អានតួអត្ថបទ
ចិន-រុស្ស៊ី

ចិន​លុក​ចូល​ ក្នុង​តំបន់​ដែល​រមែង​ ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​រុស្ស៊ី​​

តំបន់ដែលចិនលុកចូលយ៉ាងសកម្ម គឺ បេឡារុស្ស និង អ៊ុយក្រែន ដើម្បី ដណ្តើ​ម​យក​ឥទ្ធិពល​ពី​រុស្ស៊ី ​តាមផ្លូវបញ្ចូលវិនិយោគ និង ផ្តល់ប្រាក់ឲ្យប្រទេសទាំងពីរខ្ចី “- នេះជាសេចក្តី​សន្និដ្ឋាន​ទាញ​យក​ដោយ ទស្សនាវដ្តីប្រចាំខែឈ្មោះ “VLAST” ប្រែមកថា ”អំណាច” លេខថ្ងៃនេះ ដែលចេញ​ផ្សាយ​ដោយ”បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី” ទាំង រំលឹកអំពី ដំណើរ​ទស្សនកិច្ច​ប៉ុន្មាន​ថ្ងៃមុន របស់​ប្រធាន​រដ្ឋសភាចិន នៅប្រទេសបេឡារុស្ស និង ដោយ លើកយក​ម​​ក​ចុះ​ផ្សាយ​សំដី ពួកអ្នក​ការទូត​ចិនដែលថា ៖ មុខព្រួញនេះ ជាភាគមួយនៃ ”យុទ្ធសាស្ត្រយូរអង្វែង” របស់ចិន។

ជំនួបរវាង​លោក​ប្រធានាធិបតីចិន  Hu Jintao (ស្តាំ)និង​លោកប្រធានាធិបតី អ៊ុយក្រែន Viktor Yanoukovitch
ជំនួបរវាង​លោក​ប្រធានាធិបតីចិន Hu Jintao (ស្តាំ)និង​លោកប្រធានាធិបតី អ៊ុយក្រែន Viktor Yanoukovitch ©Reuters
ផ្សាយពាណិជ្ជកម្ម

 

តាមទស្សនាវដ្តីរុស្ស៊ី “VLAST” នាកិច្ចចរចា ជាមួយលោកប្រធានាធិបតីបេឡារុស្ស Loukachenko លោកប្រធានរដ្ឋសភាចិន Wu Bangguo បានប្រកាសថា ទីក្រុងប៉េកាំងរំលែក ឥណទាន ទំហំ១.០០០លានដុល្លារអាមេរិក ឲ្យទៅបេឡារុស្សខ្ចី ក្នុងល័ក្ខខ័ណ្ឌធូរស្រាល ព្រមទាំង ប្រាក់ជំនួយ ៧០លានYuan ឫស្មើនឹង១១លាន$ សម្រាប់ពួកអ្នកប្រាជ្ញបេឡារុស្ស បំពេញការងារជាក់លាក់។
 
ចំពោះរឿងនេះ ប្រមុខរដ្ឋបេឡារុស្ស ថ្លែងដោយមោទនៈថា ៖ នៅនាទីណាក៏ដោយ ទីក្រុង​ប៉េកាំង​ជាមិត្ត តែងត្រៀមយក “ស្មាខ្លួន” ធ្វើជាបង្អែកគាំទ្រទីក្រុងMinsk។ គាត់សង្កត់ធ្ងន់ ថា “ ឥណទានដ៏ធូរថ្លៃ ទាំងពាន់ៗលានដុល្លារ និងវិនិយោគត្រង់ផ្ទាល់ ពីខាងចិន សព្វថ្ងៃ ជួយ ប្រកប​ដោយផ្លែផ្កា ដល់ការធ្វើទំនើបកម្មសេដ្ឋកិច្ចបេឡារុស្ស ដល់ការលើកយកមកអនុវត្ត នូវ បច្ចេកវិជ្ជាឈានមុខ។
 
ធនធានដែលរំលែកនេះ គឺ នឹងប្រើដើម្បីសង់ ស្ថានីយវារីអគ្គិសនី ដើម្បី កែឲ្យទំនើបឡើង រោង​ចក្រផលិតក្រដាស ព្រមទាំងដើម្បី បង្កើតប្រព័ន្ធផ្កាយរណបទូរគមនាគមន៍នៅបេឡារុស្ស។
 
ទន្ទឹមនឹងបេឡារុស្ស ប្រទេសអ៊ុយក្រែនក៏ស្ថិតនៅក្នុង មណ្ឌលនៃផលប្រយោជន៍ប្រទេសចិន ដែរ។ កាលពីខែមិថុនា លោកប្រធានាធិបតីចិន Hu Jintao ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋ នៅអ៊ុយក្រែន បានចុះជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Viktor Yanoukovitch គឺ ៖ សេចក្តីថ្លែងការណ៍រួម ដែលប្រកាសអ៊ុយក្រែនថាជា “ ដៃគូយុទ្ធសាស្ត្រ “ របស់ សាធារណរដ្ឋ​ប្រជាមានិតចិន។ តាមការកត់សម្គាល់នៃទស្សនាវដ្តីរុស្ស៊ី “VLAST” ក្នុងចំណោមប្រទេស​នៃ​អតីត​សហភាពសូវៀត មានតែ រុស្ស៊ី និង កាហ្សាក់ស្ថានប៉ុណ្ណោះ ដែលជាដៃ​គូយុទ្ធសាស្ត្រ​របស់​ អ៊ុយក្រែន។
 
ស្របនិងកិច្ចសន្យាចុះកាលណោះ ចិនបញ្ចូលវិនិយោគ២.០០០លាន$ ទៅក្នុងការសង់ ខ្សែ ផ្លូវដែកសម្រាប់រថភ្លើងល្បឿនលឿន និង សំណង់នានានៃវិស័យថាមពលនៅអ៊ុយក្រែន។​ ទីក្រុង Kiev ពីចំណែកខ្លួន ជួយពង្រឹងអានុភាពយោធារបស់ចិន។
 
មន្ត្រីមិនបញ្ចេញឈ្មោះ នៃក្រសួងការបរទេសចិន បានថ្លែងមកទស្សនាវដ្តីរុស្ស៊ី“VLAST” ថា ៖ ការដែលប៉េកាំងបន្តលុកចូល ក្នុងប្រទេសដែលរមែងត្រូវចាត់ទុក ជាតំបន់ក្រោមឥទ្ធិពលរុស្ស៊ី គឺជាភាគមួយនៃ “យុទ្ធសាស្ត្រយូរអង្វែង” របស់ចិន។ ប្រទេសបែបយ៉ាង បេឡារុស្ស អ៊ុយក្រែន ម៉ុលដាវី តែងត្រូវការនូវវិនិយោគកាន់តែច្រើនឡើងៗ ពីខាងចិន សម្រាប់ការអភិវឌ្ឍន៍ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ