អានតួអត្ថបទ
ប៉ាគីស្ថាន-ចិន

ប៉ាគីស្ថាន​ចាប់​បើក​ដំណើរការ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​​ជា​លើក​​ទី​​បួន​​

ប្រទេស​ប៉ាគីស្ថាន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ចាប់​បើក​ដំណើរការ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​លើក​ទី​បួន​របស់​ខ្លួន​ដែល​នឹង​អាច​ផ្គត់ផ្គង់​ថាមពល​អគ្គីសនី​រហូត​ដល់​៣៤០ មេហ្គាវ៉ាត​នៅ​ក្នុង​កិច្ច​សហការ​ជាមួយ​ប្រទេស​ចិន​ដើម្បី​កាត់បន្ថយ​ភាព​ខ្វះខាត​ថាមពល​អគ្គីសនី​ដ៏​រាំរ៉ៃ​នៅ​ក្នុង​ប្រទេស។ 

នាយក​រដ្ឋមន្ត្រី​​ប៉ាគីស្ថាន​​ លោក Nawaz Sharif​ (ស្តាំ)​​អម​​ដោយ​​​មេ​​បញ្ជាការ​​កងទ័ព​​ប៉ាគីស្ថាន​​​លោក​​ឧត្តម​សេនីយ​ ​Raheel Sharif ​​
នាយក​រដ្ឋមន្ត្រី​​ប៉ាគីស្ថាន​​ លោក Nawaz Sharif​ (ស្តាំ)​​អម​​ដោយ​​​មេ​​បញ្ជាការ​​កងទ័ព​​ប៉ាគីស្ថាន​​​លោក​​ឧត្តម​សេនីយ​ ​Raheel Sharif ​​ © PAKISTAN PRESS INFORMATION DEPARTMENT / AFP
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​នា​ឱកាស​ចាប់​បើក​ដំណើរការ​មជ្ឈមណ្ឌល​នុយក្លេអែរ​នេះ  នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Nawaz Sharif បាន​ថ្លែង​បញ្ជាក់​ថា«ថ្ងៃ​នេះ ប៉ាគីស្ថាន​បាន​ឆ្លង​កាត់​តំណាក់​កាល​ដ៏​សំខាន់​មួយ ដោយ​ប៉ាគីស្ថាន​ចាប់ពី​អំណេះ​តទៅ​នឹង​លែង​ខ្វះខាត​ថាមពល​អគ្គីសនី​បើ្រប្រាស់​ដូច​ពី​ពេល​មុន​ទៀត​ឡើយ​។

 
ម៉ាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ Chashma-III ដែល​មាន​ទីតាំង​ស្ថិត​នៅ​ប្រហែល​ជា​២៥០ គ.ម ភាគ​និរតី​នៃ​រដ្ឋធានី Islamabad ​ជា​មជ្ឈមណ្ឌល​ទី​បី​ដែល​ត្រូវ​បាន​កើត​ឡើង​ដោយ​ការ​សហការ​​​គ្នា​​រវាង​គណៈកម្មការ​ថាមពល​បរិមាណូ​ប៉ាគីស្ថាន (PAEC)​និង​សាជីវកម្ម​នុយក្លេអ៊ែរ​ជាតិ​ចិន (ក្រុមហ៊ុន CNNC) នេះ។

មាស៊ីន​ប្រតិកម្ម នុយក្លេអ៊ែរ Chashma ទី​៤​នឹង​ត្រូវ ដាក់​ឲ្យ​​ដំណើរការ​ចាប់​ពី​ខែ​មេសា​ឆ្នាំ​២០១៧​ទៅ ចំណែក​ឯ​មាស៊ីន​ប្រតិកម្ម​នុយក្លេអ៊ែរ​ពីរ​ផ្សេង​ទៀត​ភាគ​កណ្តាល​​ប្រទេស​ប៉ាគីស្ថាន​គេ​នៅ​ពុំ​ទាន់​ដឹង​ថា នឹង ដាក់ ឲ្យ ដំណើរការ​នៅ​ពេល ណានៅ​ឡើយ​ទេ​ ​​បូក​រួម​​ទាំង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​២​ផ្សែង​ទៀត​ដែល​ស្ថិត​នៅ​ក្បែរ​ក្រុង​ការ៉ាជី​ភាគ​ខាង​ត្បូង​ប្រទេស។

ប្រទេស​ប៉ាគីស្ថាន​ដែល​មាន​​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​លើក​ដំបូង​ដែល​ផ្គត់ផ្គង់​ដោយ​ប្រទេស​កាណាដា​នៅ​ឆ្នាំ​១៩៧២​ រំពឹង​ទុក​ថា​នឹង​អាច​ផលិត​ថាមពល​បរិមាណូ​បាន​ចំនួន ៨៨០០​មេហ្គាវ៉ាត់​នៅ​ឆ្នាំ​២០៣០។

សូមបញ្ជាក់ថា ចិន ​បាន​បង្កើន​ការ​ធ្វើ​វិនិយោគ​ជា​ទ្វេរ​ដង​នៅ​ប្រទេស​ប៉ាគីស្ថាន​ក្នុង​ក្របខណ្ឌ​នៃ​គម្រោង​មួយ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ៤៦ ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​តភ្ជាប់​ព្រំដែន​ភាគ​ខាង​លិច​របស់​ចិន​ទៅ​នឹង​កំពង់ផែ​ប៉ាគីស្ថាន​នៅ Gwadar ​លើ​សមុទ្រ​អារ៉ាប់ប៊ី។ មិនតែប៉ុណ្ណោះ ចិន ​បាន​សន្យា​ថា​នឹង​ខិតខំ​បង្កើត​​ហេដ្ឋារចនាសម្ព័ន្វ​ឲ្យ​បាន​​សម្បូរ​បែប​ទៀត​ផង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ