អានតួអត្ថបទ
កម្ពុជា

មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣៧៥នាក់​នៅ​ក្នុង​គ្រោះថ្នាក់​ផ្អើល​រត់​ជាន់​គ្នា​លើ​ស្ពានពេជ្រ

បើ​យោង​តាម​តុល្យការ​បណ្តោះអាសន្ន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​មនុស្ស​យ៉ាង​តិច ៣៧៥នាក់ និង​របួស​ជិត ៧០០​នាក់​ផ្សេង​ទៀត នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្អើល​រត់ជាន់​គ្នា​កាល​ពី​រាត្រី​យប់​ថ្ងៃច័ន្ទ ទី២២ វិច្ឆិកា។ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នេះថា ជា​ សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​កម្ពុជា​មិន​ធ្លាប់​ប្រទះ​ទេ តំាង​ពី​ ក្រោយ​ការ​ដួលរលំ​​របប​ខ្មែរ​ក្រហម។

មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣៤៥នាក់​នៅ​ក្នុង​គ្រោះថ្នាក់​ផ្អើល​រត់​ជាន់​គ្នា​លើ​ស្ពានពេជ្រ នៅ​កោះពេជ្រ
មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣៤៥នាក់​នៅ​ក្នុង​គ្រោះថ្នាក់​ផ្អើល​រត់​ជាន់​គ្នា​លើ​ស្ពានពេជ្រ នៅ​កោះពេជ្រ ©Reuters
ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​តុល្យការ​បណ្តោះអាសន្ន​ចុង​ក្រោយ​ឲ្យ​ដឹង​ថា មាន​មនុស្ស​យ៉ាង​តិច ៣៧៥នាក់ និង​របួស​ជិត ៧០០នាក់​ផ្សេង​ទៀត នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្អើល​រត់ជាន់​គ្នា​កាល​ពី​រាត្រី​យប់​ថ្ងៃច័ន្ទ ទី២២ វិច្ឆិកា។ ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​លើ​ស្ពានពេជ្រ​ដែល​ឆ្លង​ទៅ​កាន់​កោះពេជ្រ ក្នុង​ឱកាស​ដែល​មាន​មនុស្ស​ជា​ច្រើន​ពាន់នាក់​បាន​ចូលរួម​អបអរសាទ័រ​ពិធី​បុណ្យអុំទូក​ថ្ងៃ​ចុង​ក្រោយ។ ខណៈ​នេះ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ដើម្បី​ស្វែង​រក​មូលហេតុ​ពិត​នៃ​ព្រឹត្តិការណ៍​ដ៏​សោកនាដកម្ម​នេះ។ លោក នាយក រដ្ឋមន្រ្តី ហ៊ុន សែន​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នេះថា ជា​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​កម្ពុជា​មិន​ធ្លាប់​ប្រទះ​ទេ តំាង​ពី​ក្រោយ​ការ​ដួលរលំ​​របប​ខ្មែរ​ក្រហម។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​បាន​យក​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ វិច្ឆិកា ជា​ថ្ងៃ​កាន់​ទុក្ខ​ជាតិ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ