អានតួអត្ថបទ
ភូមា

​​អ្នក​ទោស​នយោបាយ​ខក​ចិត្ត​ជា​ថ្មី

សកម្មជន​នយោបាយ​ និង​សកម្មជន​បក្ស​ប្រឆាំង មិន​លាក់​បាំង​ការ​ខក​ចិត្ត​​របស់​ខ្លួន​ឡើយ​នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​បាន​ឃើញ​បញ្ជី​ដោះលែង​អ្នក​ទោស​ ជា​ផ្លូវការ​ ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី ថេន សេន កាលពី​ម្សិលមិញ។ គ្មាន​​​អ្នក​ទោស​មនសិការ​ណា​ម្នាក់​ នឹង​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​​សេរីភាព​ ​​ នា​ឱកាស​ថ្ងៃ​បុណ្យឯករាជ្យ​ជាតិ​ភូមា ថ្ងៃ​ទី ៤​មករា ២០១២ ​នេះ​ទេ។

ប្រជាជន​ភូមា ​នៅ​ប្រទេស​ហ្វីលីពីន ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ។ រូបថត ថ្ងៃ​ទី ១៧ មិថុនា ២០១១។
ប្រជាជន​ភូមា ​នៅ​ប្រទេស​ហ្វីលីពីន ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទោស​នយោបាយ។ រូបថត ថ្ងៃ​ទី ១៧ មិថុនា ២០១១។ AFP/Jay Directo
ផ្សាយពាណិជ្ជកម្ម

នា​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៤ ​ថ្ងៃ​ស្អែក អ្នក​ទោស​ ប្រមាណ​៩៣០​នាក់ ​នឹង​ទទួល​បាន​ការ​អនុគ្រោះ​ទោស​ពី​ប្រធានាធិបតី​ សេន ថេន ! ប៉ុន្តែ​គ្មាន​អ្នក​ទោស​នយោបាយ អ្នកកាសែត មេធាវី ឬ​ព្រះ​សង្ឃ ក៏ដូច​ជា​សកម្មជន​បក្ស​នយោបាយ​ណា​ម្នាក់​ ត្រូវ​បាន​ទទួល​សេរីភាព​ នា​ពេល​នេះ​ទេ ! អ្នក​នាំ​ពាក្យ​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ​មិន​បាន​ដឹង​ ឬ​ទទួល​ព័ត៌មាន​អ្វី​ទាក់ទង​នឹង​ជោគ​វាសនា​របស់​សកម្មជន​បក្ស​ទេ។

 
សូម​បញ្ជាក់​ថា កាលពី​​ចុង​សប្តាហ៍​មុន ​អ្នក​ទទួល​ខុស​ត្រូវ​មា្នក់​នៃរដ្ឋសភា​ភូមា បាន​បង្ហើប​ព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ត ថា​អាច​នឹង​មាន​​​អ្នក​ទោស​នយោបាយ​ថ្មីៗ​ថែម​ទៀត ​ ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី​៤​មករា ​និង​ទី​១២​កុម្ភៈ​។ ប៉ុន្តែ​ពេល​នេះ ក្តីសង្ឃឹម​ហាក់​កំពុង​តែ​រលត់​ទៅ​វិញ​ហើយ។

ម្យ៉ាង​វិញទៀត ក្រៅ​ពី​បាន​ចុះហត្ថលេខាលើ​បញ្ជី​​ដោះលែង​អ្នក​ទោស​ ម្សិលមិញ​​ប្រធានាធិបតី​ ថេន សេន ក៏​បាន​ចេញ​​បញ្ជា​ ឱ្យ​មាន​ការ​សម្រាល​ទោស អ្នក​ជាប់​ពន្ធនាគារ​ផង​ដែរ។ អ្នក​ជាប់​ទោស​ប្រហារ​ជីវិត នឹង​ត្រូវ​អនុគ្រោះ​ទៅ​ជា​ទោស​អស់​មួយ​ជីវិត។ ទោស​លើស​ពី​ជាង​៣០​ឆ្នាំ​ នឹង​បន្ថយ​មក​ត្រឹម​តែ​៣០ឆ្នាំ។ លើស​​ពី​ជាង២០ ដល់​៣០​ឆ្នាំ​ នឹង​ធ្លាក់​មក​ត្រឹម​២០​ឆ្នាំ​គត់។ ចំណែក​ទោស​ក្រោម​២០ឆ្នាំ នឹង​បន្ថយ​មួយ​ភាគ​បួន។

ប៉ុន្តែ​សកម្មជន​បះបោរ​ប្រឆាំង​រដ្ឋាភិបាល ដែល​ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​​ជាង​១០ឆ្នាំ (ខ្លះ​តាំង​ពី​ឆ្នាំ​១៩៨៨ និង​២០០៧) នៅ​តែ​មិន​ទាន់អាច​​​​ទទួល​សេរីភាព​បាន។ នេះ​បើ​តាម​ការ​កត់​សម្គាល់​របស់​សមាគម​ការពារ​អ្នក​ទោស​នយោបាយ​ ដែល​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ទង្វើ​​របស់​រដ្ឋាភិបាល​ភូមា និង​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​​​ទិវា​ដោះលែង​អ្នក​ទោស​ លើក​នេះ។

ក្រោយ​ការ​ដោះលែង​អ្នក​ទោសនយោបាយចំនួន​ប្រមាណ​​២០០​នាក់​ កាលពី​ថ្ងៃ​១២​តុលា ២០១១ គេ​ប៉ាន់​ប្រមាណ​ថា​ ភូមា​នៅ​បន្ត​ឃុំ​ឃាំង​អ្នកទោស​មនសិការ​ប្រមាណ​ពី ៥០០ ទៅ​១៦០០​នាក់​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ