អានតួអត្ថបទ
លីបង់-បារាំង

លីបង់​ខឹង​បារាំង​ក្នុង​រឿង​ដឹក​ជញ្ជូន​អាវុធ​យឺត​យ៉ាវ

ប្រឈម​មុខ​នឹង​ការស្ទុះឡើង​នៃ​ពួក​ជីហាត​អ៊ីស្លាម​ជ្រុល​និយម​ រាត​ត្បាត​ដល់​ភាគ​ខាង​កើត​ប្រទេស លីបង់​បាន​បញ្ចេញ​សំឡេង សម្តែងអាការៈ​មិន​សប្បាយ​ចិត្ត​ នៅ​ថ្ងៃ​អង្គារ​ទី ៥ សីហា នេះ ចំពោះ​ប្រទេស​បារាំង​ដែល​យឺតយ៉ាវ​ក្រ​​ដឹក​ជញ្ជូន​អាវុធ​មកប្រគល់​​ឱ្យ​លីបង់​តាម​ការ​បញ្ជា​ទិញ។ អាវុធ​យុទ្ធភណ្ឌ​ដែល​លីបង់​ត្រូវ​ការ​ជា​ចាំ​បាច់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​អ៊ីស្លាម​ជីហាត។

ទាហាន​លីបង់​ជំនួយ​ចេញ​ប្រយុទ្ធ ​ថ្ងៃទី ២​សីហា ២០១៤
ទាហាន​លីបង់​ជំនួយ​ចេញ​ប្រយុទ្ធ ​ថ្ងៃទី ២​សីហា ២០១៤ AFP PHOTO / STR
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​ទម្លាប់​សព្វមួយ​ដង ​ប្រមុខ​ដឹកនាំ​យោធា​លីបង់ដែល​ធ្លាប់​តែ​សំងំ​មិន​សូវ​ចេញស្តី បាន​​​បញ្ចេញ​ប្រតិកម្ម​ហួស​ចិត្ត​នឹង​ភាព​យឺត​យ៉ាវ​របស់​បារាំង​ក្នុង​បញ្ជូន​អាវុធ​យុទ្ធភណ្ឌ​ទៅប្រទេស​ខ្លួន។ ហួស​ចិត្ត​ដ្បិត​តាំង​ពី​ថ្ងៃ​សៅរ៍​មក អំពើ​ហិង្សា​បាន​រាល​ដាល​មក​ស៊ីរី ទាហាន​លីបង់​ដែល​ទន់​ខ្សោយ ត្រូវ​ប្រឈម​មុខ​ប្រយុទ្ធ​ជាមួយ​នឹង​ជីហាត​មក​ស៊ីរី។ ក្រុង​ទ្រីប៉ូលី​ ក្រុង​ធំ​ជាង​គេ​របស់​លីបង់ កំពុង​វក់​វី​នឹង​អំពើ​ហិង្សា។ គ្រោះ​ថ្នាក់​មាន​កាន់​ធំ​សម្រាប់​លីបង់។

 

កង​កម្លាំង​រដ្ឋាភិបាល​លីបង់ ដែល​ខ្វះ​សព្វ​ខ្វះ​គ្រប់ ក្នុង​​ពេល​បច្ចុប្បន្ន​នេះ លីបង់ ត្រូវ​ការ​​ជា​ចាំ​បាច់​​ពន្លឿន​ជំនួយ​យោធា​ ដោយ​បំពាក់​ សម្ភារៈ​ អាវុធ​យុទ្ធភ័ណ្ឌ និង​បច្ចេកវិទ្យា​ទំនើបៗ ដែល​មាន​ក្នុង​បញ្ជី​រាយ​ឈ្មោះ​ទិញ​ពី​ប្រទេស​បារាំង ឱ្យ​បាន​ទាន់​ពេល​វេលា។ គ្រាន់​តែ​បាន​ឮ​ប្រតិកម្ម​របស់​លីបង់​នេះ​ភ្លាម ភាគី​បារាំង​បាន​បញ្ជាក់​គ្មាន​បង្អង់ ថា​នឹង​ឆ្លើយ​តប​ឱ្យ​បាន​ឆាប់រហ័ស​ទៅ​នឹង​សំណើ​របស់​លីបង់ ប៉ុន្តែ​មិន​ទាន់​ពន្យល់​បំភ្លឺ​ពី​ភាព​យឺត​យ៉ាវ​ឡើយ។

សូម​បញ្ជាក់​ថា លីបង់ ក្នុង​ក្រប​ខ័ណ្ឌ​ជំនួយ​ពិសេសដល់​យោធា បាន​បញ្ជា​ទិញ​អាវុធ​ពី​ប្រទេស​បារាំង ដោយ​មាន​​ជំនួយ​ហិរញ្ញវត្ថុ​ពី​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងទំហំ​​ទឹក​ប្រាក់​ ៣ពាន់​លាន​ដុល្លារ។ អារ៉ាប៊ី​សាអ៊ូឌីត​បានព្រមព្រៀង​ជួយ​យោធា​លីបង់​​​តាំង​ពី​ខែ​ចុង​ខែធ្នូ ! នៅ​ពាក់​កណ្តាល​ខែ​មិថុនា នា​ឱកាស​សន្និសីទ​​ក្រុង​រ៉ូម សហគមន៍​អន្តរជាតិ ក៏​បាន​ប្រកាស​គាំទ្រ​កង​កម្លាំង​លីបង់​ ដោយព្រម​​ជួយ​បណ្តុះ​បណ្តាល​ទាហាន​ឱ្យ​មាន​សមត្ថភាព​ទប់ទល់​នឹង​ពួក​ភេរវនិយម​ និង​ផលវិបាក​នៃ​សង្គ្រាម​នៅ​ ​ស៊ីរី។ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​បាន​សម្តែង​ឆន្ទៈ​គាំទ្រ​ទាហាន​លីបង់​ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ភេរវនិយម​នេះ​ដែរ ព្រោះទាហាន​លីបង់គឺ​ជា​ទន្ទល់​នៃ​ស្ថិរភាព​ និង​ការ​រួបរួម​ជាតិ។

តាំង​ពី​វិបត្តិ​នៅ​ស៊ីរីបាន​ផ្ទុះឡើង លីបង់​ បាន​ជួប​អំពើ​ហិង្សា​​សាសនា​ជា​ញឹកញយ​ និង​មាន​ភាព​ប្រេះ​ឆា​ជាតិ​កាន់​តែ​ខ្លាំង។ ហើយ​ពេល​នេះ​ស្ថានភាព​កាន់​តែ​ដុន​ដាប  កាលពី​ថ្ងៃ​សៅរ៍​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាង​កើត​ បង្ក​ឱ្យ​​ស្លាប់​ទាហាន​លីបង់​១៦​នាក់​។ ទាហាន​ ប៉ូលិស​ប្រមាណ​ជាង​៤០​នាក់​ដែល​បាត់​ខ្លួន​ ទំនង​ជា​កំពុង​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ ពួក​អ៊ីស្លាម​ជ្រុល​និយម​ផង​។ នេះ​បើ​តាម​ប្រភព​យោធា​និង​ប៉ូលិស៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ