អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

ការផ្ទុះ​គ្រាប់បែក​អត្តឃាត នៅទីក្រុង​កាប៊ូល សម្លាប់​មនុស្ស​៧​នាក់

កាលពី​ព្រឹកថ្ងៃចន្ទ​ទី ១០ មិថុនា មានការបំផ្ទុះគ្រាប់បែកអត្តឃាត នៅទីក្រុង​កាប៊ូល ប្រទេស​អាហ្កានីស្ថាន។មនុស្ស​ចំនួន7នាក់បាន​ស្លាប់ ក្នុង​ហេតុការណ៍នេះ ក្នុងនោះ​រួម​មាន​ប៉ូលីស​ជនស៊ីវិល និង​​ ក្រុម​សកម្មជន​ប្រយុទ្ធ​តាលីបង់។​ ពួក​តាលីបង់​បាន​ប្រកាស​ទទួល​ខុសត្រូវ​ចំពោះ​ការវាយប្រហារ​លើកនេះ។  

ទាហាន​អាហ្វហ្កានីស្ថាន​ពិនិត្យ​នៅ​កន្លែង​វាយប្រហារ​ដោយ​ក្រុម​តាលីបង់
ទាហាន​អាហ្វហ្កានីស្ថាន​ពិនិត្យ​នៅ​កន្លែង​វាយប្រហារ​ដោយ​ក្រុម​តាលីបង់ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

កាល​ពីព្រឹក​ព្រលឹមស្រាងៗ​ ក្នុងថ្ងៃចន្ទ​ទី ១០ មិថុនា​ ក្រុម​សកម្ម​ប្រយុទ្ធ តាលីបង់​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត នៅ​​ក្បែរ​ព្រលាន​យន្តហោះ​ក្នុង​ក្រុង​កាប៊ូល ​ និង​មាន​ការបាញ់​ប្រហារ​យ៉ាង​កញ្រ្ជោល ក្នុង​រដ្ឋធានី។ ប៉ូលីស​ម្នាក់​ ប្រជាជន​ស៊ីវិល ពីរ​នាក់ និង​ក្រុម​សកម្ម​ប្រយុទ្ធ​អត្តឃាត​ទាំង ៤នាក់​បាន​ស្លាប់ នៅក្នុង​ការវាយ​ប្រហារ​នោះ។

ការបំផ្ទុះ​ដ៏​មាន​សំលេង​ខ្លាំងក្លា និង​ការផ្ទុះ​អាវុធ​ធុនតូច​បាន​កើត​ឡើង​យ៉ាង​ហោច​ណាស់​រយៈពេល​90នាទី​ និង​បន្តរហូត​ ដែលធ្វើ​អោយស្ថានទូត​អាមេរិច​ប្រុងជើង​ដើម្បី​ការពារ​ខ្លួន។​ មេប៉ូលីស​ក្រុងកាប៊ូល លោក​ Hasmat Stanikzai បាន​និយាយ ក្នុង​សេចក្តី​ថ្លែងការណ៍ ថា ការផ្ទុះ​មួយនេះ​បាន​កើតឡើង បន្ទាប់ពី​ក្រុម​វាយប្រហារ​ដោយ​គ្រាប់បែក​បាន​​ចូល​ទៅ​ក្នុង អគារ​ដែល​ឋិត​នៅលើ​ដងវិថីQasaba ខាងលិច​ព្រលាន​យន្តហោះ​កាប៊ូល ហើយ​ពួកគេ​បាន​ចាប់ផ្តើម​ធ្វើការ​បាញ់​ប្រហារ។

ឥលូវនេះ​ ក្នុង​តំបន់​នោះ​កង​កម្លាំង​សន្តិសុខ​បាន​ការពារ​មិន​អោយ​ប្រជាជន​ចូល​ទៅ ហើយ​ការប្រឈម​មុខ​ដាក់​គ្នា រវាង​កងកម្លាំង​សន្តិសុខ និង​ពួកឧទ្ទាម នៅតែបន្ត។​ លោក​ stanikzai បាន​និយាយ​ថា​ លោក​មិនអាច​បញ្ជាក់បាន​ទេ​ថា​ ការវាយប្រហារ​នេះ​មាន​គោលដៅ​ជាក់លាក់​​នៅទីណា​ទេ តែការផ្ទុះ គឺកើតឡើង នៅក្បែរ​ព្រលាន​យន្តហោះ​ក្នុង ភាគឦសាន​រដ្ឋធានី។​

ក្រុមឧទ្ទាម​តាលីបង់​បាន​ប្រកាស​ទទួលខុសត្រូវ​លើ​ការវាយប្រហារ បន្តបន្ទាប់​នៅ​ព្រលាន​យន្តហោះ កាប៊ូល ក្នុងថ្ងៃចន្ទ​នេះ។ ពួកគេ​បាន​និយាយ​ថា​ ក្រុមខ្មាន់​កាំភ្លើង​មានគោលដៅ​វាយ​លើ​យោធា។ អ្នកនាំពាក្យក្រុម​តាលីបង់ លោក​zabihulla Mujahid បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​​AFP ថា ​​ ពួកគេ​ប្រកាស​ទទួលខុស​ត្រូវលើ​ហេតុការណ៍នេះ។ នៅព្រឹក​ថ្ងៃ​ចន្ទ ទី ១០​មិថុនា នេះក្រុម​Mujahedeen បានវាយប្រហារ​លើតំបន់​យោធា​នៃ​ព្រលានយន្តហោះ កាប៊ូល។​

ក្នុង​ដំណាក់កាល​ដែលក្រុម​ទាហាន​ប្រយុទ្ធ​របស់​អង្គការ​NATO នឹង​ដកចេញ ក្នុងដំណាច់ ឆ្នាំ2014 ប្រសិទ្ធភាព​នៃ​កងម្លាំង​សន្តិសុខ​​មាន​សារៈសំខាន់​ណាស់​សម្រាប់​រដ្ឋាភិបាល​អាហ្កានីស្ថាន ក្នុង​ការបង្ក្រាប​ក្រុមឧទ្ទាម​តាលីបង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ