អានតួអត្ថបទ
កម្ពុជា

កម្មករ​រោងចក្រ​ហ៊ុយចៀន​ ដាក់​ញត្តិ​ជា​លើក​ទី​៤​ នៅ​រដ្ឋសភា​

កម្មក​រោងចក្រ​ហ៊ុយ​ចៀន រាប់រយ​នាក់​បានមក​ប្រមូល​ផ្តុំគ្នា​នៅខាងមុខ​រដ្ឋសភា​ម្តងទៀត​នា​ព្រឹក​ថ្ងៃ​ច​ន្ទ ទី១៧វិច្ឆិកា ដើម្បីអោយ​រដ្ឋ​សភាព​ន្លឿ​ន​ដំណោះស្រាយ​វិវាទ​របស់​កម្មករ​ដែល​អូសបន្លាយ​ជិត២ខែ​មកហើយ និង ស្នើ សុំ​ថវិកាជាតិ​ដើម្បី​ទូទាត់​ប្រាក់​អតីតភាព​ជូន​កម្មករ។ មេដឹកនាំ​សម្ព​ន្ធ័ សហជីព​ជាតិ ថ្លែងថា​ការដាក់​ញត្តិ​លើក​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការស្នើ​អន្តរាគមន៍​ចំនួន​បី​លើក​មកហើយ​មិន​ទទួលបាន​លទ្ធផល​អ្វី​ទាំងអស់។

កម្មករ​រោងចក្រ​ហ៊ុយ​ចៀន តវ៉ា​នៅ​រដ្ឋ​សភា​
កម្មករ​រោងចក្រ​ហ៊ុយ​ចៀន តវ៉ា​នៅ​រដ្ឋ​សភា​ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

បើទោះបី​ជាមាន​ការយក​ចិត្ត​ទុកដាក់​ពី​ក្រសួង​ការងារ និង តំណាងរាស្ត្រ​នៃ​បក្ស​ទាំងពីរ​ក្តី បញ្ហា​​វិវាទ​របស់​កម្មក​រោងចក្រ​ហ៊ុយ​ចៀន​នៅតែ​គ្មាន​លទ្ធផល​អ្វី​សោះ ដែល​បណ្តាលអោយ​កម្មក​រ​រាប់រយ​នាក់​ត្រលប់មក​ដាក់​ញត្តិ​ជាថ្មីទៀត​នៅ​រដ្ឋសភា។

លោក ហ្វា ​សាលី ប្រធាន​សម្ព​ន្ធ័ សហជីព​ជាតិ បានអោយដឹងថា​នា​ព្រឹក​នេះ​លោក​បាន​ដឹកនាំ​កម្មករ ដើម្បី​ដាក់​ញត្តិ​ជូន​គណកម្មការ​ទី៨ នៃ​រដ្ឋសភា ហើយ​នេះ​គឺជា​លើក​ទី៤ហើយ​ដែល​ពួកលោក​មកកាន់​រដ្ឋសភា​ដើម្បី​រក​ដំណោះស្រាយ។ 

លោក ហ្វា​ សាលី បាន​បញ្ជាក់ថា កន្លងមកថ្មីៗនេះ​តំណាងរាស្ត្រ​ទាំងពីរ​គណបក្ស​បាន​ចូល​ទៅ​​ដោះស្រាយ​ដល់​រោងចក្រ ប៉ុន្តែ​ថៅកែ​រោងចក្រ ដែល​លោក​អះអាងថា​គ្មាន​ខ្លាចញញើត​ព្រោះតែ​អាង​ថា​ខ្លួន​ជាស​មា​ជិ​ក្រុមប្រឹក្សាភិបាល​សមាគម​កា​ត់​ដេរ​នោះ បាន​ប្រើ​ល្បិចកល​ភូតភរ​កុហក​ទាំង​កម្ម​ករទាំង​តំណាងរាស្ត្រ។ លោក​បាន​បន្ថែមថា​ទៀតថា ក្រសួង​ការងារ​ក៏បាន​ប្រឹងប្រែង​លូកដៃ​ចូល​ដោះស្រាយ​វិវាទ​របស់​ក្រុមកម្មករ​ដែរ តែ​យ៉ាងណាក៏ដោយ ​គ្មាន​ឃើញ​លទ្ធផល​នោះទេ។

លោក ហ្វា សា​លី អះអាងថា​ប្រសិនបើ​នៅតែ​គ្មាន​លទ្ធផល រយៈពេល៥ថ្ងៃ​ទៀត លោក​នឹង​ទៅ​តវ៉ា​នៅខាងមុខ​ខុ​ទ្ទ​កាល​យ័​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បីអោយ​លោកនាយក​រដ្ឋមន្ត្រី​បានដឹងថា មន្ត្រីក្រោមឱវាទ​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជូន​កម្មករ។

បញ្ហា​វិវាទ​នៅ​រោងចក្រ​ហ៊ុយ​ចៀន​នេះ បាន​បណ្តាលអោយ​ស្ត្រី​កម្មករ​ម្នាក់​ស្លាប់​កាលពី​ថ្ងៃ២៧ តុលារ ដោយសារតែ​គ្មាន​ប្រាក់​សម្រាលកូន។ នេះ​បើតាម​ការអះអាង​របស់​ប្រធាន​សម្ព​ន្ធ័​សហ​ជីព​​ជាតិ​រូបនេះ។ ក្រៅពីនេះ​លោក​អោ​ង​ដឹង​ទៀតថា​កម្មករ១ពាន់២រយ​នាក់​កំពុងតែ​ដាច់បាយ ខ្វះ​ប្រាក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព។

សូមបញ្ជាក់ថា កម្មករ​នៅ​រោងចក្រ ហ៊ុយ ចៀន ដែលមាន​ទីតាំងនៅ ខណ្ឌមានជ័យ បាន​ទាមទារ​​អោយ​រោងចក្រ​បើកប្រាក់​អតីតភាព​អោយ​ពួកគេ បន្ទាប់ពី​រោងចក្រ​ហ៊ុយ​ចៀន​នេះ​បាន​ដូរ​ឈ្មោះ​ទៅជា​រោងចក្រ ចៀន ឡឹ។ក្នុងអំឡុងពេល២ខែ​មកនេះ ពួកគេ​បាន​ទៅ​តវ៉ា​បិទផ្លូវ​នៅមុខ​រោច​ក្រ និង បាន​ទៅរក​ដំណោះស្រាយ​ពី​រដ្ឋសភា។ បន្ថែម​លើ​នេះ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​កាលពីដើម​ខែតុលា​ក៏បាន​សន្យា​រក​ដំណោះស្រាយ​អោយបាន​ឆាប់​ជូន​ដល់​កម្មករ​ដែរ តែ​រហូតមក​ដល់ពេលនេះ​នៅតែ​គ្មាន​លទ្ធផល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ