អានតួអត្ថបទ
កម្ពុជា

បារាំង​​ឲ្យ​​សម្ភារៈ​​សឹក​​ទៅ​​លី​បង់​ ដើម្បី​​ប្រឆាំង​នឹង​​អង្គការ​​រដ្ឋ​​អ៊ីស្លាម​

ប្រទេស​បារាំង​នឹង​ផ្តល់​សម្ភារៈ​សព្វាវុធ តម្លៃ​ប្រមាណ ៣ពាន់​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​របស់​ប្រទេស​អា​រ៉ា​ប៊ី​ សា​អូឌីត ទៅកាន់​សាធារណៈរដ្ឋ លី​បង់ នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។ ជាការ​ផ្តល់ជំនួយ​រប​ស់អា​រ៉ា​ប៊ី ​សាអូឌីត ដើម្បី​គាំទ្រ​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ក្រុម​ភេរវ​និយម​ផ្សេងទៀត ដែល​កំពុងតែ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ស៊ី​រី។

បារាំង​​ឲ្យ​​សម្ភារៈ​​សឹក​​ទៅ​​លី​បង់​ ដើម្បី​​ប្រឆាំង​នឹង​​អង្គការ​​រដ្ឋ​​អ៊ីស្លាម​
បារាំង​​ឲ្យ​​សម្ភារៈ​​សឹក​​ទៅ​​លី​បង់​ ដើម្បី​​ប្រឆាំង​នឹង​​អង្គការ​​រដ្ឋ​​អ៊ីស្លាម​
ផ្សាយពាណិជ្ជកម្ម

រថក្រោះ​ប្រឆាំង​មី​ស៊ី​ល​ត្រូវបាន​គេ​បញ្ជាក់ថា នឹង​បញ្ជូន​ទៅកាន់​ព្រលានយន្តហោះ​យោធា​ក្នុង​ក្រុង​បេ​រូត ក្រោម​ការចូលរួម​ត្រួតពិនិត្យ របស់​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង ហ្ស​ង់-វ្យែ​ស ឡឺ ឌ្រី​យ៉ង់ (Jean-Yves Le Drian) និង​សម​ភាគី​លី​បង់​របស់លោក គឺ​លោក ស៊ី​មៀរ មុក​បែ​ល (Samir Mokbel)។

 
បារាំង​នឹង​បញ្ជូន​នូវ​សម្ភារៈ​សឹក ប្រមាណ ២៥០គ្រឿង ដែលមាន​ទាំង​រថយន្ត​សម្រាប់​ដឹកជញ្ជូន​កងទ័ព ឧទ្ធម្ភាគចក្រ Cougar ប្រាំពីរ​គ្រឿង នាវាចម្បាំង​ខ្នាតតូច៣គ្រឿង ឧបករណ៍​ចាប់​សញ្ញា​ឃ្លាំមើល និង​វិទ្យុទាក់ទង ដែល​សម្ភារៈ​សឹក ទំនើប​ទាំងអស់នេះ​មានតម្លៃ​ប្រមាណ៣ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ប្រហែល ២.៨ពាន់​លាន​អឺរ៉ូ។

សព្វាវុធ​ទាំងអស់នេះ ត្រូវបាន​ឧបត្ថម​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែលមាន​គោលដៅ​ចង់​ឲ្យ​កងទ័ព​លី​បង់​ការពារ​ព្រំដែន​របស់ខ្លួន​ប្រឆាំងនឹង​ក្រុម​ជី​ហាត ជាពិសេស​ពី​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​ជី​ហាត និង​ក្រុម Al-Nusra ដែល​ជាប់ទាក់ទង​នឹង​ក្រុម Al-Gaeda។ ការផ្តល់​ជំនួយ​នេះ ទៅ​ឲ្យ​លី​បង់ គឺ​ជំនួស​ឲ្យ​ការ​ផ្តល់ជំនួយ​ទៅ​ឲ្យ​ក្រុម​សកម្មប្រយុទ្ធ Hezbollah ដែល​គាំទ្រ​ដោយ​គូប្រជែង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត គឺ​អ៊ីរ៉ង។  

នៅក្នុង​កិច្ចសន្យា​នៃ​ការផ្តល់​សព្វាវុធ​នេះ​ផងដែរ  ក៏មាន​ការសន្យា​ជួយ​បង្វឹក​កងទ័ព​លី​បង់​ប្រមាណ៧ម៉ឺន​នាក់ និង​ជួយ​ជួសជុល​សម្ភារៈ​សឹក​ទាំងនោះ​ក្នុង​រយៈពេល១០ឆ្នាំ។ លោក​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង បាន​បញ្ជាក់ថា នៅក្នុង​គម្រោង​នេះ គឺអាច​ជួយ​ឲ្យ​កងទ័ព​ប្រទេស​លី​បង់​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​នឹង​សភាព​ការជាក់ស្តែង។

សូមបញ្ជាក់ថា ចាប់តាំងពី​សង្គ្រាម​ក្នុងប្រទេស​ស៊ី​រី ជា​ប្រទេសជិតខាង​របស់ខ្លួន បាន​ផ្ទុះឡើង​ពី​ឆ្នាំ២០១១មក លី​បង់​បាន​ជួបនឹង​ការគំរាមកំហែង​ជាច្រើន ដូចជា​ការកើនឡើង​នៃ​ចំនួន​ជនភៀសខ្លួន​រាប់លាន​នាក់ ដែល​ចូលមក​ក្នុងប្រទេស និង​ការកើនឡើង​នៃ​ពួក​ជី​ហាត​នៅតាម​ព្រំដែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ