អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើងនៅថ្ងៃសុក្រ១៨មីនានេះ​បាន​បាញ់​មីស៊ីល​អន្តរទ្វីប​ពីរគ្រាប់​ដែល​បាញ់​បាន​ចម្ងាយ​មធ្យម​

កូរ៉េ​ខាង​ជើង ​បាន​បាញ់​មីស៊ីល​អន្តរទ្វីប​ចំនួន​ពីរ​គ្រាប់​ដែល​បាញ់​បាន​រយៈ​ចម្ងាយ​មធ្បម​​នៅ​ថ្ងៃ​សុក្រទី​១៨​មីនា​នេះ។ ការ​បាញ់​គ្រាប់​មីស៊ីល​កូរ៉េ​ខាង​ជើង​នេះត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបថ​​​មួយ​ដែល​ភាព​តានតឹង​ផ្នែក​យោធា​កាន់​តែកើន​មួយ​កម្រិត​ថែម​ទៀត​នៅក្នុង​ឧបទ្វីប​កូរ៉េ​ចាប់​តាំង​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ​​ជា​លើក​ទី​បួន​មក។ 

Des missiles Musudan lors d’un défilé militaire à Pyongyang. La Corée du Nord a transporté en début de semaine, deux de ces missiles vers la  côte est.
Des missiles Musudan lors d’un défilé militaire à Pyongyang. La Corée du Nord a transporté en début de semaine, deux de ces missiles vers la côte est. AFP PHOTO / FILES / Ed Jones
ផ្សាយពាណិជ្ជកម្ម

ការបាញ់​គ្រាប់មីស៊ីល​អន្តរទ្វីប​ចម្ងាយ​មធ្បម​នេះ ត្រូវបាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​​ប៉ុណ្ណោះ​បន្ទាប់​ពី​ការជូន​ដំណឹងរបស់​​លោកគឺមជុងអ៊ុន ​អំពី​ការ​ធ្វើ​តេស្ត​សាកល្បងក្នុងពេល​ឆាប់ៗ​នេះ លើ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ និង​ ការ​បាញ់​មីស៊ីល​អន្តរទ្វីប​មួយ​ចំនួនដែរ។

 
សូមបញ្ជាក់ថា ចាប់តាំងពី​កូរ៉េ​ខាងជើង ​បាន​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​​​កាលពី​ថ្ងៃ​ទី​៦​មករា​​មក ភាពតានតឹង​ផ្នែក​យោធា កាន់តែ​ធ្លាក់ចុះ​ដុនដាប​​ជាលំដាប់​ ​និង ​ក្រោយពី​​ការ​បាញ់​​កាំជ្រួច​​ចម្ងាយ​ឆ្ងាយ​មួយ​គ្រាប់ ​កាលពី​ថ្ងៃ​ទី​៧​កុម្ភៈ​មុន ​​ដែល​សហគមន៍​អន្តរជាតិ ចាត់​ទុក​​ថា​ជា​ការ​ធ្វើ​តេស្ត​ក្លែង​បន្លំ អំពី ការបាញ់មីស៊ីលអន្តរទ្វីប​របស់កូរ៉េខាងជើង។
 

ម្យ៉ាងទៀត ក្រុម​មន្ត្រី​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិកវិញ បាន​ធ្វើការ​ពន្យល់​ប្រាប់​ថា “គ្រាប់​មីស៊ីល​ទំាង​ពីរ​គ្រាប់​ដែល​កូរ៉េ​ខាង​ជើង​បាន​បាញ់​នៅ​ព្រឹក​មិញ​នេះ ប្រហែល​ជា​គ្រាប់​មីស៊ីល​បាញ់​បាន​​ចម្ងាយ​មធ្យម​ឈ្មោះ« Rodong »ដែលត្រូវ​បាន​បាញ់​បង្ហោះ​ចេញ​ពី​យាន្តយន្ត​ចល័ត។

 

« Rodong » គឺ​ជាមីស៊ីល​ធុន Scud ​ដែល​កូរ៉េ​ខាង​ជើង បាន​ខិតខំ​កែ​ឆ្នៃ​ឲ្យ​បាន​កាន់តែ​ប្រសើរថែម​ទៀត​និង​ដែល​អាច​បាញ់បាន​ចម្ងាយ​ជា​អតិបរិមាត្រឹមតែ ១៣០០ គីឡូម៉ែត្រប៉ុណ្ណោះ។ ចំណែក​​មន្ត្រី​យោធា​កូរ៉េ​ខាង​ត្បូង​វិញគូសបញ្ជាក់ថា គ្រាប់​មីស៊ីល​ទី​មួយត្រូវ​បាន​បាញ់​ចេញ​ពី​តំបន់ Suchon នៅ​ភាគ​និរតីនៃ​ប្រទេស​កូរ៉េ​ខាង​ជើង ​​វេលា​ម៉ោង​៥ ៥៥​នាទី​ម៉ោង​កូរ៉េ​ខាង​ជើង​។ ហើយក្រោយពីហោះបានចម្ងាយ​ប្រមាណ​ជា​៨០០​គម​រួច​មក គ្រាប់​មីស៊ីលទី១​​នេះ បាន​ធ្លាក់​ចុះ​ក្នុង​សមុទ្រ​ជប៉ុន​ដែល​គេ​ហៅ​ឈ្មោះ​មួយ​ទៀត​ថា​សមុទ្រ​ភាគ​ខាង​កើត។

 

ចំណែក​មីស៊ីល​ទីពីរវិញ ត្រូវ​បាន​គេ​បាញ់​  ​២០​នាទី ​ក្រោយ​ពី​ការ​បាញ់​មីស៊ីល​ទីមួយ​រួច។

គួររំលឹកថា ការបាញ់​គ្រាប់​មីស៊ីល​កូរ៉េ​ខាង​ជើង​ទាំង​នេះ បាន​កើត​ឡើង​នៅ​ខណៈពេលដែល​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាកអូបាម៉ា ទើប​បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​មួយ​ដែលអនុញ្ញាត​ឲ្យ​មាន​ការ​ដាក់ទណ្ឌកម្ម​ថ្មីៗ​លើ​កូរ៉េ​ខាង​ជើង។ គម្រោង​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​បាន​ធ្វើ​ឡើង​ចំពេល​ដែល​ក្រុង​ព្យុងយ៉ាង​បន្ត​យក​បញ្ហា​នុយក្លេអ៊ែរ​ទៅ​គំរាម​សហគមន៍អន្តរជាតិ​និង​ការ​ចាប់​ឃុំឃាំង​យុវនិស្សិត​អាមេរិក​ម្នាក់​នៅ​កូរ៉េ​ខាង​ជើង​កាលពី​ថ្ងៃ​ពុធ​មុននេះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ