អានតួអត្ថបទ
កូរ៉េ​ខាង​ជើង​

កូរ៉េ​ខាង​ជើង​ត្រៀម​ធ្វើ​ការ​សាក​ល្បង​នុយក្លេអ៊ែរ​សា​ជា​ថ្មី

បន្ទាប់​ពី​បាន​សំរេច​ជោគ​ជ័យ​ ក្នុង​ការ​សាក​ល្បងបាញ់​​នូវ​​ផ្កាយ​រណប​ ​កន្លង​មក ប្រទេស​កូរ៉េ​​ខាង​ជើង​កំពុង​តែ​ត្រៀម​ ទៅ​​ដល់​​ការ​សាក​ល្បង​​នុយ​ក្លេ​អ៊ែរ​​​ របស់​ខ្លួន​ ជា​លើក​ទី​​បី​ម្តង​ទៀត​ នេះ​បើ​យោង​តាម​ព័ត៌មាន​ ដែល​ផ្តល់​ដោយ​វិទ្សា​ស្ថាន​​សិក្សា​អាមេរិក​មួយ​​ នៅ​ថ្ងៃ​សុក្រ​នេះ។ ធ្វើ​ការ​វិភាគ​តាម​​​រូបភាព​សាតឺលីត​ ថត​បាន​កាល​ពី​ថ្ងៃ​ ១៣​ធ្នូ​ កន្លង​មក វិទ្យា​ស្ថាន​សិក្សា​អាមេរិក​នេះ​ ​សន្និដ្ឋាន​ថា​​ ក្រុង​ Pyuong Yang ប្រហែល​ជា​អាច​នឹង​សាក​ល្បង​​​អាវុធ​នុយ​ក្លេអ៊ែរ​ ក្នុង​ពីរ​សប្តាហ៍​ខាង​មុខ​នេះ​ជាក់​ជា​មិន​ខានបើ​​សិន​ជា​​​ទឹក​ដែល​មាន​ នៅ​​​ក្នុង​ផ្លូវ​ចូល​នៃ​រូង​​ដី​ខាង​ត្បូង​ មិន​បង្ក​ជា​បញ្ហា​ចំបង​នោះ​ទេ។ ការ​សាក​ល្បង​​​​បង្ហោះ​ផ្កាយ​រណប​ ប្រកប​ដោយ​ជោគ​ជ័យ​របស់ កូរ៉េ​ខាង​ជើង​កាល​ពី​ ថ្ងៃ​១២​ធ្នូ​កន្លង​មក បាន​ធ្វើ​អោយ​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត ​ព្រម​ទាំង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហប្រជាជាតិ ថ្កោល​ទោស​​​​ថា ជា​ការ​សាក​ល្បង​​ មីស៊ីល​​ បាលីស្ទីក​ ដែល​​ជា​ការ​គំរាម​ដល់​សន្តិភាព​​អន្តរ​​ទ្វីប។

ការ​សាក​ល្បង​​​​បង្ហោះ​ផ្កាយ​រណប​របស់ កូរ៉េ​ខាង​ជើង​កាល​ពី​ ថ្ងៃ​១២​ធ្នូ​
ការ​សាក​ល្បង​​​​បង្ហោះ​ផ្កាយ​រណប​របស់ កូរ៉េ​ខាង​ជើង​កាល​ពី​ ថ្ងៃ​១២​ធ្នូ​
ផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថានសិក្សាអាមេរិកនៃសកលវិទ្យាល័យ Johns Hopkins University បានវិភាគរូបភាព សាតឺលីត ថតបានចុងក្រោយនៅ ថ្ងៃទី ១៣ធ្នូ សន្និដ្ឋានថា ប្រទេសកូរ៉េខាងជើង ប្រហែលជាអាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរ ក្នុងពីរសប្តាហ៍ខាងមុខនេះ ប្រសិនបើទឹកដែលមាន នៅក្នុងផ្លូវចូលនៃរូងដីខាងត្បូង មិនបង្កជាបញ្ហាចំបងដល់ដំណើរការនេះទេ។ ប៉ុន្តែ គេនៅមិនទាន់ដឹងថា តើក្រុងPyuongYang បានធើ្វការដោះស្រាយបញ្ហាទឹក នេះហើយរឺនៅ។

ទន្ទឹមគ្នានេះដែរ ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបានរាយការណ៍ថា បានរើសប្រមូលបាននូវកំទេចចលករកាំជ្រួច ដែលបាញ់សាកល្បងដោយ កូរ៉េខាងជើងកាលពីថ្ងៃ ១២ធ្នូកន្លងមក។ កូរ៉េខាងត្បូងនឹងយកកំទេចទាំងនេះ ទៅធ្វើការវិភាគសិក្សាលើបច្ចេកទេសមីស៊ីលរបស់ ក្រុង Pyuong Yang។

បើសិនជា កូរ៉េខាងជើងសាកល្បងនុយក្លេអ៊ែរសាជាថ្មី ក្នុងពេលខាងមុខពិតមែន ការសាកល្បងនេះ គឺជាការសាកល្បងលើកទីបីហើយ។ ការសាកល្បង នុយក្លេអ៊ែរ របស់ក្រុង Pyuong Yang បានធ្វើឡើង ពីរលើករួចមកហើយ កាលពីខែ តុលា ឆ្នាំ ២០០៦ និង ខែ ឧសភា ឆ្នាំ២០០៩។ កាលពី ថ្ងៃ១២ធ្នូកន្លងមក កូរ៉េខាងជើងបានធ្វើការសាកល្បងបង្ហោះផ្កាយរណប ប្រកបដោយជោគជ័យ ធ្វើអោយសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត ព្រមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសថា ជាការសាកល្បង មីស៊ីល បាលីស្ទីក គំរាមកំហែងដល់សន្តិភាពអន្តរទ្វីប។

លើសពីនេះ ប្រទេសលោកខាងលិច និងប្រទេសសម្ព័ន្ធមិត្តនៅអាស៊ី បានចោទក្រុងPyuong Yang ថាមានគ្រាប់បែកនុយក្លេអ៊ែរជាច្រើនគ្រាប់ ដែលអាចធ្វើពិសោធន៍ឈានទៅដល់ការដាក់អោយមាននៅអាវុធនុយក្លេអ៊ែរ។

ទោះជាយ៉ាងណាក្តី អ្នកជំនាញភាគច្រើនប្រមើលមើលថា កូរ៉េខាងជើងត្រូវការពេលវេលាច្រើនទៀត ដើម្បីសំរេចបាននូវអាវុធនុយក្លេអ៊ែរ ដែលអាចបាញ់បានក្នុងអន្តរទ្វីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ