អានតួអត្ថបទ
រុស្ស៊ី-ចិន

លទ្ធផល​នៃ​ទស្សនកិច្ច​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ រយៈពេល​ពីរ​ថ្ងៃ​នៅ​រដ្ឋធានី​រុស្ស៊ី​

លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ថ្ងៃ​អង្គារ​ទី ៤ កក្កដា បាន​ទទួល​ជួប សមភាគី​ចិន​របស់​គាត់ លោក ស៊ី ជីនពីង នៅ​វិមាន​ក្រេមឡាំង ពិភាក្សា​អំពី​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​និង​បាន​និយាយ​ប៉ះលើ​ភាពតានតឹង​កាន់តែខ្លាំង​ឡើង​នៅ​ឧបទ្វីប​កូរ៉េ​បន្ទាប់​ពី​ក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​យ៉ាងជោគជ័យ​មីស៊ីល​បាលីស្ទិក។ ជាលទ្ធផល​នៃ​កិច្ចរចា មាន​ចុះ​បាន​ឯកសារ ជាង​២០​ច្បាប់​ក្នុង​នោះ គឺ​សេចក្តី​ថ្លែងការណ៍​រួមថ្នាក់​កំពូល​ស្តី​អំពី​ការ​ស៊ីជម្រៅ​តទៅទៀត​ភាពជាដៃគូ​យុទ្ធសាស្ត្រ​រវាង ចិន​និង​រុស្ស៊ី​និង​កិច្ចព្រមព្រៀង​ពេញ​មួយ​ចង្កោ​ម ស្តី​អំពី​សហប្រតិបត្តិការ​វិស័យ​ថាមពល ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​និង​កសិកម្ម។

ប្រធានាធិបតី​រុស្ស៊ី​​​លោក​ ​វ្ល៉ាឌីមៀរពូទីន​ (ស្តាំ​)​​ និង​​លោក​​ស៊ីជីនពីង​​​ ប្រធានាធិបតី​ចិន​​​បាន​​​​ប្រព្រឹត្ត​​ឡើង​​នៅ​​ក្នុង​ពិធី​ចុះហត្ថលេខា​នៅ​វិមាន​​ក្រឹមឡាំង​ ទីក្រុង​ម៉ូស្គូ​​ថ្ងៃ​ទី​ ៤ ​កក្កដា​ ២០១៧​​
ប្រធានាធិបតី​រុស្ស៊ី​​​លោក​ ​វ្ល៉ាឌីមៀរពូទីន​ (ស្តាំ​)​​ និង​​លោក​​ស៊ីជីនពីង​​​ ប្រធានាធិបតី​ចិន​​​បាន​​​​ប្រព្រឹត្ត​​ឡើង​​នៅ​​ក្នុង​ពិធី​ចុះហត្ថលេខា​នៅ​វិមាន​​ក្រឹមឡាំង​ ទីក្រុង​ម៉ូស្គូ​​ថ្ងៃ​ទី​ ៤ ​កក្កដា​ ២០១៧​​ REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

ជាការកត់សម្គាល់ តាំងពី​គាត់​ឡើង​ជា​ប្រធានាធិបតី​ចិន​ក្នុង​ឆ្នាំ ២០១៣​មក លោក ស៊ី ជីនពីង បំពេញទស្សនកិច្ច​លើក​នេះ​នៅ​រុស្ស៊ី​គឺ​ជា​លើក​ទី៦​ហើយ​តាម​សំដី​គាត់​ផ្ទាល់ គាត់ជួប​ជា​មួយសមភាគី​រុស្ស៊ី លោកពូទីន ដល់​ទៅ ២០​ដង​ឯណោះ គឺ​ញឹកញយ​ជាង​ជាមួយ​ប្រមុខរដ្ឋ​បរទេស​ណា​ក៏​ដោយ​រួច​តាម​ដែល​លោកពូទីន​បញ្ជាក់​គ្រាន់តែ​ក្នុង​ឆ្នាំ​នេះ រដ្ឋ​បុរស​ទាំង​ពីរ​ជួបគ្នា​ជា​លើក​ទី​៣​ទៅ​ហើយ។

មេដឹកនាំ​ចិន ដែល​បាន​អញ្ជើញ​មក​ដល់​ក្រុងម៉ូស្គូ​នា​រសៀល​ថ្ងៃ​ចន្ទ​នៅ​ល្ងាច​ថ្ងៃ​នោះ​ឯង បាន​ជួប​ពិភាក្សា ក្រៅ​ផ្លូវការ​ជាមួយ​លោក​ពូទីន​ដើម្បី​រាវរក” ដំណោះស្រាយ​ឲ្យ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​តាម​រយៈ​ការ​សន្ទនា​និងកិច្ចចរចា “។

មុនផ្តើម​ជំនួប​ផ្លូវការ​ថ្ងៃ​អង្គារ​ជាមួយ​លោក​ស៊ី ជីនពីង លោក​ពូទីន បាន​ថ្លែង​ជាអាទិ៍ ៖ គឺ​បញ្ហា​សេដ្ឋកិច្ច ដែល​ស្ថិត​នៅ​ជានិច្ច​ជា​ក្តី​កង្វល់​របស់​យើង ប៉ុន្តែយើង​ឯកភាព​គ្នា សម្រប​សម្រួល​ការ​ខំ​ប្រឹងប្រែង​របស់យើង​នៅ​លើ​ឆាក​អន្តរជាតិ។

លោក​ប្រធានាធិបតី​ចិន​ពី​ចំណែក​គាត់​បាន​សាទរ “ លក្ខណៈ​ពិសេស” “ នៃ​ចំណង​រវាង​មហា​អំណាច​ទាំងពីរ​ក្នុង​ឋានៈ​ជា”​ប្រទេស​រួមរស់​ភូមិ​ផង​របង​ល្អ​នឹង​គ្នា ,ជា​មិត្ត​ដ៏​ស្មោះនឹងគ្នា , ជា ដៃ​គូ​ឥតខ្ចោះ”។

ចង្កោម​កិច្ច​ព្រមព្រៀង មាន​ទឹក​ប្រាក់​រាប់សិបពាន់​លាន​ដុល្លារ ដែល​ត្រូវ​បាន​ចុះ ស​ឲ្យ​ឃើញ​ជា​បឋម​ពី ការ​បែរ​មុខ​របស់​រុស្ស៊ី​ទៅ​ទិស​ខាង​កើត ដោយ​មក​ពី​ទំនាក់ទំនង​ជាមួយ​សហភាពអឺរ៉ុប ស្ថិត​នៅ​សាំញ៉ាំ​ដដែល។

ក្នុង​ចង្កោម​ឯកសារ​នោះ តាម​ដែល​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​យក្ស​រុស្ស៊ី​ខាង​ឧស្ម័ន Gazprom លោក Alexei Miller ប្រកាស​ឲ្យ​ដឹង​គឺ​មាន​ចុះ​បាន​កិច្ចព្រមព្រៀង​ដែល​កំណត់​ថា រុស្ស៊ី​នឹង​ចាប់ផ្តើម​បង្ហូរ​ឧស្ម័ន តាម​ខ្សែ​បំពង់​ចេញ​ពី​តំបន់​ស៊ីបេរី ទៅកាន់​ប្រទេស​ចិន នៅ​ថ្ងៃ ២០​ធ្នូ​ឆ្នាំ​២០១៩។ គឺ​កាលពី​ថ្ងៃ​២១ ឧសភា ឆ្នាំ ២០១៤​ដែល​រុស្ស៊ី​និង​ចិន បាន​ចុះកុងត្រា​ធំ​សំបើម​លក់​ឧស្ម័ន​ខ្លួន​ទៅ​ឲ្យ​ប្រទេស​ចិន​ក្នុង​ទឹកប្រាក់៤០០.០០០ លាន​ដុល្លារ​សម្រាប់​អំឡុង​ពេល​៣០​ឆ្នាំ ដែល​ជា​លទ្ធផល​នៃ​កិច្ច​ចរចា​អស់​ជិត ១០​ឆ្នាំ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ