អានតួអត្ថបទ
បទសម្ភាស

លោក ឈួន ​វ៉ុន៖​ គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៣​ កម្ពុជា​ខាត​បង់​ប្រាក់៣២៩លានដុល្លា​ និងស្លាប់​១៩៥០​នាក់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ គឺ​លោក ឈួន វ៉ុ​ន អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក។ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ លោក ឈួន វ៉ុ​ន បាន អោយ ដឹងថា ក្នុង​ឆ្នាំ​២០១៣​កន្លងទៅ គ្រោះថ្នាក់​ចរាច រណ៍​បានធ្វើអោយ​កម្ពុជា​ខាតបង់​ថវិកា​ប្រមាណ​ជា៣២៩លាន​ដុល្លា​អាមេរិក ហើយ​ភាគច្រើន​នៃ​អ្នក​គ្រោះថ្នាក់ គឺជា​យុវជន​និង​មនុស្ស​ពេញ កំលាំង​រកលុយ ដែលមាន​អាយុ​ចន្លោះ​ពី១៥ដល់៤០ឆ្នាំ។ ការ​ថ្លែង​របស់ លោក ឈួន វ៉ុ​ន បានធ្វើ​ឡើង ខណៈដែល​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិ ភាព ចរាចរណ៍​ផ្លូវគោក​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​ទី១៧វិច្ឆិការ​នេះ នៅឯ​សណ្ឋាគា​កាំ​ប៊ូ​ត​ឌីយ៉ាណា បានចេញ​ផ្សាយ​របាយការណ៍​ស្តីពី​គ្រោះថ្នាក់​ឆ្នាំ ២០១៣ នៅ​ទូទាំងប្រទេស ដែល​ធ្វើអោយ​មនុស្ស១៩៥០នាក់។

លោក ឈួន វ៉ុន អគ្គ​លេខាធិការ​រង​ នៃ​អគ្គ​លេខាធិការ​ដ្ឋាន​នៃ​គណៈកម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​
លោក ឈួន វ៉ុន អគ្គ​លេខាធិការ​រង​ នៃ​អគ្គ​លេខាធិការ​ដ្ឋាន​នៃ​គណៈកម្មា​ធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ RFI-សំណព្វ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ