អានតួអត្ថបទ
អេហ្ស៊ីប

អាមេរិក​គាំទ្រ​ទីក្រុង​គែរ​​ដើម្បី​អន្តរកាល​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​

នៅ​ក្នុង​​ដំណើរ​​ទស្សនកិច្ច​​២​​ថ្ងៃ​​នៅ​​​អេហ្ស៊ីប​ លោកស្រី​​ ​ហ៊ីលឡារី​ ​គ្លីនតុន​​រដ្ឋមន្ត្រី​​ការបរទេស​ ​​អាមេរិក​នៅ​​ថ្ងៃ​​​១៤​កក្កដា​​ម្សិលមិញ​ បាន​​ជួប​​សន្ទនា​​ជាមួយ​​ប្រធានាធិបតី​​ថ្មី​​អេហ្ស៊ីប ​លោក​ Mohamed Morsi ​​នៃ​​ចលនា​​អ៊ីស្លាម​​ភាតរបុត្រ។​ នៅ​​ឱកាស​​សន្និសីទ​​​សារព័ត៌មាន​​រួមគ្នា​​​ជា​មួយ​​រដ្ឋមន្ត្រី​ការបរទេស​អេហ្ស៊ីប​​លោក Mohamed Amr ​លោកស្រី ​ហ៊ីលឡារី គ្លីនតុន​បាន​​ថ្លែង​​បញ្ជាក់​​ការ​​គាំទ្រ​​ជា​​ថ្មី​​ទៀត​​របស់​​សហរដ្ឋអាមេរិក​​​ចំពោះ​​ពលរដ្ឋ​អេហ្ស៊ីប​និង​​អន្តរកាល​​​​នៅ​​​អេហ្ស៊ីប​​ដើម្បី​​​ ​ឆ្ពោះ​​ទៅ​​រក​​លទ្ធិ​​ប្រជាធិបតេយ្យ​។​

លោកសេនាប្រមុខTantawi(ស្តាំ)ជួបពិភាក្សាជាមួយលោកស្រីប្រមុខការទូតអាមេរិក​ហ៊ីលឡារី គ្លីនតុននៅទីក្រុងគែរថ្ងៃអាទិត្យ១៥កក្កដា២០១២
លោកសេនាប្រមុខTantawi(ស្តាំ)ជួបពិភាក្សាជាមួយលោកស្រីប្រមុខការទូតអាមេរិក​ហ៊ីលឡារី គ្លីនតុននៅទីក្រុងគែរថ្ងៃអាទិត្យ១៥កក្កដា២០១២ REUTERS/U.S Embassy
ផ្សាយពាណិជ្ជកម្ម

"សហរដ្ឋអាមេរិក មានបំណង​ចង់​​ធ្វើ​ជា​ដៃ​គូ​ដ៏​ល្អ​​របស់​អេហ្ស៊ីប​និង​គាំទ្រ​ទាំង​ស្រុង​ចំពោះ​​​ អន្តរកាល​មួយដើម្បីឆ្ពោះ​ទៅរក​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ពលរដ្ឋ​អេហ្ស៊ីប ​បាន​ខិត​ខំ​តស៊ូ ​ដោយ​​សេចក្តី​អង់អាច​ក្លាហាន​និង​ពលីកម្ម​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យនៅ​ក្នុង​ប្រទេស"-នេះ​ជា​​ ​សេចក្តី​ថ្លែង​​​របស់​លោកស្រី​ ក្លីនតុនរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​កាលពី​ថ្ងៃ​សៅរ៍​​ម្សិល​មិញ ។ ​លោកស្រី​ គ្លីនតុន ​បាន​បន្តទៀតថា « សហរដ្ឋអាមេរិក​នឹង​យល់ព្រម​ផ្តល់​​ជំនួយ​​​យោធា​​​ក្នុង​ទឹក​ប្រាក់​ចំនួន​ ១​៣០០ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំដល់ប្រទេស​អេហ្ស៊ីប​។

 
ក្នុងដំណើរទស្សនកិច្ចពីរថ្ងៃនៅអេហ្ស៊ីបក្នុងថ្ងៃទីពីរនៅថ្ងៃអាទិត្យ​នេះ ប្រមុខ​ការទូតអាមេរិក​ ត្រូវ ជួប​សន្ទនា​ជាមួយ​លោក​សេនាប្រមុខ Tantaoui ដែល​ជា​ប្រមុខ​​ក្រុមប្រឹក្សា​ជាន់​ខ្ពស់​នៃ​កងកម្លាំង​យោធាអេហ្ស៊ីប​ ក៏ព្រមទាំង​អ្នកតំណាង​នៃសង្គម​ស៊ីវិល​ជាពិសេស អ្នក​តំណាង​នៃ​វិហារ​គ្រឹស្តសាសនា Coptes​នៅ​​អេហ្ស៊ីប និង​សកម្មជន​ការពារ​សិទ្ធិ​​ស្ត្រី​​អេហ្ស៊ីបផងដែរ។​

ដំណើរ​ទស្សនកិច្ច​នេះ​ ​​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខណៈ​ ដែល​អ្នក​ដឹកនាំ​នយោបាយ​អេហ្ស៊ីប​​កំពុង​​ប្រជែង​កម្លាំង​គ្នា ​គឺវាង​លោក Morsi ដែល​​​ចេញ​ពី​ក្រុម​ភាតរបុត្រ​អ៊ីស្លាម​និង​ពួកយោធា ដែល​​លោក Hosni Moubarak បាន​ប្រគល់​អំណាច​ទៅឲ្យ ​​នៅ​ពេល​ដែល​គាត់​ធ្លាក់​ចេញ​ពី​អំណាច​ប្រធានាធិបតី​​នៅ​ឆ្នាំ​២០១១​​ និង តុលាការអេហ្ស៊ីបដែរ ។ តុលាការអេហ្ស៊ីប-​ដែល​បាន​លុប​ចោល​​​ការ​​បោះ​ឆ្នោត​សភាមួយភាគ​​កាលពីពេល​ថ្មីៗកន្លងទៅ​នេះនិងដែល​ជ័យជំនះ​ត្រូវ​​ដណ្តើម​​បាន​​ដោយ​ក្រុមភាតរបុត្រអ៊ីស្លាមរបស់លោក Morsi ។

មួយវិញទៀត​ លោកស្រីគ្លីនតុន ក៏​បានរំលឹក​ជាច្រើនដងដែរ​ ​អំពី​​ការគោរ​ព​ចំពោះ​លទ្ធផល​​នៃ​ការ​បោះឆ្នោតនិង​បាន​អះអាងថា ​នៅឱកាសជួបសន្ទនាជាមួយលោក​សេនា​ប្រមុខ​ Tantaoui លោកស្រីនឹងលើកឡើង​ដែរ អំពី​ការគាំ​ទ្រ​របស់​អាមេរិក​ចំពោះ​​ការ​វិល​មក​វិញ​​នៃ​​​យោធា​តែនៅ​ក្នុង​​​​​តួនាទី​តែមួយគត់​​ពាក់ព័ន្ធ​​នឹង​កិច្ចការ​ ការពារប្រទេស​ជាតិ​​​ប៉ុណ្ណោះ។

លោកស្រីហ៊ីលឡារីគ្លីនតុន បានសង្កត់ធ្ងន់ទៀតថា”​ដំណើរឆ្ពោះទៅរកមាគ៌ាប្រជាធិបតេយ្យ មាន​ការ​ពិបាក ​និងក៏តម្រូវ​​​ឲ្យ​មានការចរចាគ្នានិង​ការសម្រុះសម្រួលជាតិ។​​”យើង មាន​បំណង​ចង់​ជួយ​អេហ្ស៊ីបតែ យើង​ក៏បាន​​ដឹង​​ថា គឺ​ពុំមែន​អាមេរិកទេដែល​ជា​អ្នកត្រូវ​​អារកាត់​​បញ្ហា​ផ្ទៃ​ក្នុង​របស់​អេហ្ស៊ីប​ ក៏ប៉ុន្តែ គឺ​ពលរដ្ឋ​អេហ្ស៊ីប​ខ្លួន​ឯងទេ​​ដែល​ជា​​អ្នក​សម្រេច​នៅ​លើ​​ជោគ​វាសនា​​នៃ​ប្រទេស​ជាតិរបស់ខ្លួន-នេះជាការ​គូស​បញ្ជាក់​របស់​ប្រមុខ​ការទូត​អាមេរិកលោកស្រី​ហ៊ីលឡារី​ គ្លីនតុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ