អានតួអត្ថបទ
ឥណ្តូណេស៊ី

អាជ្ញាធរ​ឥណ្ឌូណេស៊ី​ទើប​រកឃើញ​កន្ទុយ​យន្តហោះ ​Air Asia ​នៅ​សមុទ្រ​ហ្សាវ៉ា​

នាយក​​​ទីភ្នាក់ងារ​​ជាតិ​​ទទួល​បន្ទុក​​​ប្រតិបត្តិការ​​​រុករក​​​និង​​​ជួយ​​សង្គ្រោះ​​របស់​​​ឥណ្ឌូណេស៊ី​​ ​ទើប​​ជូន​​​ដំណឹង​​​នៅ​​​​ថ្ងៃ​​​ពុធ​​​​ទី​​​៧​មករា​​នេះ ថា​​អាជ្ញាធរ​ ទើប​នឹង​​​រក​ឃើញ​​កន្ទុយ​​​យន្តហោះ ​AirAsia​ ដែល​​រង​គ្រោះ​ថ្នាក់​​ធ្លាក់​កាលពី​​ថ្ងៃ​​ទី​​២៨​​ធ្នូ​​កន្លង​មក​​នៅ​ក្នុង​បាតសមុទ្រ​ Java​ ប្រទេស​ឥណ្ឌូណេស៊ី។ ​បំណែក​ខាង​​ក្រោយ​​នៃ​​យន្តហោះ ​AirAsia ​ត្រូវ​បាន​គេរក​ឃើញ​​នៅ​​ពេល​​ដែល​ ប្រតិបត្តិការ​​​ស្វែង​រុករក​នេះ ​​បាន​​​ឈាន​ចូល​​​ដល់​​​ថ្ងៃ​​​ទី​​​១១។​ គឺ ​នៅ​កន្ទុយ​​យន្តហោះ​នេះ​ហើយ​ មាន​​​​ផ្ទុក​​ប្រអប់​​ខ្មៅ​​កត់ត្រា​​ទិន្និន័យ​​យន្តហោះ​ក្នុង​ពេល​ធ្វើដំណើរ​ដែល​អាច​​ឲ្យ​​គេ​យល់​​ដឹង​​ពី​​​មូលហេតុ​​​នៃ​​គ្រោះថ្នាក់​​ធ្លាក់​​យន្តហោះ​។​  

បំណែក​ខាង​ក្រោយ​​យន្តហោះ​ធ្លាក់​​ដែល​​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ទើប​រកឃើញ​នៅ​សមុទ្រ​ហ្សាវ៉ា​
បំណែក​ខាង​ក្រោយ​​យន្តហោះ​ធ្លាក់​​ដែល​​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ទើប​រកឃើញ​នៅ​សមុទ្រ​ហ្សាវ៉ា​ REUTERS/BASARNAS/Handout
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការស្វែងរកឃើញផ្នែកខាងក្រោយនៃយន្តហោះAir Asia គឺជាជោគជ័យមួយរបស់​អាជ្ញាធរ​​ឥណ្ឌូណេស៊ី ពីព្រោះ​នៅកន្ទុយយន្តហោះនេះហើយ ដែលមានផ្ទុកប្រអប់ខ្មៅ។ ប្រអប់​ខ្មៅ​ ដែលកត់ត្រាទុកទាំងអស់ទិន្នន័យយន្តហោះនៅពេលធ្វើដំណើរនិងក៏ជា​​ភស្តុតាង​ដ៏​​សំខាន់​មួយ​សំរាប់ស្វែងយល់​ ​ដឹងពីមូលហេតុនៃគ្រោះថ្នាក់ ធ្លាក់យន្តហោះ ដែល បាន ដឹក អ្នក​ជិះ​១៦២នាក់។

រហូតមកទល់ពេលនេះ ថ្វីបើ​ឥណ្ឌូណេស៊ី បាន​ធ្វើ​ប្រតិបត្តិការ​ស្វែង​រុរក​យន្តហោះ​​ក្នុង​ទ្រង់​ទ្រាយ​​ដ៏​ធំ​យ៉ាណាក្តី រួម​ទាំង​ជំនួយ​ពី​ប្រទេស​ក្រៅ​ដូច​យ៉ាង​ប្រទេស​បារាំង សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​​ក៏​នៅតែ​មិន​ទាន់​បាន​ទទួល លទ្ធផល​អ្វី​គួសម​ឡើយ នៅ​ក្នុង​ការ​ស្វែង​​រក​សាកសព​និង​បំណែក​​យន្តហោះ​ដោយមូលហេតុ​តែ​អាកាសធាតុ​អាក្រក់​ខ្លាំង​ពេក។​​​

មកទល់ពេលនេះ គេ​ទើប​​ស្រង់​បាន​សាកសព​ចំនួន​៤០​នាក់​ហើយ​នៅ​កោះ​Bornéo។
គួរ​រំលឹកថា យោងតាម​ទីភ្នាក់ងារ​ឧតុនិយមឥណ្ឌូណេស៊ីយន្តហោះ AirAsia អាច​ធ្លាក់​ដោយ​សារ​​អាកាសធាតុ​អាក្រក់​ខ្លាំង​ពេក​និង​បាន​បាត់​ស្រមោល​ពី Ecran Radar នៅ​ពេល​ហោះ​ចេញ​ពី​​ក្រុង​ឥណ្ឌូនេស៊ី​ Surabaya  បន្ទាប់ពី បាន​ប្រឈមមុខ​ទល់​នឹង​ការ​គំរាម​យ៉ាង​ខ្លាំង​ដោយ​ដុំ​ពពក​​​ព្យុះភ្លៀង។

យោងតាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី ក្នុង​ពេល​នេះ ក្រុម​ប្រតិបត្តិការ​រុករក កំពុងតែ​ប្រឹងប្រែង​យ៉ាង​អស់​​ពី​សមត្ថភាព​​ដើម្បី​​កំណត់​ស្វែង​​រក​​កន្លែង​ដែល​មាន​ប្រអប់ខ្មៅ​​របស់​យន្តហោះក៏​ព្រម​ទាំង​​បំណែក​យន្តហោះ​ផ្សេង​ទៀត រួម​ទាំង​សាកសព​អ្នកជិះ​យន្តហោះ​នៅ​សេសសល់ ដើម្បី​សម្រន់​សេចក្តី​ឈឺចាប់​របស់​ក្រុម​គ្រួសារគេ។

ទន្ទឹមនេះ ប្រធាន​អគ្គ​នាយក​នៃ​ក្រុមហ៊ុន Air Asia​ ឥណ្ឌូនេស៊ី បាន​បញ្ចាក់ថា ក្រុមហ៊ុន​នឹង​សង​ប្រាក់​សោហ៊ុយ​ដល់​ក្រុម​គ្រួសារ​ជនរ​ងគ្រោះ​ចំនួន ២​ម៊ឺន​អឺរ៉ូ ​សម្រាប់​ជន​រងគ្រោះ​ម្នាក់ៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ