អានតួអត្ថបទ
ជប៉ុន-ចិន

ទីក្រុងតូក្យូ​​បារម្ភ​ពី​ឥទ្ធិពល​​យោធាចិន​​ដែលមាន​​កាន់តែ​​ខ្លាំងឡើងៗ​​នៅក្នុង​​វិស័យ​​ការទូត​​ចិន​​

នៅក្នុង​សៀវភៅស​ប្រចាំឆ្នាំ​ស្តីពី​ការពារជាតិ​ ​ ទីក្រុង​តូក្យូ​បាន​សម្តែង​ឲ្យឃើញ​នូវ​ក្តីបារម្ភ​របស់គេ​ពាក់ព័ន្ធ​នឹង​ “ឥទ្ធិពល​នៃ​យោធា​ចិន​ដែលមាន​កាន់តែ​ខ្លាំងឡើងៗ​នៅក្នុង​នយោបាយ​ការបរទេសចិន”។

កោះ​សេនកាគូ​​ឬ​កោះ​​ Diaoyu​ ​ដែល​ឈ្លោះ​​ដណ្តើម​​ចង់បាន​​ដោយ​ទីក្រុង​​តូក្យូ​​និង​ទីក្រុង​​ប៉េកាំង​
កោះ​សេនកាគូ​​ឬ​កោះ​​ Diaoyu​ ​ដែល​ឈ្លោះ​​ដណ្តើម​​ចង់បាន​​ដោយ​ទីក្រុង​​តូក្យូ​​និង​ទីក្រុង​​ប៉េកាំង​ REUTERS/Taiwan Coast Guard/Handout/Files
ផ្សាយពាណិជ្ជកម្ម

បើយោងតាម​របាយការណ៍​របស់​ជប៉ុន​ ​ កងកម្លាំង​យោធាចិន​បាន​លូកដៃ​កាន់តែ​ជ្រៅទៅៗ​ ​ ចូល​ទៅក្នុង​វិស័យ​នយោបាយ​របស់​ប្រទេសចិន។​ “ទំនាក់​ទំនង​រវាង​គណបក្ស​កុម្មុយនិស្តចិន​ និង​កងកម្លាំង​យោធា​ប្រជាមានិត​ចិន​មាន​លក្ខណៈ​កាន់តែ​ស្មុគស្មាញ​ឡើងៗ”។​ នេះជា​ការ​បញ្ជាក់​បន្ថែម​របស់​សៀវភៅស​ប្រចាំឆ្នាំ​ជប៉ុន។

 
លោក​ Toshinori Tanaka ​ប្រធាន​នាយកដ្ឋាន​ខាងវិភាគ​និង​ព័ត៌មាន​យុទ្ធសាស្ត្រ​នៃ​ក្រសួង​ការពារជាតិ​បាន​ថ្លែង​ឲ្យដឹងថា​ ​​ “ទាំងនេះ​បាន​បណ្តាល​ឲ្យ​គេ​មាន​ការពិបាក​យល់ដឹង​ពី​គោល​បំណង​និង​ឆន្ទៈ​របស់​ទីក្រុង​ប៉េកាំង”។

ក៏​ប៉ុន្តែ​ ​ សៀវភៅស​ជប៉ុន​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ ពី​ឥទ្ធិពល​របស់​កងកម្លាំង​យោធាចិន​ដែល​អាច​ស្គាល់​ការ​ធ្លាក់​ស្រុតចុះ​ ​ ដោយហេតុតែ​ចំនួន​នៃ​អ្នក​ទទួល​ខុសត្រូវ​យោធា​នៅ​ក្នុង​រង្វង់​ថ្នាក់​ដឹកនាំ​ចិន​មាន​កាន់តែ​តិចទៅៗ។​ ថ្នាក់​ដឹកនាំ​ចិន​ដែលគេ​គ្រោង​ចាត់តាំង​ឲ្យ​មាន​សម្រាប់​រយៈពេល​១០ឆ្នាំ​នៅ​សរទរដូវ​ខាងមុខនេះ។

គួរបញ្ជាក់ថា​ ​ កាលពី​ខែមីនា​កន្លងទៅ​ លោកនាយក​រដ្ឋមន្ត្រីចិន​ វិន​ ជាប៉ាវ​ ធ្លាប់បាន​ថ្លែង​នៅ​មុខ​សភា​ប្រជាមានិតចិន​ថា​ ​ “នៅឆ្នាំ២០១២​ទីក្រុង​ប៉េកាំង​នឹង​ពន្លឿន​ការធ្វើ​ទំនើបកម្ម​ទៅលើ​កងកម្លាំង​យោធា​របស់ខ្លួន”។​ កងកម្លាំង​យោធាចិន​ដែល​មាន​​ចំនួន​ទាហាន​ច្រើន​ជាងគេ​ក្នុង​លោក​ ​ ហើយដែល​ថវិកា​នៃ​ក្រសួង​ការពារជាតិ​មាន​អត្រា​កំណើន​ប្រមាណ​​១១,២%​ក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា​ ​ ទំនាក់​ទំនង​រវាង​ប្រទេសចិន​និង​ប្រទេស​ជប៉ុន​ ក៏ដូចជា​ទំនាក់​ទំនង​រវាង​ប្រទេសចិន​ជាមួយ​ប្រទេស​ជិតខាង​មួយ​ចំនួន​ដូចជា​ប្រទេស​វៀតណាម​និង​ប្រទេស​ហ្វីលីពីន​ ​ បាន​ស្គាល់​ការ​រកាំ​រកូស​ ​ ដោយហេតុតែ​មាន​ការ​ឈ្លោះ​ដណ្តើម​ចង់បាន​កោះ​មួយចំនួន​នៅ​ក្នុង​សមុទ្រចិន​ខាងកើត​ ​ ហើយនិង​សមុទ្រចិន​ខាងត្បូង​ ​ មាន​ដូចជា​ កោះ​សេនកាគូ​ឬ​កោះ​ Diaoyu ​ដែល​ឈ្លោះ​ដណ្តើម​ចង់បាន​ដោយ​ទីក្រុង​តូក្យូ​និង​ទីក្រុង​ប៉េកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ