អានតួអត្ថបទ
ចិន

ប៉េកាំង​លុបចោល​គម្រោង​នុយក្លេអ៊ែរ​ក្រោយ​មាន​ចលនា​បាតុកម្ម

គម្រោង​សាង​សង់​រោងចក្រ​​ចម្រាញ់​ធាតុអ៊ុយរ៉ានីញ៉ូម​ នៅ​ខេត្ត​ Guangdong ភាគ​ខាង​ត្បូង​​ប្រទេស​ តម្លៃ​ជាង​៧៦០០​លាន​ដុល្លារ ត្រូវ​បាន​អាជ្ញាធរ​​​ប្រកាស​លុប​ចោល​ទៅ​វិញ​​ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ មួយ​ថ្ងៃ​ក្រោយ​មាន​ចលនា​បាតុកម្ម​ប្រឆាំង​ ចូល​រួម​ដោយ​បណ្តាជន​រាប់​រយ​នាក់។

ប៉ូលិស​ប្រឈម​មុខ​នឹង​បាតុករ​ នៅ​ទីក្រុង Guangdong ប្រឆាំង​នឹង​គម្រោង​សាង​សង់​រោងចក្រ​ចម្រាញ់អ៊ុយរ៉ានីញ៉ូម​
ប៉ូលិស​ប្រឈម​មុខ​នឹង​បាតុករ​ នៅ​ទីក្រុង Guangdong ប្រឆាំង​នឹង​គម្រោង​សាង​សង់​រោងចក្រ​ចម្រាញ់អ៊ុយរ៉ានីញ៉ូម​ © reuters
ផ្សាយពាណិជ្ជកម្ម

 

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​បណ្តា​ជន​ចិន​នាំ​គ្នាចុះ​ថ្នល់​តវ៉ា ប្រឆាំង​នឹង​គម្រោង​សាង​សង់​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ មាន​លក្ខណៈ​ប៉ះពាល់​ដល់​សុខភាព​និង​បរិស្ថាននោះ ប៉ុន្តែ​នៅ​លើក​នេះ អាជ្ញាធរ​បាន​ឮ​សម្រែក​បណ្តា​ជន ប្រកាស​លុប​គម្រោង​​សាងសង់​រោងចក្រចម្រាញ់​អ៊ុយរ៉ានីញ៉ូម​ ដើម្បី​គោរព​មតិ​សាធារណៈ។ រោងចក្រ​ដែល​ប្រសិនបើ​ដំណើរ​បាន អាច​ផ្តល់​ថាមពល​បាន​​ពាក់​កណ្តាល​នៃ​តម្រូវ​ការ​​ចាំ​បាច់​របស់​ខេត្ត។

ជា​កាយវិការ​ផ្សះផ្សា​មិន​ធ្លាប់​ក្នុង​​រដ្ឋាភិបាល​ចិន ប៉ុន្តែ​នេះអាច​ចាត់​ទុក​ជា​ដក​ពិសោធន៍​សង្គម​មួយ​ ព្រោះ​ជា​ហ្គ័ងទុង​ជា​ខេត្តដ៏​មាន​ជាង​គេ​​​មួយរបស់​ចិន និង​ធានា​ការ​នាំ​ចេញ​តំណាង​ឱ្យ​មួយ​ភាគ​បី​នៃការ​នាំ​ចេញ​សរុបរបស់​ចិន។ ចលនា​បាតុកម្ម​ ប្រមូល​ផ្តុំ​គ្នា​តាម​ប្រព័ន្ធ​សង្គម​របស់​សង្គម​ថ្នាក់​កណ្តាលនេះ​​ មិន​ត្រូវ​បាន​ទទួល​ការ​បង្ក្រាប​ហិង្សា​ និង​តែង​សាក​ល្បង​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ។

គ្រោះ​ថ្នាក់​កាន់​តែ​​ញយៗ ជួន​ដោយ​ការ​សាង​សង់​មិនគោរព​បទដ្ឋាន​សុវត្ថិភាព​ ជួន​ដោយ​អំពើ​ពុក​រលួយ ហើយ​​បញ្ហា​បរិស្ថាន​​ក៏​កាន់​តែ​ជ្រួត​ជ្រាប​ក្នុង​សតិ​អារម្មណ៍​របស់​បណ្តា​ជនចិន​ បាន​រុញ​ច្រាន​ឱ្យ​មាន​​ការប្រឆាំង​នឹង​គម្រោង​ឧស្សាហកម្ម កាន់​តែ​ច្រើន។ បើ​តាម​ការសិក្សា​ចុង​ក្រោយ គុណភាព​ខ្យល់​បរិយាកាស​និង​ទឹក​នៅទីក្រុង​ប៉េកាំង​ធ្លាក់​ចុះដ​ល់​កំរិត​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ធ្វើ​ឱ្យ​មនុស្ស​ខាត​អាយុ​អស់​៥ឆ្នាំ​កន្លះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ