អានតួអត្ថបទ
អសប-ម៉ាលី

អសប​​បោះឆ្នោត​​បញ្ជូន​​កង​​កម្លាំង​​អាហ្វ្រិក​​ទៅ​​ម៉ាលី​​

ក្រុម​​ប្រឹក្សា​​សន្តិសុខ​​នៃ​​អសប ​បាន​​បោះ​ឆ្នោត​​កាល​ពី​ម្សិលមិញ​​ជា​ឯកច្ឆ័ន្ទ​​លើ​​ពង្រាង​​​សេចក្តី​​សម្រេច​ចិត្ត​​មួយ​​​ស្នើ​​ឡើង​​ដោយ​ប្រទេស​​បារាំង​​ដែល​​នឹង​​អនុញ្ញាត​ការ​​ដាក់​​ពង្រាយ​​កង​​កម្លាំង​​ទ័ព​អាហ្វ្រិក​​​នៅ​ក្នុង​ប្រទេស​​ម៉ាលី​ដើម្បី​​វាយ​កំចាត់​ពួក​ឧទ្ទាម​​អ៊ីស្លាម​និយម​ជ្រុល​​នៅ​ប៉ែក​​ខាង​​ជើង​​ប្រទេស​ម៉ាលី។បេសកកម្ម​​​របស់​កង​កម្លាំង​ទ័ព​អាហ្វ្រិក​នៅ​ម៉ាលី​នេះ​ជា​​លើក​​ដំបូង​​មាន​​រយៈ​ពេល​មួយ​ឆ្នាំ។​

កងទ័ពនិន្នាការរដ្ឋាភិបាលកំពុងហាត់ហ្វឹកហ្វឺននៅ Sévaréថ្ងៃទី១២ធ្នូ២០១២
កងទ័ពនិន្នាការរដ្ឋាភិបាលកំពុងហាត់ហ្វឹកហ្វឺននៅ Sévaréថ្ងៃទី១២ធ្នូ២០១២ REUTERS/Adama Diarra
ផ្សាយពាណិជ្ជកម្ម

អត្ថបទនៃសេចក្តីសម្រេចចិត្តដែលស្នើឡើងដោយប្រទេសបារាំង ជូន​ដល់​អសប អនុញ្ញាត​ដល់​​ការដាក់ពង្រាយកងកម្លាំងអាហ្វ្រិកក្នុងអន្តរាគមន៍​​នៅ​ប្រទេស​ម៉ាលីនិង​ចាត់​វិធាន​ការ​​ចាំ​បាច់​នានា​​ដោយអនុលោម​តាម​ច្បាប់​អន្តរជាតិ​ដើម្បីវាយដណ្តើមកាន់កាប់តំបន់ភាគ​ខាង​ជើង​នៃ​​ប្រទេស​ម៉ាលី​ឡើង​វិញ​​ ​ដែល បាន​ធ្លាក់​​ក្នុង​កណ្តាប់​ដៃរបស់ ​ពួកឧទ្ទាមប្រដាប់អាវុធ​​អ៊ីស្លាម​និយម​ជ្រុល​​និ​ង​ពួក​ ឧទ្ទាម Touaegs​ ចាប់តាំង​ពីដើមឆ្នាំមុន ។​

អត្ថបទដដែលនេះ អនុញ្ញាត ផងដែរ ដល់សហភាពអឺរ៉ុបនិងក្រុមបណ្តា​​ប្រទេស​​ផ្សេង​ទៀត ​ដែល ​​​ជាសមាជិករបស់អសប  អាចចូលរួម​ក្នុង​ការ​ជួយ​ពង្រឹង​ដល់​កង​កម្លាំង​សន្តិសុខ​នៃ​ប្រទេស​ម៉ាលី។​

ប្រតិបត្តិការកងទ័ពអន្តរជាតិ​ នៅប៉ែកខាងជើង​នៃប្រទេសម៉ាលីនេះ នឹង​មិន​ទាន់​អាច​អន្តរាគម​ទៅ​បាន​នៅមុនខែកញ្ញាឆ្នាំ២០១៣នោះទេ។ ម្យ៉ាងទៀត កង​កម្លាំង​អាហ្រ្វិក​ដែល​ត្រូវ​មាន​ឈ្មោះ​ថា « Afisma» នឹង​ត្រូវ​​​មាន​កងពលរបស់​​ខ្លួនរហូតដល់៣៣០០នាក់។

កង​កម្លាំងអាហ្វ្រិកនេះ នឹង​ជួយ​អន្តរាគន៍​​ដល់​​កង​ទ័ព​​​​រដ្ឋាភិបាលម៉ាលីដើម្បី​វាយ​ដណ្តើម​យក​មក​​វិញ​នូវតំបន់​នានាដែលស្ថិត​នៅ​ប៉ែកខាងជើង​នៃ​ដែនដីប្រទេសម៉ាលី និងដែល​បច្ចុប្បន្ននេះ​​កំពុង​ស្ថិតនៅក្រោមការត្រួតត្រា​ របស់ក្រុមភេរវនិយមប្រដាប់អាវុធ និង​ពួក​ឧទ្ទាម​អ៊ី​ស្លាម​និយម​​ជ្រុល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ