លីប៊ី
សំរាប់វ៉ាស៊ិនតោនលោកកាដាហ្វីជិតដល់ថ្ងៃអង្សាខ្លួនហើយ
ប្រធានមន្ទីរបញ្ចកោណប៉ង់តាហ្គោន( Pentagone )គឺលោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកាំង Leon Panetta បានអះអាងថា ពួកឩទ្ទាមលីប៊ីកំពុងរុលទៅមុខទៅទិសខាងលិច តាមបណ្តោយឆ្នេរសមុទ្រ ឆ្ពោះទៅកាន់ទីក្រុងទ្រីប៉ូលីនិងទិសខាងកើត ឆ្ពោះទៅកាន់ទីក្រុងប្រេហ្កាដែលជាឩបស័គ្គមួយ នៅតាមមាគ៌ាទៅកាន់រដ្ឋធានីទ្រីប៉ូលី។លោករដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីរបស់ស.រ.អា. បានមានប្រសាសន៍ជាសាធារណៈស្តីពីរឿងនេះ នៅថ្ងៃ១៦សីហាម្សិលមិញ នៅសកលវិទ្យាល័យ National Defense University នៅទីក្រុងវ៉ាស៊ិនតោន នៅក្បែរលោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេស Hillary Clinton។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៦