាណ ៣០% បាន​ចូល​មក​ទទួល​កិច្ច​សន្យា​លក់​លំនៅដ្ឋាន​ឲ្យ​ក្រុម​ហ៊ុន​ជប៉ុន​អារ៉ា​កាវ៉ា​ ក្នុង​តម្លៃ ១៤០០ ដុល្លារ ក្នុង​មួយ​ម៉ែត​ការ៉េ​ ដោយ​មាន​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយ​កម្ម​និង​សំណង់​ជា​អ្នក​សម្រប​សម្រួល​។​ នេះ​បើ​តាមលោក​ សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀប​ចំ​ដែនដី​។ បើ​ទោះបី​ជា​នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ស្តីពី​ការ​អភិវឌ្ឍ​អគារ​ប៊ូ​ឌីញ​“ស”​ កាលពីម្សិលមិញ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពុំ​សូវ​ជា​ពេញ​ចិត្ត​ចំពោះ​ការកំណត់​តម្លៃនេះ​ក៏ដោយ ​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​នៅ​ថ្ងៃ​នេះ បាន​អះអាង​ប្រាប់​វិទ្យុបារាំង​ថា ​​ប្រជាពលរដ្ឋ​ទាំង ៤៩៣ គ្រួសារ​ដែល​កំពុង​រស់​នៅ​អគារ ប៊ូឌីញ ស យល់​ព្រម​ទទួល​យកសំណង​ ១៤០០ ដុល្លារ ក្នុង​មួយម៉ែត​ការ៉េ​ ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​។ ត​ទៅ​នេះ​គឺ​ជា​បទ​សម្ភាសន៍​រវាង សរ ពិសី និង លោក សេង ឡូត អ្នក​នាំ​ពាក្យ​ក្រសួង​រៀប​ចំ​ដែន​ដី នគរូប​នីយ​កម្ម និង សំណង់៖

លោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ @Photo Courtesy
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ