អានតួអត្ថបទ
សេរីលង្កា

ន័រវែស​រំលើក​រឿង​សម្លាប់​រង្គាល​​ពួក​ឧទ្ទាម​តាមូល​នៅ​សេរីលង្កា

មេដឹក​នាំ​របស់​ចលនា​ឧទ្ទាម​ខ្លារំដោះ​អេឡាំតាមូល ត្រូវ​បាន​ទាហាន​រដ្ឋាភិបាល​ប្រហារ​ជីវិត នៅ​ខែ​ឧសភា ឆ្នាំ ២០០៩ កន្លង​ទៅ ក្នុង​ពេល​ដែល​ប្រទេស​ន័រវែស អតីត​ប្រទេស​អន្តរការី​ទទួល​បន្ទុក​ដោះ​ស្រាយ​ជម្លោះ​​នៅ​សេរីលង្កា បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ពួក​ឧទ្ទាម​ទម្លាក់​អាវុធ​ចុះ​ចូលដោយ​សម្រួល។ នេះ​បើ​យោង​តាម​ការ​​អះអាង​របស់​អ្នក​​នយោបាយ​ជាន់​ខ្ពស់​ន័រវែស​ទៅ​កាន់​ សារព័ត៌មាន​សេរីលង្កា។

មេ​ដឹកនាំ​ជាន់​ខ្ពស់​ម្នាក់​របស់​ពួក​តាមូល ឈ្មោះ  S. Puleedevan ដែល​ទាហាន​រដ្ឋាភិបាល​សេរីលង្កា​សម្លាប់​នៅ​ខែ​ឧសភា ២០០៩
មេ​ដឹកនាំ​ជាន់​ខ្ពស់​ម្នាក់​របស់​ពួក​តាមូល ឈ្មោះ S. Puleedevan ដែល​ទាហាន​រដ្ឋាភិបាល​សេរីលង្កា​សម្លាប់​នៅ​ខែ​ឧសភា ២០០៩ AFP/Sena Vidanagama
ផ្សាយពាណិជ្ជកម្ម

01:45

សេចក្តីរាយការណ៍​របស់ អៀង សុខម៉ិញ

អៀង សុខម៉ិញ

“មេឧទ្ទាម​តាមូល ត្រូវ​បាន​កងទ័ព​រដ្ឋាភិបាល​សម្លាប់​ បន្ទាប់​ពី​បាន​សុំ​ចុះ​ចូល”! ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​ ចាប់​សើ​រើ​មើល​ឡើង​វិញ និង​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​​អភិវឌ្ឍន៍​អន្តរជាតិ ចាប់​អារម្មណ៍​​បន្ថែម​នៅ​ថ្ងៃ​អាទិត្យ​ទី ២៧ មិថុនា ឆ្នាំ​២០១០ ម្សិលមិញ។

 
រដ្ឋមន្រ្តី​ន័រវែស បាន​អះអាង​ទៅ​កាន់​អ្នក​យក​ព័ត៌មានសេរីលង្កា​ ដែល​កំពុង​ស្ថិត​ក្នុង​ក្រុង​អូស្លូ ប្រទេស​ន័រវែស​ថា កាលពី​ខែ​ឧសភា ឆ្នាំ ២០០៩ ន័រវែស បាន​ខិត​ខំ​ធ្វើ​គ្រប់បែប​យ៉ាង​ដើម្បី​បញ្ចុះ​បញ្ចូល​ពួក​ឧទ្ទាម​តាមូល​ឲ្យ​ចុះ​ចាញ់ ដោយ​សម្រួល។ ប៉ុន្តែ​ពីរ​បី​ម៉ោង​ក្រោយ​មក ស្រាប់​តែ​គេ​ឲ្យដំណឹង​មក​លោក​ថា ​មេដឹក​នាំ​ដដែល​ទាំងនោះ​ត្រូវ​បានកងទ័ព​សេរីលង្កា​ប្រហារ​ជីវិត។

ក្នុង​ន័យ​នេះ ប្រទេស​ន័រវែស​ចង់​រំលឹក​បញ្ជាក់​​​ ពី​ចេតនា​​របស់​ន័រវែស បាន​រៀប​ចំ​ឲ្យ​មេដឹកនាំ​ពួក​ឧទ្ទាម​តាមូល​ទាំង​អស់​ព្រម​​​ចុះ​ចាញ់​ដោយ​សន្តិវិធី ប៉ុន្តែ​​មេបញ្ជាការ​កងទ័ព​រដ្ឋាភិបាល​សេរីលង្កា​បាន​ច្រាន​ចោល​​សំណើ​ប្រទេស​ន័រវែសទៅ​វិញ។ ដោយ​ជ្រើសរើសការ​ប្រើ​កម្លាំង យោធា​សេរីលង្កា​បាន​ប្រកាស​ពី​ជ័យ​ជំនះ​របស់​ខ្លួន​លើ​ពួក​ឧទ្ទាម​ និង​បាន​ប្រកាស​បិទ​បញ្ចប់​រាល់​ការ​ប៉ុន​ប៉ង​ទាម​ទារ​ចង់​ផ្តាច់​ទឹក​ដី​ពី​សំណាក់​ពួក​តាមូល។

ប្រសាសន៍​របស់​លោក​រដ្ឋមន្រ្តី​​នៅ​ថ្ងៃ​ម្សិលមិញ​នេះ បាន​ធ្វើ​ឲ្យ​គេ​គិត​ថា​ ជោគជ័យ​របស់​កង​ទ័ព​រដ្ឋាភិបាល​សេរីលង្កា បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​។ ហើយ​ដើម្បី​ទទួល​បាន​ពន្លឺ​យុត្តិធម៌ ទើប​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ គីមូន បាន​ប្រកាស​តែង​តាំង​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន អ្នក​អង្កេតការណ៍​បីរូប​ឲ្យ​ធ្វើការ​នៅ​សេរីលង្កា ប៉ុន្តែ​បេសកជន​ទាំង​បី​រូប​នេះ មិន​ត្រូវ​បាន​រដ្ឋាភិបាល​សេរីលង្កា​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ទឹក​ដី​សេរីលង្កា​ទេ នាពេលនេះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ