អានតួអត្ថបទ
ឥណ្ឌូនេស៊ី

ក្រុម​អ្នក​មុជ​ទឹក​ឥណ្ឌូណេស៊ី​ កំពុង​​រុក​រក​សាកសព​ថ្មីៗ​ទៀត​នៅ​ក្នុង​គ្រោះថ្នាក់​ធ្លាក់យន្តហោះAir Asia

 ក្រុម​អ្នកមុជ​ទឹក​ឥណ្ឌូណេស៊ី បាន​ចាប់​ផ្តើម​ធ្វើ​ការងារ​ពិនិត្យពិច្ច័យ​យ៉ាង​មធ្យ័ត​បំផុត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ទីកន្លែង​ដែល​មាន​តួ​យន្តហោះ​ AirAsia  ក្នុង​ក្តីរំពឹង​រក​ឃើញ​សាកសព​ជន​រង​គ្រោះ​​ថ្មីៗ​ទៀត ដែល​មក​ទល់​ពេល​នេះ គេ​ទើប​ស្រង់​បាន​៥០​នាក់​ប៉ុណ្ណោះ​។​សូមរំលឹកថា យន្តហោះ​ AirAsia ដែល​ដឹក​អ្នកដំណើរ​១៦២​នាក់ បាន​ទទួល​រងគ្រោះ​ធ្លាក់​ចូល​សមុទ្រ​កាលពី​ថ្ងៃ​២៨​ធ្នូ​កន្លង​ទៅ​និង​បណ្តាល​ឲ្យ​អ្នក​ជិះលើ​យន្តហោះ​ស្លាប់​ទាំង​អស់​គ្នា។ 

រូបភាពនៃតួយន្តហោះAirAsia​ ជើងហោះហើរ QZ8501មួយផ្នែក
រូបភាពនៃតួយន្តហោះAirAsia​ ជើងហោះហើរ QZ8501មួយផ្នែក REUTERS/Handout
ផ្សាយពាណិជ្ជកម្ម

 

បន្ទាប់ពី​ប្រតិបត្តិការ​តាម​ស្វែង​រក​សាកសព​អ្នក​ជិះ​យន្តហោះ AirAsia អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​​ប្រឈម​​​នឹង​អាកាសធាតុ​មិន​អំណោយផល​ នៅទីបំផុត នាវា​ធំ​នៃ​កងទ័ពជើងទឹក​សិង្ហបូរី បាន​កំណត់​រកឃើញ​ទីកន្លែងដែលមាន​តួ​យន្តហោះ AirAsia នៅ​ថ្ងៃ​ពុធ​ម្សិលមិញ។

ក្រុម​អ្នក​មុជ​ទឹក​សមុទ្រ​មុន​គេ​​១៥​រូប បាន​មុជ​ចុះ​ទៅ​បាត​សមុទ្រ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​​ពិនិត្យ​រុករក​​​កន្លែង​តួ​យន្តហោះ។ ជាបឋម ក្រុម​នេះ នឹង​ធ្វើការ​វាយតម្លៃ​ចំនួន​សាកសព​ជន​រងគ្រោះ​​ដែល​កំពុង​តែ​នៅ​ជាប់​ក្នុង​តួ​យន្តហោះ AirAsia​-នេះ​ជា​ការ​ថ្លែង​បញ្ជាក់​របស់ អ្នក​ទទួល​ខុសត្រូវ​ឥណ្ឌូណេស៊ី​​មា្នក់​នៃ​ទី​ភ្នាក់ងារ​ស្រាវជ្រាវ​និង​សង្គ្រោះ​​ក្នុង​សោកនាដកម្ម​ធ្លាក់​យន្តហោះ​ AirAsia ។

ក្រុម​អ្នក​មុជទឹក​សមុទ្រ​ថ្មី​មួយ​ក្រុម​ទៀត​ដែល​មាន​គ្នា​ជាង​១០០​នាក់​នឹង​មក​ចូល​រួម​ការងារ​ជាមួយ​ក្រុម​ទីមួយ​ដើម្បី​ប្រមែប្រមូល​ស្រង់​សាកសព​ចេញ​ពី​ទឹក​សមុទ្រ ដោយ​រំពឹងទុក​ថា​ ពួក​គេ​អាច​នឹង​ស្រង់​យក​បាន​សាកសព​យ៉ាងច្រើន បើ​អាច​ធ្វើ​ទៅ​រួច។ មកដល់ពេលនេះ គេ​ទើប​នឹង​ស្រង់បាន​សាកសព​ជន​រងគ្រោះ​ចំនួនតែ​៥០​នាក់ប៉ុណ្ណោះ។

អ្នក​ទទួល​ខុសត្រូវ​នៃ​ទី​ភ្នាក់ងារ​ស្រាវជ្រាវ​និង​ជំនួយ​សង្គ្រោះ​ខាង​​ចាត់ចែង​ការងារ​នៅ​ក្នុង​សោកនាដកម្ម​ បានបញ្ជាក់ទៀតថា «  ​ប្រសិនបើ ក្រុមអ្នកមុជទឹកសមុទ្រ យល់ថា​ពួក​គេ​មាន​ការពិបាកខ្លាំង​ក្នុងការប្រមែប្រមូលសាកសពចេញពីទឹកសមុទ្រ ក្រុម​ជំនួយ​សង្គ្រោះ អាច​នឹង​ធ្វើការ​ប៉ុនប៉ង​ស្រង់យក​តួយន្តហោះទាំងមូល​តែម្តងដែល​មាន​ប្រវែង​២៦​ម៉ែត្រ​ចេញ​ពីទឹកសមុទ្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ