អានតួអត្ថបទ
កូរ៉េខាងជើង-អ៊ុយក្រែន-រុស្ស៊ី

កាំជ្រួច​​មីស៊ីល​កូរ៉េខាងជើង​ វិវឌ្ឍ​លឿន ​ដោយសារ​ម៉ូទ័រ​ ទទួល​ពី ​អតីត​សហភាពសូវៀត​

ដំណើរលឿន​ទៅមុខ​ដ៏អស្ចារ្យ​នៃ ​ក្រុងព្យុង​យ៉ាង ​ខាង​កាំជ្រួច​មីស៊ីល ​ក្នុង​ផ្ទៃ​នៃ​ភាព​តានតឹង​ ដល់​កម្រិត ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ សម្រេច​បាន​ដូច​ចិត្ត​ ដោយសារ​ម៉ូទ័រ​បាញ់​បង្ហោះ​វា ​មាន​ប្រភព​ទៅ​ពី​ អ៊ុយក្រែន​ ឬ​ទៅពី​ រុស្ស៊ី​​ ហើយ​ទំនង​ជា ទទួល​បាន​នៅ​ទីផ្សារ​ងងិត​ នេះ​ជា​ការ​សន្និដ្ឋា​នធ្វើ​ដោយ ​វិជ្ជាស្ថាន​ អន្តរជាតិ​ខាង​សិក្សា​បញ្ហា​យុទ្ធសាស្ត្រ​ ហៅកាត់ថា​ IISS ។​

មីស៊ីលបាលីស្ទីកអន្តរទ្វីប​ (ICBM) Hwasong-14
មីស៊ីលបាលីស្ទីកអន្តរទ្វីប​ (ICBM) Hwasong-14 KCNA via Reuters
ផ្សាយពាណិជ្ជកម្ម

តាម​លោក​រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Jim Mattis ភាព​តានតឹង​រវាងសរអា ​និង ​កូរ៉េ​ខាង​ជើង​ នាប៉ុន្មាន​សប្តាហ៏​ចុង​​ក្រោយ​​ឡើង​ដល់”កម្រិតមិនធ្លាប់ មានដូចទេ បើគិតតាំងពី សម័យសង្គ្រាមនៅកូរ៉េ ពីឆ្នាំ ១៩៥០​ ដល់ ១៩៥៣​ “ហើយ​តាន​តឹងនេះគឺ​ ក្រោយ​ ពីកូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​ជា​បន្តបន្ទាប់មីស៊ីលបាលីស្ទិក និង សង្គ្រាមពាក្យសំដីគ្មានឈប់។

រៀង​រាល់តែលើក កាលណាកូរ៉េខាងជើងបាញ់សាកល្បង​មីស៊ីល​ ឬ​ មីស៊ីល​នុយក្លេអ៊ែរ​ទៅ​ផង កោសលវិច័យ តែងសន្និដ្ឋានថា ប្រទេស​នោះ​ដើរ​លឿន​ទៅ​មុខ​គួរ​ឲ្យ​បា​រម្ភ​តែ​ម្តង​មតិ​នេះ បញ្ចេញដោយ នាយក ទីភ្នាក់ងារ ចារកិច្ចអាមេរិក CIA លោក Mike Pompeo ។

ស្របនឹងការសិក្សា របស់លោកជំនាញការ Michael Elleman ចេញផ្សាយថ្ងៃចន្ទ ដោយ វិជ្ជាស្ថានអន្តរជាតិ ខាងសិក្សាបញ្ហាយុទ្ធសាស្ត្រ IISS ស្ថិតនៅអង់គ្លេស មីស៊ីល​ទាំង​ឡាយ​​បាញ់សាកល្បង នាពេលចុងក្រោយ ដោយកូរ៉េខាងជើង គឺបំពាក់ដោយម៉ូទ័រ ប្រភេទ RD-250 ផលិតជំនាន់មុន ក្នុងរោងចក្រមួយនៃ អតីតសហ ភាពសូវៀត ដែល​បច្ចុប្បន្ន​ ជារោងចក្រឈ្មោះ Youjmach ស្ថិតនៅអ៊ុយក្រែន។

កូរ៉េខាង​ជើង តែក្នុង២ឆ្នាំសោះ ចេះឈានឡើងបានដល់ មីស៊ីលធុន​ថ្មីបាញ់​ទៅ​ចម្ងាយ​មធ្យម​ គឺពី ១.០០០ ដល់ ៥.៥០០គម ក្រោម ឈ្មោះថា Hwasong-12 និងរាម​ច្បង​របស់​វា ​Hwasong-14​ បាញ់ ទៅចម្ងាយ ឆ្ងាយ រហូតដល់ ១០.០០០គម ហៅម្យ៉ាង ទៀតថា អន្តរទ្វីប។ ជោគជ័យនេះ ញ៉ាំងឲ្យគេភ័យខ្លាច ថា របបលោក គឹម ជុង អ៊ុន មាន​សមត្ថភាព​វាយប្រហារដែនដីសរអា ដោយប្រើមីស៊ីលនុយក្លេអ៊ែរ។

“ម៉ូទ័រ RD-250 រហូតមកទល់ឆ្នាំ២០០១ ត្រូវបានផ្គុំដំឡើងនៅរោងចក្រ Youjmach ហើយ​បំពាក់​នៅ​នឹង​ មីស៊ីល Cyclone-2 និង Cyclone-3 រួចលក់គ្មានសល់ទេ ទៅឲ្យរុស្ស៊ី -សេចក្តី​នេះ ថ្លែងបំភ្លឺទៅ ពួក អ្នកកាសែត នៅក្រុងគៀវ ល្ងាចថ្ងៃអង្គារ ១៥ សីហា ដោយ​នាយក​ ទីភ្នាក់ងារអវកាសអ៊ុយក្រែន លោក Youri Radtchenko ទាំងបន្ថែមថា ក្នុង​ដំណាក់​បន្ទាប់​មក រុស្ស៊ីផ្ទាល់អាចលក់វាមួយភាគ ទៅនរណា ក៏បានដែរ ទៅតាមការ​យល់​ឃើញ​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ