អានតួអត្ថបទ
ឥណ្តូណេស៊ី

ប្រអប់​ខ្មៅ​ទី​ពីរ​នៃ​យន្តហោះ​ AirAsia​របស់​ឥណ្ឌូណេ​ស៊ី​ត្រូ​វ​បាន​ស្រង់​យក​​ចេញ​ពី​សមុទ្រ​នៅ​ថ្ងៃ​អង្គារ​នេះ​

 បន្ទាប់ពី​រក​ឃើញ​ប្រអប់​ខ្មៅ​ទី​មួយ​នៃ​យន្តហោះ AirAsia របស់​ឥណ្ឌូនេស៊ី​កាលពី​ម្សិលមិញ​មក ប្រអប់​ខ្មៅ​ទីពីរ​នៃ​យន្តហោះ ត្រូវ​បាន​គេ​ស្រង់​ចេញ​ពី​ទឹក​សមុទ្រ​ហើយ​ដែរ​នៅ​ថ្ងៃ​អង្គារ​ទី​១៣​មករា​នេះ។ ប្រតិបត្តិការ​ស្រង់​បាន​ប្រអប់​ខ្មៅ​ទាំង​ពីរ​នៃ​យន្តហោះ​ដែល​ត្រូវ​រងគ្រោះ​ធ្លាក់​ក្នុង​សមុទ្រ​កាលពី​ថ្ងៃ​ទី​២៨​ធ្នូ​មុន​នេះ គឺ​ជា​ជោគជ័យ​ដ៏​ធំ​មួយ ពីព្រោះ ប្រអប់ខ្មៅ​ទាំង​ពីរ​នេះ គឺ​ជា​គន្លិះ​ដ៏​សំខាន់​សំរាប់​ក្រុម​អ្នកជំនាញ ដើម្បី​អាច​យល់ដឹង​ពិតប្រាកដ​ពី​កាលៈទេសៈ​នៃ​សោកនាដកម្ម​ដែល​បាន​កើត​ឡើង​ដោយ​សារបញ្ហា អាកាសធាតុ​អាក្រក់​ខ្លាំង​ក្រៃ។ 

ប្រអប់ខ្មៅទីមួួយ​នៃយន្តហោះ​ AirAsiaត្រូវបានគេស្រង់ចេញពីសមុទ្រនៅថ្ងៃចន្ទ១២មករា២០១៥​
ប្រអប់ខ្មៅទីមួួយ​នៃយន្តហោះ​ AirAsiaត្រូវបានគេស្រង់ចេញពីសមុទ្រនៅថ្ងៃចន្ទ១២មករា២០១៥​ REUTERS/Beawiharta
ផ្សាយពាណិជ្ជកម្ម

 

ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ ​Airbus នៅ​ក្រុង​ហ្សាកាតា​ប្រទេស​ឥណ្ឌូណេស៊ីនឹង​ជួយសហការណ៏ជាមួយ​​ក្រុម​អ្នក​អង្កេតដើម្បី​ស្រាវជ្រាវ​វិភាគ​ប្រអប់ខ្មៅ​ទាំង​ពីរ​​នៃ​យន្តហោះ AirAsia ។

ពីរ​សប្តាហ៍​ក្រោយ​ពី​សោកនាដកម្មនេះ ប្រអប់​ខ្មៅ​ទី​មួយ ត្រូវ​បាន​គេ​​រក​ឃើញ​នៅ​ក្រោម​បំណែក​​​ស្លាប​​យន្ត​ហោះកាលពីម្សិលមិញ។ នៅ​​ថ្ងៃ​អង្គារនេះ ក្រុម​អ្នក​រុករក ទើប​បាន​រក​ឃើញប្រអប់ខ្មៅទីពីរនិងបាន​ស្រង់​​ចេញ​ពី​បាត​សមុទ្រ​ យក​​​មក​ដាក់​នៅ​លើ​​នាវា​ចម្បាំង​​ឥណ្ឌូនេស៊ី​ហើយ។

យោង​តាម​អ្នក​ជំនាញ ​ប្រអប់​ខ្មៅ​ទាំង​ពីរនេះ គឺជាជាគន្លិះ​ដ៏​សំខាន់បំផុត​ដែលនឹង​​​ អនុញ្ញាត​ឲ្យ​ដល់​ក្រុមអ្នកជំនាញ អាចធ្វើការ​​​វិភាគដើម្បីស្វែងយល់​ ​​ពី​កាលៈទេសៈ​ពិតប្រាកដ​នៃ​គ្រោះ​​ថ្នាក់​ធ្លាក់យន្តហោះ។ ប្រអប់ខ្មៅទីមួយ ថតទុក​នូវការ​និយាយ​ទាក់​ទងគ្នា រវាង​ក្រុម​អ្នកបើកយន្តហោះនិង​អ្នកត្រួតពិនិត្យចរាចរអាកាស។ ចំណែក​ប្រអប់​ខ្មៅ​ទី​ពីរវិញ ថត​ទុក​​ទិន្ន័យ​ដ៏​សំខាន់​បំផុត របស់យន្តហោះ​ដូច​ជា​ល្បឿននៃការហោះហើរ​របស់​យន្តហោះ​ឬ​ក៏​កំពស់​​នៃ​ការហោះ របស់យន្តហោះជាដើម។លនិងល។​

យន្តហោះ AirAsia បាន​បាត់​ស្រមោល​ពី​អេក្រង់រ៉ាដា​ បន្ទាប់ពី Pilote បើក​យន្តហោះ A 320 របស់​ក្រុមហ៊ុនAirAsia  បាន​​និយាយ​ទាក់ទងគ្នាបានបន្តិច​ជា​មួយ​អ្នក​ត្រួតពិនិត្យ​ចរាចរ​អាកាស ដើម្បីស្នើ​សុំ​បើក​យន្តហោះ​ក្នុង​កំពស់​ខ្ពស់​ថែម​ទៀត ប៉ុន្តែ​អ្នក​ត្រួតពិនិត្យ​ចរាចរ​អាកាស ​មិន​អនុញ្ញាត​​​ដោយសារ​ចរាចរ​នៅ​ផ្នែក​ខាង​លើ​នោះ​ មានសកម្មភាព​ណែន​ណាន់​ពេក។

សូមបញ្ជាក់ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ស្លាប់ មាន​ ​ជន​ជាតិ​ឥណ្ឌូណេស៊ី១៥៥នាក់ Piloteបើក​យន្តហោះ​មា្នក់ជា​ជនជាតិ​បារាំង​លោក​Rémi Plesel,  ​ជនជាតិ អង់គ្លេសម្នាក់ ជនកូរ៉េខាងត្បូង​៣នាក់-​ជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់​​និង​ជនជាតិសិង្ហបុរីម្នាក់។​ មកទល់ពេលនេះគេទើប​នឹង​ស្រង់​បាន​​សាកសព​តែ​៤៨​នាក់​ប៉ុណ្ណោះ។ ពីអំណេះតទៅ ការងារមុនគេរបស់ អាជ្ញាធរ​ឥណ្ឌូណេស៊ី គឺ​​​​​តាម​ស្វែង​រក​សាកសព​​ជន​រងគ្រោះ​នៅ​សេស​សល់​ជា​បន្ត​ទៀត ដែល​កំពុង​កប់នៅពី​ក្រោម​តួ​យន្ត​ហោះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ