អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទំនប់​វារី​ដន​សាហុង​នៃ​ប្រទេស​ឡាវ​ជា​ប្រធាន​បទ​ក្តៅ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​មេគង្គ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបា​ល​កម្ពុជា​ និង​រដ្ឋាភិបាល​ប្រទេស​ពីរ​ទៀត ​គឺថៃ​ និង​វៀតណាម​ និង​សង្គម​ស៊ីវិល​ មាន​ជំហរ​ប្រហាក់​ប្រហែល​គ្នា​លើ​ប្រធាន​បទ​ «ទំនប់​វារី​អគ្គីសនី​ ដន​សាហុង​» ​គឺ​ស្នើ​ឲ្យ​ភាគី​ឡាវ​បញ្ឈប់​ការ​សាង​សង់​ទំនប់​ដែល​មាន​ផល​ប៉ះ​ពាល់​នេះ​សិន​។​ប្រធាន​បទ​នៃ​ទំនប់​ដន​សា​ហុង​នេះ​នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​របៀប​វារៈ​​ នៃ​កិច្ច​ប្រជុំ​កំពូល​ លើកទី២​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ នៅ​ប្រទេស​វៀត​ណាម​ នា​សប្តាហ៍​ក្រោយ​ ។ខណៈ​ដែល​សង្គម​ស៊ីវិល​ និង​អ្នក​ពាក់​ព័ន្ធ​នា​នា ​កំពុង​បង្កើន​យុទ្ធ​នាកា​រផ្សព្វផ្សាយ​ពី​ផល​ ប៉ះពាល់​ដ៏​អាក្រក់​សម្រាប់​ប្រជាជាតិ​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ​។

ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោងសាងសង់ទំនប់ដនសាហុងរបស់ឡាវ។
ទន្លេមេគង្គ ដែលស្ថិតនៅក្បែរ គម្រោងសាងសង់ទំនប់ដនសាហុងរបស់ឡាវ។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ