អានតួអត្ថបទ
ថៃ-រាជានិយម-យោធា

ប្រមុខ​យោធាថៃ​គាំទ្រ​ច្បាប់​ការពារ​របប​រាជា​និយម​

ប្រមុខ​កងកម្លាំង​យោធាថៃ​បាន​ចេញមុខ​ការពារ​យ៉ាងខ្លាំងក្លា​នៅ​ថ្ងៃអង្គារ​នេះ​ច្បាប់​ដែល​ការពារ​របបរាជានិយម។​ លោក​ប្រមុខ​យោធាថៃ​បាន​អញ្ជើញ​អ្នកដែល​ចង់​ធ្វើកំណែ​ទម្រង់​ច្បាប់នេះ​ឲ្យ​ចាកចេញ​ពី​ប្រទេស​ថៃ​ ​ ទាំងនេះ​ក្នុង​ខណៈពេល​ដែល​ការតស៊ូ​មតិ​បានចាប់​ក្លាយ​ជា​សង្គ្រាម​ប៉ាកកា​ដ៏​សែន​ពុះ​កញ្ជ្រោល​នៅក្នុង​ប្រទេស។

ប្រមុខ​​កង​កម្លាំង​​យោធាថៃ​លោកឧត្តមសេនីយ៍ ​Prayut​ Chan-O-Cha ​
ប្រមុខ​​កង​កម្លាំង​​យោធាថៃ​លោកឧត្តមសេនីយ៍ ​Prayut​ Chan-O-Cha ​ © RFI
ផ្សាយពាណិជ្ជកម្ម

ព្រះរាជវង្ស​គ្មាន​តួនាទី​នយោបាយ​អ្វី​ជាផ្លូវការ​នៅក្នុង​​ប្រទេសថៃ​ឡើយ។​ ក៏ប៉ុន្តែ​អត្ថបទ​ច្បាប់​ដែល​ការពារ​របប​រាជានិយម​ថៃ​គឺជា​ច្បាប់​ដែលមាន​លក្ខណៈ​តឹងតែង​ជាងគេ​ក្នុងលោក​ ​ ហើយ​នៅ​ពេលថ្មីៗ​នេះទៀត​តុលាការថៃ​បាន​សម្រេច​កាត់ទោស​ដាក់​គុក​យ៉ាង​ធ្ងន់​ផងទៀត​ទៅលើ​ជន​ដែល​មាន​ពាក្យ​សម្តី​ឬ​ទង្វើ​ដែល​គេ​យល់ថា​ជា​ការ​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ។

 
លោក​ឧត្តមសេនីយ៍​ Prayut Chan-O-Cha ​បាន​វិនិច្ឆ័យ​ថា​ ​ “​ការតស៊ូ​មតិ​ជាសាធារណៈ​ពាក់ព័ន្ធ​នឹងច្បាប់​ការពារ​រាជានិយម​គឺ​ជា​ការមួយ​ពុំសមរម្យ​ ​ ហើយ​រូបលោក​ផ្ទាល់​នឹង​ជួយ​ជ្រោមជ្រែង​ការពារ​សន្តិសុខ​ជាតិ​ដោយ​ធ្វើការ​ការពារ​របបរាជានិយម”។

គួរបញ្ជាក់ថា​ ​ អ្នកដែល​ប្រមាថ​ប្រឆាំង​នឹង​មាត្រា១១២​ពាក់ព័ន្ធនឹង​ការ​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ​នឹងត្រូវ​ជាប់គុក​រហូត​ដល់ទៅ​១៥ឆ្នាំ​។​ លោក​ប្រមុខ​យោធាថៃ​បាន​ថ្លែង​អញ្ជើញ​ឲ្យ​អ្នក​ប្រឆាំង​ទាំងនោះ​ឲ្យ​ចាកចេញ​ពី​ប្រទេសថៃ។

ព្រះមហាក្សត្រថៃ​ព្រះចៅ​ Bhumibol ​ដែល​មាន​ព្រះជន្មាយុ​៨៤​ព្រះវស្សា​បាន​ត្រូវ​ប្រជាជន​គោរព​ដូច​ព្រះអាទិទេព​ ​ ហើយ​គេក៏​ពុំបាន​រំលឹក​ពី​បញ្ហា​តបស្នងរាជ្យ​ជាសាធារណៈ​ឡើយ។​ ក៏ប៉ុន្តែ​ការតស៊ូ​មតិ​ពាក់ព័ន្ធ​នឹង​អត្ថបទ​ច្បាប់​ដែល​ការពារ​របប​រាជានិយម​ថៃ​បាន​ក្លាយជា​សង្គ្រាម​ប៉ាកកា​ដ៏​សែន​ពុះ​កញ្ជ្រោល​នៅក្នុង​ប្រទេស​តាម​រយៈ​អ៊ិនធ័រណេត​និង​តាម​រយៈ​កាសែត​មួយចំនួន។

រីឯ​សហរដ្ឋ​អាមេរិក​ ​ សហភាព​អឺរ៉ុប​ ​ និង​អង្គការ​សហប្រជាជាតិ​វិញ​បាន​ថ្កោលទោស​ទៅលើ​ច្បាប់​ថៃ​ដ៏តឹងរ៉ឹង​នេះថា​ ​ ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។

គូរកត់សម្គាល់ថា​ ​ សកម្មជន​ “អាវក្រហម”​ ម្នាក់​ដែល​គាំទ្រ​លោកអតីត​នាយករដ្ឋមន្ត្រី​ថៃ​ថាក់​ស៊ីន​ ​ បាន​ត្រូវ​តុលាការ​កាត់ទោស​កាលពី​សប្តាហ៍​មុន​ឲ្យ​ជាប់​គុក​១៥ឆ្នាំ​ពីបទ​បាន​ប្រមាថ​ព្រះរាជវង្ស​នាឱកាស​បាតុកម្ម​គាំទ្រ​លោក​ថាក់ស៊ីន​នៅឆ្នាំ​២០០៨។

ចំណែកឯ​លោកប្រមុខ​យោធាថៃ​ដែល​មាន​តួនាទី​ជាផ្លូវការ​ជាអ្នក​ការពារ​របបរាជានិយម​បាន​ទទួល​ការគាំទ្រ​នៅ​ថ្ងៃអង្គារនេះ​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី​ Chalerm Yubamrung៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ