អានតួអត្ថបទ
កម្ពុជា

សភា​និយាយ​ភាសាបារាំង​ផ្តើម​កិច្ច​ប្រជុំ​របស់​ខ្លួន​នៅ​ក្នុង​ទឹកដី​អង្គរ​សៀមរាប​នៅ​ថ្ងៃ​នេះ

កិច្ច​ប្រជុំគណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​និយាយ​ភាសាបារាំង​ APF​ (អាប៉េអេហ្វ)​ បាន​បើក​កិច្ច​ប្រជុំ​រយៈ​ពេល​បី​ថ្ងៃ​របស់ខ្លួន​នៅ​ក្នុង​ទឹក​ដី​អង្គរ​សៀមរាប​ ដោយ​ផ្តើម​នៅ​ថ្ងៃ​ទី​២៨ ​មករា​នេះ ​ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០​មករា​ខាងមុខ​។ កិច្ចប្រជុំនេះ​នឹង​ផ្តោត​សំខាន់​ទៅលើការ​ស្វែងរក​ដំណោះស្រាយ ​ចំពោះ​បញ្ហាប្រឈម​ និង​ឧបសគ្គ​ជាច្រើន​ដូចជា​ សន្តិសុខ​ស្បៀង ​ថាមពល​ ការ​ប្រែប្រួល​អាកាសធាតុ ​គ្រោះមហន្ត​រាយធម្មជាតិ​ ភេរវកម្ម​ ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ ជម្ងឺឆ្លង​រាតត្បាត​ សុវត្ថិភាព​ផ្លូវ​សមុទ្រ​ និង​ការ​ឈាន​ទៅ​សម្រេច​គោលដៅ​ទាំងឡាយ​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចេរភាព​។

កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភានិយាយ​ភាសាបារាំង ​APF​ (អាប៉េអេហ្វ) ​នៅ​សៀមរាប​អង្គរ​។
កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភានិយាយ​ភាសាបារាំង ​APF​ (អាប៉េអេហ្វ) ​នៅ​សៀមរាប​អង្គរ​។ @RFI
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​នយោបាយ ​និង​សង្គម​ដែល​កំពុងតែ​បន្តកើត​មាន​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា ​អាហ្វ្រិក​ខាង​ជើង​ និង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប ​ត្រូវ​បាន​លើក​យក​ទៅពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​គណកម្មាការ​អចិន្រ្តៃយ៍​និយាយ​ភាសា​បារាំង ដែល​ត្រូវ​បាន​កំពុង​ធ្វើឡើង​ក្នុង​ទឹកដី​អង្គរសៀមរាប​នៅ​ពេល​នេះ​។

លោក​ហេង សំរិន​ ប្រធាន​រដ្ឋ​សភាកម្ពុជា​ ដែល​បានចូលរួម​បើកកិច្ច​ប្រជុំនៅ​ព្រឹកមិញ​នេះបាន​ថ្លែង​ឲ្យ​ដឹងថា ​ក្នុង​រយៈ​ពេល​ជាង​៤ ទសវត្សរ៍​ចុង​ក្រោយ​នេះ ​អាស៊ាន​បាន​ធ្វើ​សមាហរណកម្ម​យ៉ាង​ជិត​ស្និទ្ធិ​ ហើយ​បាន​ក្លាយ​ជា​ស្ថាប័ន​នយោបាយ​ និង​សេដ្ឋកិច្ច​ប្រកប​ដោយ​ថាមភាព​ នៅ​ក្នុង​តំបន់​អាស៊ី ​ព្រម​ទាំង​ជា​ដៃ​គូយុទ្ធសាស្រ្ត​មិន​អាច​ខ្វះបាន​របស់​បណ្តា​ប្រទេស​ធំ​ៗ ​និង​អង្គការ​សំខាន់​ៗ​ក្នុង​សកលលោក​។ ប៉ុន្តែទ​ន្ទឹម​នឹង​ភាពជោគ​ជ័យនេះ ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ និង​​ឧបសគ្គ​ជាច្រើន​ដែល​ប្រទេស​សមាជិក​ទាំងអស់​ត្រូវ​ចូលរួម​ដោះ​ស្រាយ​ផងដែរ​ ដែល​ក្នុង​នោះ​មាន​ដូច​ជា​បញ្ហា​ភេរវកម្ម ​សន្តិ​សុខ​ស្បៀង ​និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​ដើម​។
 

តាម​រយៈកិច្ច​ប្រជុំ​រយៈ​ពេល​បី​ថ្ងៃ​នេះ ​លោក​ហេង ​សំរិន​ រំពឹង​ថា​សភា​និយាយ​ភាសា​បារាំង​ ហ្វ្រង់កូហ្វូនី ​នឹង​អាច​នាំ​មក​នូវ​ឯកភាព​គ្នា​ក្នុង​តំបន់​ ហើយ​មាន​ដំណោះ​ស្រាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ផងដែរ​។

គួរ​ជម្រាប​ជូន​ផង​ដែរ​ថា​ កម្ពុជា​បាន​ចូល​ជា​សមាជិក ​សភា​និយាយ​ភាសា​បារាំង​ APF​ ចាប់​តាំង​ពី​ឆ្នាំ ១​៩៦៧​ មក។ កាល​នោះ​ព្រះ​បរមរតនៈកោដ្ឋ​ ព្រះ​ករុណា​ព្រះ​បាទ​សម្រេច​ព្រះ​ នរោត្តម ​សីហនុ ​បាន​ក្លាយ​ជា​តួរ​អង្គ​ស្ថាបនិក​មួយដ៏​សំខាន់ ​ក្នុង​ការ​បង្កើត​សមាគម​អន្តរ​ជាតិ​នៃ​សមាជិក​សភា​និយាយ​ភាសា​បារាំង​នេះ​ឡើង​ ក្នុង​ឆ្នាំ​១៩៦៧ ​។ ប៉ុន្តែ​ក្រោយ​មក​ អង្គការ​មួយនេះ​បាន​ប្តូរ​ឈ្មោះ​ជា សភានិយាយ​ភាសា​បារាំង​វិញ ​នៅ​ក្នុង​ឆ្នាំ​១៩៩៨​។ រហូត​មក​ទល់​នឹង​ពេលនេះ ​APF ​មាន​សមាជិក​ជាង ​៤០​ប្រទេស​ក្នុង​ពិភព​លោក ​ដែលនៅ​ក្នុង​នោះ​មាន​ប្រទេស​ធំ​ៗ ដូចជា ​បារាំង​ កាណាដា ​និង​បែលហ្សិក​ជាដើម​។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ