អានតួអត្ថបទ
កម្ពជា

លោក​​សម រង្ស៊ី ​ប្រកាស​​សុំ​​ឲ្យ​​អ្នក​គាំទ្រ​​ការពារ​​ជំហរ​“សម រង្ស៊ី ​និង​​កឹម សុខា ​ជា​​មនុស្ស​​តែ​មួយ​”

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី កាលពី​យប់មិញ បានចេញ​មុខមក​ប្រកាស​ស្នើសុំ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួ​ល​ចូល​រូ​មកា​រពារ​ជំហរ​សម រង្ស៊ី និង​កឹម សុខា ជា​មនុស្ស​តែមួយ​ឲ្យ​បាន​រឹងមាំ។ ការប្រកាស​របស់លោក​សម រង្ស៊ី នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​អតីត​បក្សប្រឆាំង និង​គណបក្សកាន់អំណាច​អះអាងថា “សម រង្ស៊ី និង​កឹម សុខា ជា​មនុស្ស​តែមួយ”នេះ គឺ​គ្រាន់តែ​ជា​ពាក្យស្លោក​ប៉ុណ្ណោះ​ដែល​តាម​ការពិត​បាន​បែកបាក់​គ្នា​ទៅហើយ។

លោក​​សម រង្ស៊ី ​ប្រកាស​​សុំ​​ឲ្យ​​អ្នក​គាំទ្រ​​ការពារ​​ជំហរ​“សម រង្ស៊ី ​និង​​កឹម សុខា ​ជា​​មនុស្ស​​តែ​មួយ​”
លោក​​សម រង្ស៊ី ​ប្រកាស​​សុំ​​ឲ្យ​​អ្នក​គាំទ្រ​​ការពារ​​ជំហរ​“សម រង្ស៊ី ​និង​​កឹម សុខា ​ជា​​មនុស្ស​​តែ​មួយ​” @ Sam Rainsy's Facebook page
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់​ថ្ងៃ​សៅរ៍ លោក​សម រង្ស៊ី បាន​អំពាវនាវ​សុំ​ឲ្យ​ជនរួមជាតិ និង​អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​ទាំងអស់​ចូលរួម​លើកតម្កើង និង​ការពារ​ពាក្យស្លោក"សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ" ឲ្យ​រឹងមាំ​ដាច់ខាត​កុំ​ឲ្យ​គេ​ប៉ះពាល់​បាន។ លោក​សម រង្ស៊ី បាន​អំពាវនាវ​យ៉ាង​ដូច្នេះ ក្រោយពី​លោក​បាន​អះអាងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែ​ខិតខំ​បំបែក​រូបលោក​ពី​លោក​កឹម សុខា ហើយ​ថា នៅពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា​កំពុងតែ​វាយប្រហារ​យ៉ាងខ្លាំង​មកលើ​ជំហរ និង​ពាក្យស្លោក“សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ”ទៀត។

ប៉ុន្តែ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោក​សុខ ឥសាន ដែលជា​អ្នកនាំពាក្យ​បាន​បរិហារ​ថា ទំនាក់ទំនង​រវាង​លោក​សម រង្សី​និង​លោក​កឹម សុខា បាន​ឈាន​មកដល់​ផ្លូវបំបែក​ហើយ។ លោក​សុខ ឥសាន​លើកឡើង​ដូចនេះ​ដោយ​ផ្អែក​ទៅតាម​ការអះអាង​របស់​លោក​គង់ គាំ ដែលជា​ទីប្រឹក្សា​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្លាប់ជា​មនុស្ស​ជំនិត​របស់លោក​សម រង្ស៊ី​ផង។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច បាន​កត់សម្គាល់ថា ទំនាក់ទំនង​រវាង​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រៀប​ដូច​ទឹក​និង​ប្រេង​អ៊ីចឹង ហើយ​ថាបើ​ទោះបី​លោក​សម រង្សី នៅតែ​ព្យាយាម​និយាយដដែលៗថា “សម រង្សី​និង​កឹម សុខា​ជាម​នុស្ស​តែមួយ”ក៏ដោយ ក៏​ការពិត​នៅតែ​បែងចែក​គ្នា​ដដែល។

គួរ​កត់សម្គាល់ថា ទំនាក់ទំនង​រវាង​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ឫ​ហៅ​បែប​ម្យ៉ាង​ទៀតថា"សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ"នេះ ត្រូវបាន​គេ​លើក​មក​ជជែក​វែកញែក​យ៉ាង​ព្រោងព្រាត ក្រោយពី​លោក​សម រង្ស៊ី ត្រូវបានតែងតាំង​ជា​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ដែល​លោក​កឹម សុខា និង​អ្នកគាំទ្រ​លោក​មិន​គាំទ្រ។ តែ​ទោះជា​យ៉ាងណា លោក​សម រង្ស៊ី ក្នុងនាម​ជា​ប្រធានស្តីទី​ថ្មី​របស់​អតីត​បក្សប្រឆាំង​តែងតែ​ធ្វើ​សកម្មភាព​នានា ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​ក្នុងនោះ មានការ​ទាមទារ​ឲ្យ​ដោះលែង​លោក​កឹម សុខា​ផងដែរ។

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់​ថ្ងៃ​សៅរ៍​ដដែល លោក​សម រង្ស៊ី បាន​អះអាង​ដោយ​ខ្លួនឯង​ថា លោក​កឹម សុខា ទំនង​ត្រូវ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បង្ខំចិត្ត​ដោះលែង​ក្នុងពេលឆាប់ៗខាងមុខនេះ ក្រោម​សម្ពាធ​អន្តរជាតិ។ ប៉ុន្តែ​កន្លងមក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់​រួចហើយ​ថា លោក​កឹម សុខា នឹងមិន​ត្រូវបាន​ដោះលែង​ដូច​លោក​សម រង្ស៊ី​ថា​នោះទេ។ តាម​លោកនាយក​រដ្ឋមន្ត្រី សំណុំរឿង​លោក​កឹម សុខា គឺជា​សមត្ថកិច្ច​របស់​តុលាការ​ដែល​លោក​មិនអាច​លូកដៃ​បានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ