អានតួអត្ថបទ
កម្ពុជា

កង​ទ័ព​កម្ពុជា​កំពុង​ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាត់​ខ្លួន

ក្រោយ​ការប្រកាស​របស់​រដ្ឋាភិបាល​ជួយ​ស្វែងរក​យន្តហោះ​ម៉ាឡេស៊ី MH ៣៧០ ភ្លាមៗ​កង​កម្លាំង​កម្ពុជា ទាំង​ជើង​អាកាស និង​ជើង​ទឹកបាន​ផ្តើម​ប្រតិបត្តិ​ការស្វែងរក​យន្តហោះ​ដែល​ផ្ទុះ​មនុស្ស​ជាង២០០នាក់​នោះ។ ជាការ​ស្វែងរក​នៅ​តំបន់​ព្រៃ និង តំបន់​ដែនសមុទ្រ​ក្នុង​ទឹកដី​កម្ពុជា។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​រហូតមកដល់​ពេលនេះ កងទ័ព​កម្ពុជា​បញ្ជាក់​ថា មិនមាន​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាត់​ខ្លួន​នៅក្នុង​ទឹកដី​កម្ពុជា​នោះទេ។

សារ​​របស់​អ្នក​ដំណើរ​នៅ​អាកាស​យានដ្ឋាន​Kuala Lumpur ដង្ហើយ​ហៅ​យន្តហោះ​បាត់ឱ្យ​ត្រលប់​វិញ​
សារ​​របស់​អ្នក​ដំណើរ​នៅ​អាកាស​យានដ្ឋាន​Kuala Lumpur ដង្ហើយ​ហៅ​យន្តហោះ​បាត់ឱ្យ​ត្រលប់​វិញ​ REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗក្រោយ​ការប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ប្រតិបត្តិ​ការជួយ​ស្វែងរក​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាន​បាត់​ខ្លួន​ដោយ​អាថ៌កំបាំង កង​ទ​ព័​កម្ពុជា​ទាំង​ជើង អាកាស និង​ជើង​ទឹកបាន​ផ្តើម​ប្រតិបត្តិ​ការរុករក​តាំងពី​ល្ងាច​ថ្ងៃទី១៨ មីនា។ 

លោក​ឧ​ត្ត​ម​សេនីយ៍ សឹង សំណាង មេបញ្ជាការ​កងទ័ព​ជើង​អាកាស បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFIនៅ​ថ្ងៃ​ពុធ​នេះ​ថា កងទ័ព​ជើង​អាកាស​បាន​បើក​យុទ្ធនាការ​នៅលើ​តំបន់​ព្រៃ​ភ្នំក្រាស់ៗ ដូចជា​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ ក្នុង​ខេត្តកោះកុង និង​ខេត្តពោធិសាត់​ជាដើម។ លោក សឹង សំណាង៖ ប៉ុន្តែ​ប្រតិបត្តិការ​នេះ ដែលមាន​ការគាំទ្រ​ពី​កងទ័ពអាកាស​ប្រមាណ​ជិត​១០០នាក់ រួមទាំង​ឧ​ទ្ធ​ម្គា​គ​ចក្រ​ប្រភេទ Z9ចំនួន៤គ្រឿង នោះ​មិនបាន​ប្រទះឃើញ​បំណែក ឬ​សាក​សព្វ​យន្តហោះ​ម៉ាឡេស៊ី MH370នោះទេ។

បើតាម​លោក​ឧ​ត្ត​ម សេនីយ៍​ដដែល ក្រៅពី​កងទ័ព​ជើង​អាកាស​នោះ កងទ័ពជើងទឹក​កម្ពុ​ជា​ដែលមាន​ការគាំទ្រ​ពី​នាវា​ចំនួន​ពីរ​គ្រឿង ក៏បាន​ប្រតិបត្តិការ​នៅ​ដែនសមុទ្រ​កម្ពុជា​ដើម្បី​ស្វែងរក​ផងដែរ។ យ៉ាងណាក៏ដោយ លោក ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា ប្រតិបត្តិ​ការជួយ​រុករក​យន្តហោះ​ម៉ាឡេស៊ី​នេះ មិន​កំណត់​ពេលវេលា​នោះទេ។
 

សូមបញ្ជាក់ថា ប្រតិបត្តិការ​របស់​ក​ង​ទ័ព​កម្ពុជា​នេះ​គឺធ្វើឡើង​ភ្លាម​ក្រោយ​ការប្រកាស​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា​កាលពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយបាន​សម្រេច​បញ្ជូន​នានា​ពីរ​គ្រឿង​និង​ឧ​ទ្ធ​ម្គា​គ​ចក្រ៤គ្រឿង​ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរុករក​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាន​បាត់​ជាច្រើន​ថ្ងៃ​មកហើយ។

 
ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា ក្រសួង​ក៏បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ឧបទ្ទវហេតុ​បាត់​យន្តហោះ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែ​ឡាញ​ជើងហោះហើរ MH 370 កាលពី​ថ្ងៃទី ៨មីនា។ ក្រសួងការពារជាតិ​ក​ម្ពុ​ជា​ក៏បាន​ប្រកាស​ស្វាគមន៍​ផងដែរ​ដល់​ប្រទេស​ចិន​ឬ​ម៉ាឡេស៊ី​ដែល​ចង់​មក​រុករក​យន្តហោះ​នោះ​ក្នុង​ដី​កម្ពុជា។

សូមបញ្ជាក់ថា យន្តហោះ​យន្តហោះ​របស់​ម៉ាឡេស៊ី​អ៊ែ​ឡាញ​ដែលមាន​ផ្ទុក​មនុស្ស​សរុប២៣៩ នាក់​បាន​បាត់​ចេញពី​ប្រព័ន្ធ​ត្រួតពិនិត្យ រ៉ា​ដា កាលពី​ថ្ងៃទី៨មីនា​បន្ទាប់ពី​ហោះ​ចេញពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ឆ្ពោះទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។ រហូតមកដល់​ពេលនេះ មាន​ប្រទេស​ជិត ៣០ ហើយ​បូក​ទាំង​កម្ពុជា​ផង បាន​ចូលរួម​រុករក​យន្តហោះ​ដែល​បាន​បាត់​ខ្លួន​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ