អានតួអត្ថបទ
ហុងកុង

អាជ្ញាធរ​ហុងកុង​ហាម​សិស្សានុសិស្ស​មិន​ឲ្យ​ចែកចាយ​ខិតប័ណ្ណ​នយោបាយ​

 នៅ​ពេល​ដែល​រដ្ឋាភិបាល​ហុងកុង កំពុង​បង្កើន​ការ​គៀប​សង្កត់​ទៅ​លើ​ក្រុម​អ្នក​ទាមទារ​ឯករាជ្យ​ផ្តាច់​ខ្លួន​ចេញ​ពី​ប៉េកាំង​ សិស្ស​នៅ​វិទ្យាល័យ​និង​អនុវិទ្យាល័យ​ដែល​គាំទ្រ​ការ​ទាមទារឯករាជ្យ​នៅ​ហុងកុង ក៏​ត្រូវ​អាជ្ញាធរ​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​ចែក​ចាយ​ខិត្តប័ណ្ណ​នយោបាយ​នៅ​ពី​មុខ​អគារ​សាលារៀន​ដែរ។​ 

ក្រុម​សិស្សា​នុសិស្ស​នៅ​ហុងកុង​ខាង​អ្នកទាមទារឯករាជ្យ​
ក្រុម​សិស្សា​នុសិស្ស​នៅ​ហុងកុង​ខាង​អ្នកទាមទារឯករាជ្យ​ Reuters
ផ្សាយពាណិជ្ជកម្ម

 

ចាប់តាំង​ពី​បវេសនកាល​ចាប់​ផ្តើម​នៅ​សប្តាហ៍​មុន​មក​ សិស្ស​អនុ​វិទ្យាល័យ​និង​វិទ្យាល័យ​នៅ​ហុងកុង បាន​នាំ​គ្នា​ធ្វើការ​ចែកចាយ​ខិត្តប័ណ្ណ​នយោបាយ​នៅ​ពី​មុខ​សាលារៀន​នានាដើម្បី​គាំទ្រ​ការ​ទាមទារ​ឯករាជ្យ​នៅ​ហុងកុង។

ហុងកុង​ដែល​ជា​អតីត​ដែនដី​អាណានិគម​អង់គ្លេស​ហើយ​ក្លាយ​ជា​ទឹកដី​ចិន​វិញ​តាំងពី​ឆ្នាំ​១៩៩៧​មក​ បាន​ស្គាល់​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំ​២០១៤ ដោយ​សារ​តែ​មានចលនា​មហា​បាតុកម្ម​បិទ​ខ្ទប់​សង្កាត់​នានា​ទាំង​ស្រុង​នៅ​ហុងកុង​ដឹកនាំ​ដោយ​ចលនា​ទាមទារ​លិទ្ធិ​ប្រជាធិបតេយ្យ។

រីឯ អាជ្ញាធរ​ចិន​វិញ តែងតែ​ចាត់​ទុក​ចលនា​ទាមទារ​ឯករាជ្យ​នៅ​ហុងកុង​នោះ ថា​ជា​ចលនា​ខុស​ច្បាប់​ច្រើន​ជាង​ខាង​អាជ្ញាធរ​នៅ​ហុងកុង។

ដោយហេតុថា ថ្វីត្បិត​មាន​ការ​ហាម​ប្រាម​​ពី​សំណាក់​អាជ្ញាធរ​តំបន់ មិន​ឲ្យ​ខាង​ចលនា​ទាមទារ​ឯករាជ្យ​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នៅ​ហុងកុង​ក្តី  ក៏​នៅ​តែ​មាន​បេក្ខជន​៥​នាក់​ដែល​មក​ពី​ខាង​​អ្នក​ទាមទារ​ឯករាជ្យ ​បាន​ជាប់​ឆ្នោត​​ជា​សមាជិក​ក្រុម​ប្រឹក្សានីតិបញ្ញត្តិ​ហុងកុង​ជា​លើក​ដំបូង​បង្អស់​ដែរ។

ក្នុង​ពេល​នេះ ពួក​សិស្សានុសិស្ស​ទាំង​អស់​ បាន​ពន្យល់​ប្រាប់​អ្នក​សាព័តមាន​ថា បុគ្គលិក​ធ្វើការ​នៅអគារ​វិទ្យាល័យ បាន​រារាំង​ឃាត់​ពួក​គេ​មិន​ឲ្យ​ចែកចាយ​ខិត្តប័ណ្ណ​និង​ក៏​មិន​ឲ្យ​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​កាសែត​ផង​ដែរ-​នេះ​ជា​សេចក្តី​ជូន​ដំណឹង​មួយ​ធ្វើ​ឡើង​ដោយ​ក្រុម​សិស្ស​វិទ្យាល័យ​និង​អនុ​វិទ្យាល័យ​មក​ពី​អគារ​សិក្សា​ចំនួន​២១​កន្លែង។

មិនតែប៉ុណ្ណោះ បុគ្គលិក​បំរើ​ការងារ​នៅ​វិទ្យាល័យ បាន​គំរាម​ទៀត​ថា​"​​បើសិន​ជា មាន​សាលា​រៀន​​ផ្សេងៗ​ទៀត  ព្យាយាម​ចង់​ដាក់​គំនាប​លើ​អ្នកដឹកនាំ​សាលារៀន នោះ​ពូក​គេ​ក៏​មិន​ខ្លាច​នឹង​តបត​ដោយ​ប្រើ​ធម៌​ក្តៅ​វិញ​ដែរ។

ដោយឡែក យោងតាម​កាសែត The South China Morning Post ក្រុម​និស្សិត​ហុងកុង​ មាន​បំណង​ធ្វើការ​ឡោមព័ទ្ធ​អគារ​វិទ្យាល័យ​នានា​និង​ប្រាថ្នា​ទាមទារ​​ឲ្យ​ហុងកុង អាច​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ការ​ផ្តាច់​ខ្លួន​ចេញ​ពី​ប្រទេស​ចិន​នៅ​ឆ្នាំ​២០៤៧។

នៅ​ខណៈ​នេះ រដ្ឋាភិបាល​ហុងកុង បាន​សុំ​ឲ្យ​គ្រូ​បង្រៀន​ទាំង​អស់ កុំ​ឲ្យ​ធ្វើការ​​គាំទ្រ​លើក​តម្កើង​​​​គំនិត​ខាង​លើ​នេះ​នៅ​ក្នុង​ថ្នាក់​រៀន បើ​ពុំ​ដូច្នោះ​ទេ ពួក​គ្រូ​ទាំង​នោះ ច្បាស់​ជា​នឹង​ត្រូវ​អាជ្ញាធ​រ​ចាប់ថ្នាក់​ជា​​មិន​ខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ