អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ប្រជាពលរដ្ឋ​បុរី​​កីឡា​​នៅ​​មិន​ទាន់​​ជឿជាក់​​ដំណោះស្រាយ​​តាម​រយៈ​​គណៈកម្មការ​​ចម្រុះ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិវាទ​ដីធ្លី​​ដ៏​រ៉ាំរ៉ៃ​​អស់​​រយៈពេល​​ជាង​១០ឆ្នាំ​​កន្លងទៅ​នេះ​​នៅ​​តំបន់​​បុរី​កីឡា ​បាន​​ឈាន​​មក​ដល់​​ដំណាក់​កាល​​មួយ ​ដែល​​គ្រប់​គ្នា​​រំពឹង​ថា​​នឹង​មាន​​ច្រកចេញ ​ហើយ​​អាច​​បញ្ចប់​​នូវ​​ការ​តវ៉ា​​ដ៏​អូស​បន្លាយ​​របស់​​ប្រជាពលរដ្ឋ​​ចុងក្រោយ​​ជាង​១០០​គ្រួសារ​។ ​ក្តី​​រំពឹង​​បាន​​កើតឡើង​​បន្ទាប់​ពី​​គណៈកម្មការ​​ចម្រុះ​​មួយ​​បាន​​ដំណើរ​ការ​ដែល​​មាន​ការ​​ចូលរួម​​ពី​​ផ្នែក​​ពាក់ព័ន្ធ​ រួមមាន​​តំណាង​​សហគមន៍​​បុរី​កីឡា ​អាជ្ញាធ​រ​​រាជធានី ​និង​​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ ​បន្ទាប់​ពី​​ដំណើរ​ការ​​អស់​​មួយ​រយៈ ​គណៈកម្មការ​​មួយ​​នេះ​​បាន​ប្រកាស​​ពី​​ការ​​វិវឌ្ឍន៍​​ចុង​ក្រោយ​​នៃ​​ដំណោះស្រាយ​​សម្រាប់​​ប្រជាពលរដ្ឋ​​ដែល​​នៅ​​សេស​សល់ ​ក្នុង​​បុរី​កីឡា​ ព្រម​ទាំង​​បង្ហាញ​​ពី​​លទ្ធផល​​នៃ​​ការ​វាយ​តម្លៃ​​បឋម​​ផង​ដែរ​​កាល​ពី​​ម្សិលមិញ​។​

មន្ត្រី​សាលា​ក្រុងភ្នំពេញធ្វើ​សន្និសីទ​រួម​គ្នា​ជាមួយ​តំណាង​ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី​​ ប្រកាស​លទ្ធផល​បឋម​នៃ​ដំណោះ​ស្រាយ​នៅ​តំបន់​បុរីកីឡា​
មន្ត្រី​សាលា​ក្រុងភ្នំពេញធ្វើ​សន្និសីទ​រួម​គ្នា​ជាមួយ​តំណាង​ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី​​ ប្រកាស​លទ្ធផល​បឋម​នៃ​ដំណោះ​ស្រាយ​នៅ​តំបន់​បុរីកីឡា​ RFI/ Siv Chana
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ