អានតួអត្ថបទ
បារាំង

មហោស្រព​ភាពយន្ត​អាស៊ី​អន្តរជាតិ​លើកទី ១៧

ប្រទេស​កម្ពុជា​ និង​កូរ៉េ​ខាង​ត្បូង​ ជា​ភ្ញៀវ​កិត្តិយស​នៃ​មហោស្រព​ភាពយន្ត​​អាស៊ីអន្តរជាតិ​​លើក​ទី​១៧ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ វឺហ្សូល ភាគ​ខាង​កើត​​ប្រទេស​បារាំង​។ មហោស្រព​ភាព​យន្ត​អាស៊ី​អន្តរជាតិ ជា​មហោស្រព​ភាព​យន្ត​អឺរ៉ុប​ដ៏​ចំណាស់​មួយ​ និង​ដែល​ឧទ្ទិស​ដល់​គ្រប់​ខ្សែ​ភាព​យន្ត​មក​ពីតំបន់​ដើម​បូព៌ា និង​មក​ពី​​ទ្វីប​អាស៊ីទាំង​មូល។ នៅ​ឆ្នាំ​២០១០ មហោស្រព​នេះ ជា​ទី​ណាត់​របស់​ផលិតករ​ភាពយន្ត​អាស៊ី​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដោយ​បាន​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​ភាពយន្ត​បាន​ប្រមាណ​ជាង ២៦០០​០​នាក់។

មហោស្រព​ភាពយន្ត​អាស៊ី​អន្តរជាតិ លើក​ទី១៧ នៅ​ប្រទេស​បារាំង
មហោស្រព​ភាពយន្ត​អាស៊ី​អន្តរជាតិ លើក​ទី១៧ នៅ​ប្រទេស​បារាំង
ផ្សាយពាណិជ្ជកម្ម

 

02:01

សេចក្តីរាយការណ៍​របស់​ អៀង សុខម៉ិញ ពី Vesoul

ចាប់​កំណើត​នៅ​ឆ្នាំ​១៩៩៥ មហោស្រពភាព​យន្ត​អាស៊ី​អន្តរជាតិ FICA លើក​ទី​១៧​នេះ ប្រព្រឹត្ត​ទៅ ពី ថ្ងៃ​ទី ៨ ដល់​ ១៥​ កុម្ភៈ ២០១១ នៅ​ក្រុង​វឺហ្សូល ដោយ​មានបញ្ចាំងជូន​ទស្សនិកជន​ទស្សនា​នូវ​​​​ខ្សែ​ភាព​យន្ត​ចំនួន​៩០ ដែល​សុទ្ធ​សឹង​ជា​​ភាពយន្ត​កម្រៗ និង​ភាពយន្ត​ថ្មីប្លែកៗ។ ខ្សែ​ភាពយន្ត​កម្រប្លែក ដែល​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​កម្មវត្ថុ​ពិត​របស់​មហោស្រព​ភាពយន្ត​ក្នុង​បុព្វហេតុ​ស្រាវជ្រាវ​ និង​ការពារ​បេតិកភណ្ឌ​ក្នុង​វិស័យ​ភាពយន្ត។

ភាពយន្តដែលត្រូវយកមកចាក់បញ្ចាំងក្នុងឱកាសមហោស្រពលើកទី១៧នេះមាន៦ផ្នែក៖

- មុខមាត់នៃភាពយន្តអាស៊ីសម័យទំនើប 
o​ ភាពយន្ត​ខ្នាត​វែង
o  ភាពយន្ត​ឯកសារ
-ភាពយន្ត​ដែល​មាន​ប្រធានបទ ៖​ គ្រួសារ​អាស៊ី
-ភាពយន្ត​កូរ៉េ ចន្លោះ​ឆ្នាំ ១៩៤៥ ដល់​២០០០
-ភាពយន្ត​នៃ​បណ្តា​ប្រទេស​និយាយ​ភាសាបារាំង​នៅ​អាស៊ី
-ភាពយន្តគំនូរជីវចលជប៉ុន
-ភាពយន្ត​សម្រាប់​ទស្សនិកជន​វ័យក្មេង

ក្នុង​ចំណោម​ខ្សែ​ភាពយន្ត​ទាំង​ ៩០​នោះ មាន​២៣ ជាភាពយន្តខ្នាត​វែង ជា​ភាពយន្ត​ឯកសារ​​សមិទ្ធិករ​​ជនជាតិ​ខ្មែរ និង​បារាំង​ ស្តី​ពី​ប្រទេស​កម្ពុជា ពីជនជាតិ​ខ្មែរ ។ល។ និង ។ល។
នៅ​ក្នុងឱកាសមហោស្រព​នេះ លោក ឬទ្ធី ប៉ាន់ សមិទ្ធិករ​ភាពយន្ត​ខ្មែរ បាន​ទទួល​ពាន​រង្វាន់ ស៊ីក្លូ​មាស​កិត្តិយស សម្រាប់​ស្នាដៃ​ផលិត​ភាពយន្ត​​របស់​លោក​ទាំង​អស់ ជាមួយ​នឹង​សមិទ្ធិករ​កូរ៉េ លោក លី ម្យ៉ុងសេ។

នៅ​​ថ្ងៃ​សៅរ៍ទី​១២​កុម្ភៈ​​នេះ ជា​ថ្ងៃកិត្តិយស​របស់​កម្ពុជា។ កម្មវិធីពិសេស “ទិវា​ភាពយន្ត​ខ្មែរ និង​កូរ៉េ​ខាង​ត្បូង" កម្មវិធី​តុមូល ជួបជុំ​ពិភាក្សា​ជាមួយ​អ្នក​ឯកទេស​​ភាពយន្ត អ្នក​សម្តែងខ្មែរ ​សមិទ្ធិករ និង​កម្មវិធី​វប្បធម៌​ ត្រូវ​បាន​រៀប​ចំឡើង​ ដើម្បី​ឧទ្ទិស​ដល់​ភាពយន្ត​ខ្មែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ