អានតួអត្ថបទ

យន្តហោះ​ទម្លាក់​គ្រាប់​បែក​អាមេរិក​ហោះ​លើ​តំបន់​ជាប់​ជម្លោះ​នៃ​សមុទ្ទ​ចិន​ខាង​ត្បូង

មាន​យ៉ាង​ហោច​ណាស់​ក៏​យន្តហោះ​យោធា​អាមេរិក​មួយ​គ្រឿងដែរ ដែល​បាន​ហោះ​ឆ្វែល​លើ​សមុទ្ទ​ចិន​ខាង​ត្បូង នៅ​ថ្ងៃ​សុក្រ​នេះ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​ប្រភព​យោធា​US Air Force អាមេរិក​។ ជា​ទង្វើ​ហោះហើរ​ដោយ​ចេតនា​ដើម្បី​ប្រឆាំង​នឹង​ការ​ទាមទារ​គ្រប់គ្រង់​បូរណភាព​ដែន​ទឹក​​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង ដែល​ប៉េកាំង​ជាប់​ជម្លោះ​ជាមួយ​បណ្តាប្រទេស​ជិត​ខាង​ជា​ច្រើន។

យន្តហោះ​F-15 នៃកងទ័ព​អាមេរិក​ ក្នុង​សមយុទ្ធ​ថ្ងៃទី ២០​មិថុនា ២០១៧
យន្តហោះ​F-15 នៃកងទ័ព​អាមេរិក​ ក្នុង​សមយុទ្ធ​ថ្ងៃទី ២០​មិថុនា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​បោះឆ្វែល​ចូល​ដែន​សមុទ្ទ​ចិន​ខាង​ត្បូង នឹង​ធ្វើ​ឱ្យ​មហាយក្ស​ចិន​ច្រឡោត​ជា​ថ្មី​ ជា​ក់​ជា​មិន​ខាន ! ជាពិសេស​​ពេល​នេះ​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​សមភាគី​ចិន ស៊ីជិនពីង កំពុងបង្ហាញ​វត្តមានទាំង​អស់​គ្នា​​ក្នុង​ជំនួប​កំពូល​ហ្សេ​២០​​ផង និងអាច​មាន​​ជំនួប​ទ្វេ​ភាគី​ផង។ តែ​អាមេរិក​មិន​ខ្វល់​ទេ អាមេរិក​ត្រូវ​ការ​តែ​ម្យ៉ាង​គឺ​បញ្ជាក់​ថា យោធា​អាមេរិក​បន្ត​បេសកកម្ម ដោយ​​ប្រាកដ និងប្រកប​ដោយ​ប្រសិទ្ធិភាព​ ហើយ​អាមេរិក​មាន​សេរីភាព​​ពេញ​លេញ​ក្នុង​ហោះហើរ​ទៅ​គ្រប់ទិសទី ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត។

តាម​ការ​ពិត តាំង​ពី​អាធ្រាត្រ​យប់​ថ្ងៃ​ព្រហស្បតិ៍​​មក យន្តហោះ​ចម្បាំង​F-15​ នៃកងទ័ព​ស្វ័យ​ការពារ​ជប៉ុន​និង​យន្តហោះ​ទម្លាប់​គ្រាប់​បែកអាមេរិក​B1-B បាន​ចាក​ចេញ​ពី​មូលដ្ឋាន​ទ័ព​នៅ​ប៉ាស៊ីហ្វិក​ ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា។ សមយុទ្ធ​ដែល​ជា​តំណាង​នៃ​សាមគ្គីភាព​ជប៉ុន-អាមេរិក។ ជា​ដំបូង​យន្តហោះ​ទាំង​បី​គ្រឿង​នេះបាន​ធ្វើការ​ហោះហើរ​​នៅ​​សមុទ្ទ​ចិន​ខាង​កើត ​ហើយ​មុន​នឹង​វិល​ទៅ​មូលដ្ឋាន​វិញ យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​បាន​បង្ហួស​ទៅ​សមុទ្ទ​ចិន​ខាង​ត្បូង​មួយ​ភ្លែត។ នេះ​បើ​តាមការ​លម្អិត​របស់​យោធា​អាមេរិក ប៉ុន្តែ​មិន​ថា​តើ​យន្តហោះ​ចម្បាំង​ពីរ​គ្រឿង​នៅ​តាម​ជាមួយ​ដែរ​ឬ​ក៏ទេ។

ហេតុការណ៍​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​នៃ​​ទំនាក់ទំនង​ដុនដាប​ភ្លាម​ភ្លែត​រវាង​វ៉ាស៊ីនតោន និង​ប៉េកាំង​ និង​ក្រោយ​ពី​អាមេរិក​បាន​បង្ក​ហេតុ​ជា​ច្រើន​លើក​ច្រើន​សា​បញ្ឆេះ​កំហឹង​ចិន។

ជា​ឧទាហរណ៍​ជាក់ស្តែង កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​បរិហារ​ សមយុទ្ធ​អាមេរិក​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង ថា​ជា​បង្ក​ហេតុ​នយោបាយ​និង​យោធា​ដ៏ធ្ងន់ធ្ងរ។ កាល​ណោះ​នាវា​អាមេរិក​បាន​ចូល​ទៅ​កៀក​ខ្លាំង​ តំបន់​ប្រជុំ​កោះ​ប៉ារ៉ាសែល ដែល​វៀតណាម​ទាមទារ​ចំណែក​ដែរ តែ​ចិន​បាន​គ្រប់គ្រង​តាំង​ពី​រាប់​ទសវត្សរ៍​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ