អានតួអត្ថបទ
លីប៊ី-បារាំង

ស្ថានទូត​បារាំង​​​​នៅ​​​ទ្រីប៉ូលី​​ត្រូវ​​រង​​ការ​​វាយ​ប្រហារ​​ដោយ​ភេរវកម្ម​​​​​បំផ្ទុះ​​​គ្រាប់​បែក​​​ក្នុ​ង​​រថយន្ត​​​

ស្ថានទូត​​បារាំង​​ប្រចាំ​​ទីក្រុង​ទ្រីប៉ូលី​ប្រទេស​លីប៊ី​​ នៅ​​ថ្ងៃ​​អង្គារ​​ព្រឹក​មិញ​ ត្រូវ​ទទួល​រង​ការ​វាយ​ប្រហារ​​ដោយភេរវកម្ម​​បំផ្ទុះ​​​គ្រាប់​បែក​​ក្នុង​​រថយន្ត​​​​ដែល​​បាន​បណ្តាល​ឲ្យ​​​​​កង​រក្សា​សន្តិសុខ​​ស្ថានទូត​​បារាំង​ពីរ​​នាក់​​​​​ជា​ជនជាតិ​បារាំង​​ត្រូវ​​​រង​របួស​​ ​ក្នុង​​នោះ​​ម្នាក់​​ត្រូវ​របួស​យ៉ាង​​ធ្ងន់ធ្ងរ-នេះ​បើ​យោង​​តាម​ប្រភព​​ព័ត៌មាន​​​ស្ថានទូត​បារំាងប្រចាំទីក្រុង​ទ្រីប៉ូលី។

នៅពីមុខស្ថានទូតបារាំងក្នុងទីក្រុង Tripoli, ថ្ងៃទី២៣មេសា២០១៣
នៅពីមុខស្ថានទូតបារាំងក្នុងទីក្រុង Tripoli, ថ្ងៃទី២៣មេសា២០១៣ Ehab / Twitter
ផ្សាយពាណិជ្ជកម្ម

អ្នកកាសែតម្នាក់នៃ​ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលស្ថិតនៅលើ ទីកន្លែងកើតហតុ ​បាន​អះអាងថា - អគារ​ដែលមានខាង​ផ្នែករដ្ឋបាល នៃ​ស្ថានទូត ​ត្រូវ រងការខូចខាតជាទម្ងន់​ ហើយ​ ​ជញ្ជាំង​​នៃអគារមួយផ្នែក ក៏ត្រូវរងអន្តរាយដែរ។​ចំណែក​រថយន្ត​ពីរ​គ្រឿង​ដែល​ចត​នៅ​ពីមុខស្ថានទូត​​ ក៏​ត្រូវ​ឆេះ​ខ្លោចទៅជាផេះ។​

បន្ទាប់ពីអំពើភេរវកម្មនេះនៅទ្រីប៉ូលីនេះភ្លាម- រដ្ឋមន្ត្រីក្រសួងការប​រ​ទេស​បារាំង​ លោក Laurent Fabius នៅក្នុងសេចក្តីជូនដំណឹងមួយ បានថ្លែងថា  “ប្រទេសបារាំង ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​​អំពើ​​ភេរវកម្ម ​ប្រឆាំងស្ថានទូតបារាំងនៅព្រឹកមិញ ដែល​បាន​​បណ្តាល​ឲ្យ​​​បុគ្គលិកស្ថានទូតបារាំង​ពីរ​រូបត្រូវរងរបួស។​ “នៅ​ក្នុងទំនាក់ទំនង ស្អិត ​ជាមួយ​អាជ្ញាធរ​លីប៊ី រដ្ឋ​អំណាច​បារាំង នឹង​​ចាត់វិធានការគ្រប់បែបយ៉ាង​ដើម្បីស្រាវជ្រាវរកការពិត ​នៅ​លើ អំពើ​ភេរវកម្ម​ដ៏ព្រៃផ្សៃ​នេះ ក៏ព្រមទាំង វែកមុខ​ពួក ភេរវជនឲ្យបានយ៉ាងឆាប់រហ័សដែរ-នេះ​ជា​ការ​ថ្លែង​បន្ថែម​របស់​លោករដ្ឋមន្ត្រីការប​រទេសបារាំង។

​ដោយឡែក-រដ្ឋ​មន្ត្រី​ការបរទេស​លីប៊ី​វិញ លោក Mohmmed Abdel Aziz បាន​ប្រកាស​ថ្កោល​ទោស​​​​យ៉ាងខ្លាំងក្លា ចំពោះ អំពើ​ភេរវកម្ម​ប្រឆាំង​​ស្ថានទូត​បារាំង​ ​ ដោយលោក ​បាន​ចាត់​ទុកថា “ជាសកម្មភាពភេរវនិយម ប្រឆាំង ប្រទេស​​មួយ​​ដែល​​​ជា​មិត្ត​រប​ស់​លីប៊ី​ និងដែល​បានជួយ​នាអំឡុង​បដិវត្តន៍លីប៊ីក្នុងឆ្នាំ២០១១ ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ